no-alternative title

ការនាំចេញកុំព្យូទ័រ Chromebook គឺមានកើនឡើងខ្លាំងមែនទែននៅក្នុងត្រីមាសទី 1 ឆ្នាំ 2021 នេះ គឺមានចំនួនដល់ទៅ 280% ធៀបនឹងឆ្នាំមុន

យោងតាមការនាំចេញនៅក្នុងត្រីមាសទី 1 នៅឆ្នាំនេះ បានអោយដឹងថា ការនាំចេញជាសកលទៅលើកុំព្យូទ័រ Chromebooks សម្រាប់ទីផ្សារសកល គឺនៅតែខ្លាំងក្លាជាមួយនឹងការនាំចេញច្រើនជាង 10 លានគ្រឿង។ របាយការណ៍នេះ បានបន្តថា តួរលេខនេះ មានការកើនឡើងចំនួន 280% បើធៀបទៅនឹងឆ្នាំមុននេះបើផ្អែកទៅលើចំនួននេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់នៅក្នុងរបាយការណ៍របស់ DigiTimes ក៏បានបង្ហាញដែរ ការនាំចេញនូវ notebooks នេះគឺកើនឡើងខ្លាំងដោយសារតែវិស័យអប់រំនៅក្នុងឆ្នាំ 2020 ដែលមានការកើនឡើងខ្លាំងមែនទែននៅក្នុងការអប់រំអនឡាញ និងការធ្វើការងារពីចម្ងាយនោះ។ ការនាំចេញសរុបទៅលើ Notebooks បង្ហាញថា កុំព្យូទ័រ Chromebooks គឺមានចំនួន 60% នៃការនាំចេញនេះ។ ការនាំចេញទៅលើក្រុមនេះ គឺមានចំនួនច្រើនជាង 30 លានគ្រឿងនៅក្នុងមួយឆ្នាំ។ តួរលេខនះ គឺមានកុំព្យូទ័រជាច្រើនម៉ូដែលក្នុងនោះមានដូចជា ក្រុមហ៊ុន Hewlett-Packard (HP), Samsung Electronics និង Asustek Computer ជា។

បន្ថែមពីនេះទៀតនោះ ការនាំចេញទៅលើម៉ូដែលជាច្រើនដែលមានបន្ទះឈីប MediaTek‘s ARM គឺមានចំនួន 1.5 លានគ្រឿងនៅក្នុងត្រីមាសនេះ។ ហើយការនាំចេញ Notebooks គឺមានចំនួន 57.51 លានគ្រឿងនៅក្នុងត្រីមាសទី 1 នៅឆ្នាំនេះ។ នៅក្នុងត្រីមាសទី 1 ឆ្នាំ 2021 នេះ គេសង្កេតឃើញថា ទីផ្សារកុំព្យូទ័រនេះ គឺមានការជម្រុញចេញពីវិស័យលេងហ្គេម និងវិស័យអប់រំ ហើយក្រុមហ៊ុន Asus និង MSI គឺមានការកើនឡើងទៅលើការនាំចេញទៅលើកុំព្យូទ័រ Gaming Notebook ផងដែរនៅក្នុងត្រីមាសទី 1 នេះ ខណៈពេលដែលក្រាហ្វិកកាត GPUs និង CPUs ក៏មានកង្វះខាតផងដែរ រួមជាមួយនឹងការកើនឡើងទៅលើតម្លៃថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន