no-alternative title

Anker PowerCore Magnetic 5K Wireless Power Bank ឧបករណ៍សាកថ្មស្មាតហ្វូនស៊េរីថ្មីល្អបំផុតសម្រាប់ការប្រើប្រាស់សាកថ្មទូរស័ព្ទ iPhone 12 Series

ក្រុមហ៊ុន Anker ដែលជាក្រុមហ៊ុនផលិតគ្រឿងបរិក្ខាស្មាតហ្វូនដ៏ល្បីមួយរបស់អាមេរិកទើបតែបានប្រកាសចេញនូវឧបករណ៍ផ្ទុកថាមពលស៊េរីថ្មីរបស់ខ្លួនម៉ូដែល PowerCore Magnetic 5K Wireless Power Bank ដែលមានភ្ជាប់នូវដុំឆក់ដូចគ្នាទៅនឹងឧបករណ៍សាកថ្ម MagSafe របស់ Apple ដែរ ដែលអាចនិយាយបានថាឧបករណ៍សាកថ្មស៊េរីថ្មីគឺជា  MagSafe Power Bank ដំបូងរបស់ក្រុមហ៊ុន Anker ក៏បាន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Anker PowerCore Magnetic 5K Power Bank ផលិតឡើងយ៉ាងពិសេសសម្រាប់ប្រើប្រាស់ជាមួយនឹងទូរស័ព្ទ iPhone 12 Series តែម្តង ដោយវាមានភ្ជាប់នូវដុំឆកដែលអាចឆក់ជាប់ជាមួយផ្ទៃខ្នងខាងក្រោយរបស់ទូរស័ព្ទ iOS ជំនាន់ចុងក្រោយនេះ។ ឧបករណ៍ផ្ទុកថាមពលស៊េរីថ្មីនេះមានថ្មផ្ទុកថាមពល ទំហំ 5,000mAh និងអាចសាកថ្មដោយប្រើមុខងារ MagSafe Wireless Charging បានត្រឹមកំលាំង 5W។

នៅលើឧបករណ៍សាកថ្មស៊េរីថ្មីនេះ មាននូវរន្ធដោត USB-C ដែលអាចសាកថ្មទៅកាន់ទូរស័ព្ទតាមរយះខ្សែចម្លងក្នុងកំលាំង 10W (Output) និងសាកភ្លើងអោយខ្លួនវាវិញបានកំលាំង 11W (Input)។ Anker MagSafe Power Bank  មានទំហំតូចល្មមជាមួយវិមាត្ររួមគឺ 92.9 x 62.5 x 16mm និងទំងន់ស្រាលត្រឹមតែ 131.5 ក្រាមប៉ុណ្ណោះ។ ជាងនេះទៅទៀតវាក៏មាននូវអំពូលភ្លើង LED សម្រាប់បង្ហាញពីកម្រិតភាករយថាមពលថ្មផងដែរ។

Anker PowerCore Magnetic 5K Power Bank ត្រូវបានក្រុមហ៊ុនប្រកាសដាក់លក់ក្នុងទីផ្សារសហរដ្ឋអាមេរិកក្នុងតម្លៃខ្ទង់ $39.99 ដែលមានការធានារយះពេល 18 ខែ និងមានជម្រើសពណ៌ខ្មៅតែមួយប៉ុណ្ណោះ ហើយក្នុងប្រអប់របស់វា Anker ក៏បានដាក់ខ្សែសាកប្រភេទ USB-C to USB-C មួយផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន