no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្តទំនើប Range Rover SV Coupe នឹងវិលត្រឡប់មកវិញជាមួយនឹងការច្នៃប្រឌិតកាន់តែអស្ចារ្យជាងមុន

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Jaguar Land Rover បានប្រកាសថា ខ្លួនអាចនឹងបញ្ឍប់ការផលិតចេញនូវរថយន្ត ប្រភេទ Range Rover SV Coupe ដោយសារតែខ្លួនកំពុងតែជួបនូវបញ្ហាហិរញ្ញវត្ថុ ដែលនៅតែបន្តអូសបន្លាយអស់រយៈពេលជាយូមកហើយសម្រាប់ក្រុមហ៊ុនមួយនេះ។ កន្លងមកការផលិតរថយន្តនេះ ត្រូវបានគេដឹងថា គឺមានចំនួនកំណត់នេះមួយ ឬហៅថា limited-edition model តាមរយៈនៃការគោរពទៅតាមគោលការណ៍នៃរថយន្តម៉ូដែលដំបូងទ្វារពីរ Range Rover ហើយវាមានតម្លៃរហូតដល់ទៅ $250,000។ 

no-alternative title

Range Rover SV Coupe គឺជារថយន្តប្រភេទ Full-Size Range Rover ដែលមិនធ្លាប់មានពីមុនមកនោះទេ ជាមួយនឹងកម្លាំងម៉ាស៊ីនរហូតដល់ទៅ 5.0-liter supercharged V8 ជាមួយនឹងកម្លាំង 557 សេះ។ យោងតាមព័ត៌មានថ្មីៗនេះ បាននិយាយថា កម្រោងនៃការផលិតរថយន្តស៊េរីថ្មី Range Rover SV Coup នេះ គឺនៅតែដំណើរការដោយមានការជួយផ្គត់ផ្គង់ពីក្រុមហ៊ុនផលិតរបស់ចក្រភពអង់គ្លេស Lister។ សារព័ត៌មាន Autocar បានរាយការណ៍ថា ក្រុមហ៊ុន Lister នឹងផ្តល់នូវ Tools ក្នុងការផលិតទៅលើរថយន្ត Range Rover SV Coupe នេះ។ ចាប់តាំងពីពេលដែលក្រុមហ៊ុននេះ មានទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនផលិតរថយន្ត Jaguar Land Rover គឺបានបញ្ចេញនូវគំនិតថ្មីៗនៅលើម៉ូដែលជាច្រើនដូចជា F-Type និង F-Pace ផងដែរ។ 

បច្ចុប្បន្ននេះ ក្រុមហ៊ុន Lister មានភាពមមាញឹកមែនទែនក្នុងការត្រៀមបញ្ចេញនូវរថយន្តស៊េរីថ្មីជាច្រើន ម៉ូដែលនៅពេលខាងមុខនេះ។ ប្រសិនបើក្រុមហ៊ុន Lister ពិតជាអ្នកបង្កើតនូវរថយន្ត limited-edition SUV សម្រាប់ពេលអនាគតមែននោះ វាប្រហែលជាមិនកើតឡើងនៅក្នុងពេលឆាប់ៗនេះទេ ប៉ុន្តែយ៉ាងហោចណាស់ក្រុមហ៊ុន Jaguar Land Rover ក៏ស្វែងរកនូវជម្រើសផ្សេងទៀតសម្រាប់ការកាត់បន្ថយការចំណាយ និងចាប់ផ្តើមធ្វើការផលិតទៅលើរថយន្ត Range Rover SV Coupe របស់ខ្លួនផងដែរ។

ថ្មីៗនេះ ក្រុមហ៊ុន Lister បានប្រកាសអំពីគម្រោងផែនការពិនិត្យឡើងវិញទៅលើរថយន្តស្ព័រ Knobbly សម្រាប់សតវត្ស៍ទី 21 នេះ។ នៅក្នុងគំនិត Concept នាពេលខាងមុខនេះ បានបង្ហាញថា ក្រុមហ៊ុន Lister នឹងបន្ថែមនូវការរចនាជាមួយនឹងសមាសភាគជាច្រើនទៀតកាន់តែទំនើបទាន់សម័យដូចជា Carbon Fiber Side Skirts, Carbon Fiber Splitter, LED Headlights, និង Alloy wheels ជាដើម។ យើងនៅមិនទាន់ដឹងថា តើនៅពេលណាដែល Concept នេះ ត្រូវបានគេទមា្លយអោយដឹងនោះទេ ប៉ុន្តែ Lister បានបញ្ជាក់ថា សម្រាប់រថយន្ត Knobbly នឹងធ្វើការផលិតឆាប់ៗនេះ៕

 

no-alternative title
no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម