no-alternative title

ស្មាតហ្វូន Samsung ត្រូវបានគេរកឃើញថា មានចន្លោះប្រហោងសុវត្ថិភាព ដែលនឹងផ្តល់ឱកាសដល់ហែកគ័រអាចធ្វើការវាយប្រហារបាន

ថ្មីៗនេះ ក្រុមហ៊ុន Samsung បានរកឃើញនូវចន្លោះប្រហោងនៅលើស្មាតហ្វូនរបស់ខ្លួន ដែលគេដឹងថា វាអាចនឹងនាំអោយអ្នកវាយប្រហារ អាចចូលទៅលុកលុយទៅលើស្មាតហ្វូនទាំងនោះបាន។ ចន្លោះប្រហោងសុវត្ថិភាពនេះ ត្រូវបានរកឃើញដោយស្ថាបនិករបស់ក្រុមហ៊ុន Oversecured គឺលោក Sergey Toshin។ នៅពេលនេះ ក្រុមហ៊ុនស្មាតហ្វូនរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ ក៏បានធ្វើការក្នុងការលុបបំបាត់នូវកន្លែងដែលមានប្រហោងទាំងនោះផងដែរ ដូច្នេះ គេជឿជាក់ថា ស្មាតហ្វូននឹងមានសុវត្ថិភាពដូចដើម ហើយចារកម្មក៏មិនអាចធ្វើទៅលើអ្នកប្រើប្រាស់ស្មាតហ្វូនស្រួលបានទេ។ ប៉ុន្តែមានមតិលើកឡើងថា នៅក្នុងករណីខ្លះហេគឃ័រ ក៏អាចធ្វើការគ្រប់គ្រងទៅលើស្មាតហ្វូននេះបានដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់លោក Sergey Toshin បានអោយដឹងថា ស្មាតហ្វូន Samsung គឺមានចន្លោះប្រហោងជាច្រើន ដែលក្រុមការងារគាត់បានរកឃើញ។ ចន្លោះប្រហោងជាច្រើនទាំងអស់នេះ គឺនឹងអនុញ្ញាតអោយហេគឃ័រ អាចធ្វើការវាយប្រហារតាមរយៈសារ SMS ហើយហេគឃ័រ ក៏អាចធ្វើការសុំការអនុញ្ញាតក្នុងការ read/write files នៅលើស្មាតហ្វូននេះបានថែមទៀតផង។ សម្រាប់ចន្លោះប្រហោងទាំងនេះ ក្រុមហ៊ុន Samsung អាចនឹងចំណាយពេលដល់ទៅ 2 ខែឯណោះ នៅក្នុងការដោះស្រាយទៅលើបញ្ហាទាំងអស់នេះ។ យើងនៅមិនទាន់ដឹងនៅឡើយទេថា តើនឹងមានឧបករណ៍ណាខ្លះ ឬ ប្រព័ន្ធប្រតិបត្តិការណាខ្លះទេ ដែលទទួលរងនូវការវាយប្រហារនេះទេ។ 

បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើន គឺបាននិយាយថា ចន្លោះប្រហោងមួយចំនួន គឺមាននៅក្នុងកម្មវិធីជាច្រើន ដែលបានតម្លើងមកជាស្រេចជាមួយនឹងស្មាតហ្វូននេះ។ នៅក្នុងករណីខ្លះ កម្មវិធីជាច្រើន ក៏មានសិទ្ធិជា Admin ក្នុងការគ្រប់គ្រងទៅលើឧបករណ៍នេះបានផងដែរ។ ចន្លោះប្រហោងនេះ គឺមានលេខកូដ CVE-2021-25356 ដែលចន្លោះប្រហោងនេះ ត្រូវបានក្រុមហ៊ុនជួសជុលនៅក្នុងខែមេសាកន្លងទៅនេះរួចហើយផងដែរ។ ដើម្បីសុវត្ថិភាពនោះ អ្នកប្រើប្រាស់ជាច្រើន អាចធ្វើការអាប់ដេតទៅលើស្មាតហ្វូនជាច្រើនរបស់ពួកគេតាមរយៈ Firmware នៅក្នុង settings របស់ស្មាតហ្វូនរបស់ខ្លួន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន