no-alternative title

ផ្លូវការណ៍ហើយ ក្រុមហ៊ុន Xiaomi នឹងបើកសម្ភោធន៍ Redmi K20 នៅថ្ងៃទី 28 ខែឧសភានេះ

មួយរយះពេលចុងក្រោយនេះមានការបែកធ្លាយនូវព័ត៌មានចចាមអារ៉ាមជាច្រើនអំពីស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Xiaomi ម៉ូដែល Redmi K20។ យ៉ាងណាមិញនៅថ្ងៃនេះមានប្រភពព័ត៌មានជាក់លាក់មួយបានបញ្ជាក់នៅលើបណ្តាញទំនាក់ទំនងសង្គម Weibo អោយដឹងថា Redmi K20 នឹងត្រូវដាក់សម្ភោធន៍ផ្លូវការណ៍នៅថ្ងៃទី 28 នាជិតដំណាច់ខែឧសភានេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ហើយបើយោងតាមស្ថាបនិក Xiaomi លោក Lei Jun បានបង្ហោះសារនៅលើ Weibo របស់លោកកាលពីម្សិលមិញបានបង្ហើបអោយដឹងថាស្មាតហ្វូនជំនាន់ថ្មីនេះនឹងបំពាក់នូវប្រព័ន្ធកាមេរ៉ាក្រោយទំហំ 48MP ហើយនឹងប្រើប្រាស់សែនស័រ SONY IMX 586។ ស្មាតហ្វូននេះ នឹងបំពាក់បន្ទះឈីប Snapdragon 855 និងដំឡើងមកជាមួយនូវប្រព័ន្ធកាមេរ៉ាកម្រិតខ្ពស់ដែលវាជាផ្លូវដ៏ល្អមួយក្នុងការយិតយោងស្មាតហ្វូនម៉ាក Redmi ចូលទៅក្នុងទីផ្សារស្មាតហ្វូនថ្នាក់កំពូល។ 

 

សម្រាប់កំលាំងម៉ាស៊ីនរបស់ K20 ត្រូវបានគេប្រទះឃើញនៅលើបណ្តាញតេស្តសមត្ថភាព AnTuTu រួចទៅហើយដែលទទួលបានពិន្ទុខ្ពស់កប់ឈរនៅកំពូលតារាងថែមទៀតផងដូចនេះអាចសបញ្ជាក់បានថា Redmi K20 នឹងជា “Flagship Killer Phone” ដ៏មានឥទ្ធិពលបំផុតក្នុងទីផ្សារស្មាតហ្វូនថ្នាក់កំពូលនៅពេលវាបង្ហាញវត្តមានលើទីផ្សារ។ Redmi K20 ត្រូវបានគេដឹងទៀតថានឹងបំពាក់នូវបន្ទះអេក្រង់ AMOLED Display ស្រោបការពារដោយកញ្ចក់ Corning Gorilla Glass 6 និងប្រើប្រាស់បច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃលើអេក្រង់ (Under-Display Scanner)។ 

 

ស្មាតហ្វូននេះក៏នឹងបង្ហាញវត្តមានចំនួនពីរម៉ូដែលថែមទៀតផងគឺម៉ូដែលស្តង់ដារ និងម៉ូដែល Pro ហើយម៉ូដែល Pro នឹងមានភ្ជាប់មកជាមួយនូវមុខងារប្រើប្រាស់គាប់ប្រសើរជាងម៉ូដែលស្តង់ដារមានដូចជាប្រើប្រាស់ថ្មធំកំលាំង 4,000mAh ទ្រទ្រង់បច្ចេកវិទ្យាសាកភ្លើងចូលល្បឿនលឿនកំលាំង 27 វ៉ាត់, ប្រើប្រាស់លែន Ultra-wide នៅលើលែនកាមេរ៉ាគ្រាប់ទីពីរ និងមានកាមេរ៉ាសែលហ្វីប្រភេទ Pop Up Selfie ទំហំ 20MP។ 

សរុបមកវិញទាំងអស់នេះគឺជាគុណសម្បត្តិបឋមរបស់កំពូលស្មាតហ្វូនជំនាន់ថ្មី Redmi K20 តែប៉ុណ្ណោះ ហើយសម្រាប់គុណសម្បត្តិជាក់លាក់ពិតប្រាកដរបស់វានឹងត្រូវបើកផ្ទាំងក្រណាត់ក្រហមនាថ្ងៃទី 28 នៅជិតដំណាច់ខែឧសភានេះ ដូច្នេះសូមរងចាំតាមដាននៅលើគេហទំព័រទស្សនាវដ្តីពិភពអេឡិចត្រូនិកទាំងអស់គ្នា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន