no-alternative title

មិនទាន់ចេញផ្លូវការណ៍ផង OPPO Find X3 Series ត្រូវបានគេទម្លាយតម្លៃលក់នៅទីផ្សារអឺរ៉ុបបាត់ជាមួយតម្លៃចាប់ពី 1,000 អឺរ៉ូឡើងទៅសម្រាប់ម៉ូដែល Pro Series

ជាថ្មីម្តងទៀតក្រុមហ៊ុន OPPO នឹងប្រកាសចេញទូរស័ព្ទឆ្លាតវៃជំនាន់ថ្មីរបស់ខ្លួនក្នុងគ្រួសារ Find X3 Series នៅថ្ងៃទី 11 ខែមិនា ខែក្រោយនេះ នេះបើតាមការបញ្ជាក់ពីអ្នកទម្លាយព័ត៌មានលោក Jon Prosser កាលពីដើមសប្តាហ៍នេះ។ ដោយឡែកក្នុងថ្ងៃនេះវិញ មានប្រភពមួយបានបញ្ចេញតារាងតម្លៃរបស់ទូរស័ព្ទឆ្លាតវៃជំនាន់ថ្មី Find X3 Series ដែលនឹងត្រូវចេញលក់នៅទីផ្សារអឺរ៉ុបរួមជាមួយម៉ូដែល OPPO A-Series ជំនាន់ថ្មីផងដែរ។ នៅក្នុងតារាងតម្លៃដែលប្រភពបានបង្ហាញចេញមកនោះគឺយើងឃើញមាន Find X3 ចំនួន 3 ម៉ូដែលគឺ Find X3 Pro, Find X3 Neo និង Find X3 Lite។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ងាកមកតម្លៃវិញ បើយើងមើលនៅលើតារាងតម្លៃដែលប្រភពបានរាយមកនេះគឺប្រាប់អោយដឹងថា OPPO Find X3 Pro មានរ៉េមទំហំ 12GB/អង្គផ្ទុកទំហំ 256GB តម្លៃខ្ទង់ 1,000 អឺរ៉ូ និងខ្ទង់ 1,200 អឺរ៉ូសម្រាប់ម៉ូដែលមានរ៉េមទំហំ 12GB/អង្គផ្ទុកទំហំ 512GB។ ចំនែក Find X3 Neo មានតម្លៃចន្លោះពី 700 ទៅ 800 អឺរ៉ូ និងម៉ូដែល Find X3 Lite មានតម្លៃចន្លោះពី 400 ទៅ 500 អឺរ៉ូ។ នៅលើតារាងក៏បានបង្ហាញពីតម្លៃរបស់ស្មាតហ្វូន mid-rang ជំនាន់ថ្មីរបស់ OPPO ចំនួនពីរម៉ូដែលផងដែរគឺ OPPO A94 5G និង A54 5G ដែលទូរស័ព្ទឆ្លាតវៃទាំងពីរម៉ូដែលនេះមានតម្លៃចន្លោះពី 300 ទៅ 400 អឺរូ និង 200 ទៅ 300 អឺរូ។

យ៉ាងណាមិញបើតាមការបញ្ជាក់ក្នុងរបាយការណ៍របស់លោក Jon Prosser កន្លងទៅ បានអោយដឹងថា Find X3 Lite គឺប្តូរឈ្មោះថ្មីចេញពី Reno 5 5G និង Find X3 Neo ប្តូរឈ្មោះថ្មីចេញពី Reno 5 Pro 5G ដែលពួកវាក៏នឹងត្រូវធ្វើការ Upgrade មកប្រើបន្ទះឈីបថ្មី Snapdragon 870។ ចំនែកឯម៉ូដែល Find X3 Pro វិញត្រូវបានគេជឿជាក់ថាប្រើបន្ទះឈីប Snapdragon 888 និងប្រើប្រាស់សែនស័រកាមេរ៉ា SONY IMX766 ទំហំ 50MP ខ្នាត 1/1.56” ចំនួនពីរគ្រាប់នៅលើលែនគោល និងលែនទូលាយ។

ប្រភពបានបញ្ជាក់ទៀតថា Find X3 Pro នឹងមិនប្រើលែន Periscope ដូចជំនាន់មុនរបស់វានោះទេគឺប្តូរមកប្រើលែន Macro Zoom ជំនួសវិញដែលគេដឹងថាមានសមត្ថភាពអាចពង្រីកប្លង់ថតបានដល់ 25x ហើយក៏មានភ្លើង LED រត់ជុំវិញលែនរបស់វាផងដែរ។ ជាមួយគ្នានេះដែរ  Find X3 Pro ក៏នឹងមានលែន 2x Telephoto មកជាមួយផងដែរ។ បន្ថែមពីនេះ Find X3 Pro នឹងបំពាក់នូវអេក្រង់ OLED Display ទំហំ 6.7 អ៊ីញ ទ្រទ្រង់នូវមុខងារ Adaptive refresh rate 10Hz-120Hz មានថ្មទំហំ 4,500mAh ទ្រទ្រង់បច្ចេកវិទ្យាភ្លើងល្បឿនលឿនកំលាំង 65W តាមរន្ធ USB-C និងសាកឥតប្រើខែ្សជាមួយបច្ចេកវិទ្យា Wireless Charge 30W ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន