no-alternative title

កាសស្តាប់ Anker Soundcore Life P3 TWS Earbuds បង្ហាញខ្លួនជាមួយបច្ចេកវិទ្យា ANC នឹងមានជម្រើស 5 ពណ៌យ៉ាងស្រស់ស្អាតបំផុត

Anker ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចរបស់ចិន បានបង្ហាញនូវកាសស្តាប់ Soundcore Life P3 Earbuds របស់សខ្លួន ដែលនេះ គឺជាជំនាន់ថ្មីរបស់កាសស្តាប់ Soundcore Life P2 ដែលបានបង្ហាញខ្លួនកាលពីឆ្នាំមុននេះ។ កាសស្តាប់ថ្មីនេះ ត្រូវបានក្រុមហ៊ុនតម្លើងជាមួយនិងបច្ចេកវិទ្យា Active Noise Cancellation និងមានតម្លៃ £79.99 ($120) ដែលតម្លៃនេះ គឺទាបជាងកាសស្តាប់ដែលមានបច្ចេកវិទ្យា ANC នៅលើទីផ្សារក្នុងពេលបច្ចុប្បន្ននេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាស Soundcore Life P3 ថ្មីនេះ គឺមានភ្ជាប់ជាមួយនឹង Microphones ចំនួន 6 ដែលមានមុខងារ noise cancellation ថែមទៀតផង។ នៅលើកាសនេះ ក៏មានមុខងារ Transport, Indoor និង Outdoor modes ជាមួយនឹង noise cancellation settings។ បន្ថែមពីនេះទៀតនោះ កាសស្តាប់ Soundcore Life P3 Earbuds នេះ ក៏មានមុខងារ “Find Your Earbuds” mode ផងដែរ ដែលផ្តល់នូវភាពងាយស្រួលក្នុងការស្វែងរកនូវកាសស្តាប់នេះ បានយ៉ាងងាយស្រួល។ មុខងារនេះ គឺស្រដៀងគ្នាទៅនឹង AirPods របស់ Apple ផងដែរ។ នៅក្នុងនោះក៏មានមុខងារ Sleep modeនិង Gaming mode ដែលកាត់បន្ថយនូវ Latency នៅក្នុងពេលលេងហ្គេម។

កាសស្តាប់នេះ មាន 11m Composite drivers ហើយវាក៏មាន IPX5 សម្រាប់ការពារការជ្រាបទឹក។ Soundcore Life P3 នេះអាចប្រើប្រាស់បាន 7 ម៉ោងនៅក្នុងការសាកថ្មម្តង។ នៅក្នុងការសាកថ្ម 10 នាទីគឺអាចប្រើប្រាស់បាន2 ម៉ោង។ កាសស្តាប់ Life P3 Earbuds នេះ ក៏មានទ្រទ្រង់នូវបច្ចេកវិទ្យា Siri របស់ Apple ផងដែរ។ កាសស្តាប់នេះនឹងដាក់លក់នៅក្នុងខែកក្កដានេះនៅលើវេបសាយរបស់ក្រុមហ៊ុន Soundcore នៅក្នុងចក្រភពអង់គ្លេស៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន