no-alternative title

បែកធ្លាយនូវការឌីស្សាញរូបរាងរបស់ Samsung Galaxy Z Flip3 និងមានការបញ្ជាក់ថា ស្មាតហ្វូននេះមានតម្លៃប្រហែល $1,449

តាមដំណឹងដែលមានប្រភពចេញពីប្រទេសចិន បានបង្ហាញថា ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy Z Flip3 នឹងបង្ហាញវត្តមានជាមួយនឹងស្មាតហ្វូន Galaxy Fold3 នៅក្នុងខែកក្កដានេះហើយ។ ការបែកធ្លាយថ្មីនេះ ក៏មានការបង្ហាញអំពីអេក្រង់ និងការឌីស្សាញទៅលើរូបរាងរបស់ស្មាតហ្វូន Z Flip3 នេះផងដែរ។ រូបភាព Screenshots នេះ ក៏មានការបង្ហាញអំពីរូបរាងរបស់ស្មាតហ្វូននេះជាច្រើនសន្លឹកផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើមើលទៅលើរូបភាពនេះ គឺមានការបង្ហាញថា ស្មាតហ្វូន Galaxy Z Flip3 នេះ នឹងប្រើប្រាស់នូវកាមេរ៉ាភ្លោះ ហើយនឹងមានអេក្រង់ទី 2 ដែលមានទំហំធំងាយស្រួលក្នុងការមើលទៅលើសារ និង Notifications ផងដែរ។ ប្រភពដដែលនេះ បានបន្ថែមថា កញ្ចក់ Gorilla Glass Victus នេះ គឺមានភាពធន់ខ្លាំងណាស់នៅក្នុងការប្រើប្រាស់ ជាពិសេសគឺវាបានភ្ជាប់ជាមួយនិងត្រចៀក Hinge ថ្មី ដែលកាន់តែរឹងមាំក្នុងការប្រើប្រាស់ថែមទៀតផង។

អ្វីដែលខកចិត្តនោះ គឺនៅក្នុងការបែកធ្លាយនេះ មិនមានការបង្ហាញអំពីការឌីស្សាញខាងក្នុងរបស់ស្មាតហ្វូន Galaxy Z Flip3 នេះទេ។ តាមការបញ្ជាក់នៅក្នុងពាក្យចចាមអារ៉ាមជាច្រើន គឺបាបអះអាងថា ស្មាតហ្វូន Galaxy Z Flip3 នេះ គឺមានអេក្រង់ខាងក្នុងទំហំ 6.9 អ៊ីង ជាមួយនឹងរន្ធប្រហោង Punch-Hole រួមនិងកញ្ចក់ UTC ។ ស្មាតហ្វូននេះ គឺនឹងមានថាមពលថ្មទំហំ 3,300mAh។ បន្ថែមពីនេះ ស្មាតហ្វូននេះ ក៏នឹងមានប្រភេទ 4G LTE និង 5G Version ផងដែរ។ ស្មាតហ្វូន Z Flip3 នឹងមានតម្លៃប្រហែលជា $1,449 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន