no-alternative title

របាយការណ៍ជាច្រើនចេញពីកូរ៉េខាងត្បូងាបានទម្លាយថា Samsung Galaxy Z Fold 3 នឹងមានថាមពលថ្មតូចជាង Galaxy Z Fold 2

យោងតាមរបាយការណ៍ជាច្រើនដែលមានប្រភពចេញពីប្រទេសកូរ៉េខាងត្បូង គឺបានទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ Samsung Galaxy Z Fold 3 ដែលជាស្មាតហ្វូនដែលមានអេ្រកង់អាចបត់បានជំនាន់ទី 3 ដែលគ្រោងនឹងបង្ហាញខ្លួននីពេលខាងមុខនេះ។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើននេះ បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានថាមពលថ្មទំហំ 4380mAh ដែលទំហំនេះ គឺមានទំហំតូចជាង 4500mAh ដែលប្រើប្រាស់នៅលើស្មាតហ្វូន Galaxy Z Fold 2។ របាយការណ៍នេះគឺបានអះអាងថា ថាមពលថ្មនេះ គឺចេញពីក្រុមហ៊ុន Samsung SDI។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយគ្នានេះ ក៏មានការបញ្ជាក់ពីប្រភពជាច្រើនដែរថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់កូរ៉េខាងត្បូងនេះ កាត់បន្ថយទៅលើទំហំថាមពលថ្មដោយសារតែការផ្លាស់ប្តូរទៅលើទំហំរបស់អេក្រង់។ ក្រុមហ៊ុននេះ បានកាត់បន្ថយទៅលើទំហំអេក្រង់របស់ស្មាតហ្វូន Galaxy Z Fold 3 ទៅកាន់ 7.5 អ៊ីង។ បើធ្វើការធៀបជាមួយនឹងស្មាតហ្វូន Samsung Galaxy Z Fold 2 នេះ គឺមានអេក្រង់ទំហំ 7.5 អ៊ីង ។ យ៉ាងណាមិញ ទំហំខាងក្នុងរបស់ស្មាតហ្វូននេះ គឺមានទំហំ 6.2 អ៊ីង។

ស្មាតហ្វូន Samsung Galaxy Z Fold 3 ក៏នឹងមានការទ្រទ្រង់ជាមួយនឹងប៊ិច S Pen ផងដែរ។ អេក្រង់នេះ គឺមានទម្រង់នៃការបត់ភ្លោះ ហើយអេក្រង់នេះ គឺមានការបត់ចូលក្នុង។ នេះមានន័យថា ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវ Hinges ចំនួន 2។ ក្រុមហ៊ុន Samsung នឹងធ្វើការ upgrade ទៅលើអេក្រង់បច្ចេកវិទ្យា UTG ultra-thin glass សម្រាប់ស្មាតហ្វូនថ្មីនេះ។ អេក្រង់នេះ នឹងរឹងមាំជាងមុននៅក្នុងការប៉ះបញ្ជា និងការប្រើប្រាស់ជាមួយនឹងប៊ិចថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន