no-alternative title

លឺថា ក្រុមហ៊ុន OPPO នឹងបង្ហាញវត្តមានរបស់ស្មាតហ្វូន Reno6 Series នៅថ្ងៃទី 22 ខែឧសភាខាងមុខនេះហើយ

គិតមកត្រឹថ្ងៃនេះ គឺមានរយៈពេលជាង 4 ខែហើយចាប់តាំងពីក្រុមហ៊ុន OPPO បង្ហាញវត្តមានរបស់ស្មាតហ្វូន Reno5 Series នៅក្នុងប្រទេសចិន។ នៅ ពេលនេះ មានព័ត៌មានថា ស្មាតហ្វូន Reno6 Series នឹងបង្ហាញខ្លួននៅក្នុងខែនេះហើយខណៈពេលដែលព័ត៌មានស្មាតហ្ចូននេះ គឺមានការបែកធ្លាយតាំង តែពីខែមីនាមកម្លេះ។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍មួយដែលចេញពីប្រទេសចិន គឺបានបង្ហាញថា ក្រុមហ៊ុន OPPO គឺគ្រោងនឹងរៀបចំនូវព្រឹត្តិការណ៍មួយនៅថ្ងៃទី 22 ខែឧសភានេះហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព្រឹត្តិការណ៍នេះ ត្រួវបានគេនិយាយថា គឺនឹងមានអ្នកចូលរួមជាច្រើន ហើយព្រឹត្តិការណ៍នេះ អាចនឹងមានការបង្ហាញវត្តមានរបស់ស្មាតហ្វូន Reno6 series ផងដែរ។ ក្រុមហ៊ុន OPPO តែងតែប្រើប្រាស់នូវព្រឹត្តិការណ៍ពាក់កណ្តាលឆ្នាំនេះ ដើម្បី បង្ហាញនូវស្មាតហ្វូនថ្មីៗរបស់ខ្លួន។ ជាក់ស្តែងនៅក្នុងឆ្នាំ 2018 កន្លងទៅនេះ ស្មាតហ្វូន OPPO R15 បានបង្ហាញខ្លួនជាផ្លូវការណ៍ ខណៈពេលដែលស្មាតហ្វូន Reno series ប្រកាសបង្ហាញខ្លួននៅក្នុងឆ្នាំ 2019 ។ 

ព័ត៌មានខាងលើនេះ បានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានចំនួន 3 ដែលនឹង បង្ហាញខ្លួននោះគឺស្មាតហ្វូន Reno6 ដែលមានបន្ទះឈីប Dimensity 1200 និងមានអេក្រង់ 90Hz ខណៈពេលស្មាតហ្វូន Reno6 Pro មានបន្ទះឈីប Snapdragon 870 Processor និងមានអេក្រង់ 90Hz ដូចគ្នា រួមជាមួយនឹងស្មាតហ្វូន Reno6 Pro+ គឺមានបន្ទះឈីប Snapdragon 888 Processor និងមានអេក្រង់ដល់ 120Hz refresh rate ។ ស្មាតហ្វូនទាំង 3 នេះ គឺមានថាមពលថ្មទំហំ 4500mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្ម 65W Fast Wired Charging និង 30W Wireless Fast Charging ។ ស្មាតហ្វូន Reno6 Series នឹងបង្ហាញខ្លួននៅក្រៅប្រទេសចិនផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន