no-alternative title

រយៈពេល 7 ខែ ក្រុមហ៊ុន Samsung Electronics បានលក់ទូរទស្សន៍ QLED 8K របស់ខ្លួនបានចំនួន 8 ពាន់គ្រឿង

យោងតាមទិន្នន័យឧស្សាហកម្មបច្ចេកវិទ្យានៅកូរ៉េខាងត្បូង បានបង្ហាញនៅថ្ងៃទី 6 ខែមិថុនាកន្លងទៅនេះថា នៅក្នុងរយៈពេល 7 ខែ ក្រុមហ៊ុន Samsung Electronics បានលក់ទូរទស្សន៍កម្រិតខ្ពស់ QLED 8K TV របស់ខ្លួនបានចំនួន 8 ពាន់គ្រឿងនៅក្នុងប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីខ្លួនដាក់លក់វានៅលើទីផ្សារ ។ តួរលេខនេះ គឺមានការបង្ហាញថា គឺមានការកើនឡើង 1% ទៅលើចំណែកទីផ្សារទូរទស្សន៍នៅក្នុងប្រទេសកូរ៉េ នេះបើតាមអ្នកឃ្លាំមើលនិយាយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា ក្រុមហ៊ុន Samsung ទើបតែបញ្ចេញនូវទូរទស្សន៍ QLED 8K TV នេះនៅក្នុងខែវិច្ឆិកាឆ្នាំមុននេះ។ សម្រាប់ ទូរទស្សន៍កម្រិតខ្ពស់នេះ គឺមានការកើនឡើងនៅក្នុងប្រទេសកូរ៉េ បន្ទាប់ពីមានការកើនឡើងនៃការពេញនិយមទៅលើទូរទស្សន៍ដែលមានអេក្រង់ទំហំធំនោះ។ ក្រុមហ៊ុន Samsung បាននិយាយថា អ្នកប្រើប្រាស់ប្រមាណជា 70% ដែលបានទិញទូរទស្សន៍ QLED 8K TVs គឺមានការផ្លាស់ប្តូរពីអេក្រង់ 75-inch ទៅកាន់ទំហំ 82-inch ។

បុគ្គលិកម្នាក់របស់ក្រុមហ៊ុន Samsung បាននិយាយថា “មនុស្សកាន់តែច្រើនរីករាយជាមួយនឹង Contents ដែលមានកម្រិតភាពច្បាស់ខ្ពស់ដែលផ្តល់ដោយអ្នកផ្គត់ផ្គង់ទៅលើសេវាកម្មស្ទ្រីមនៅលើទូរទស្សន៍អេក្រង់ធំនេះ។ តម្រូវការនេះគឺមានការកើនឡើងជាបន្តបន្ទាប់។” ក្រុមហ៊ុនបច្ចេកវិទ្យាយក្សផ្សេងទៀតជាច្រើន នៅលើពិភពលោក ក៏នឹងចូលរួមនៅក្នុងការប្រកួតប្រជែងនេះផងដែរ ជាមួយនឹងក្រុមហ៊ុន Sony របស់ជប៉ុន និងក្រុមហ៊ុន LG Electronics ដែលមានគម្រោងក្នុងការប្រកាសបង្ហាញនូវទូរទស្សន៍ 8K TVs របស់ខ្លួននៅក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន