no-alternative title

បែកធ្លាយព័ត៌មានថា កុំព្យូទ័រដំបូងបំផុតរបស់ក្រុមហ៊ុន realme អាចនឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះហើយ

realme គឺជាក្រុមហ៊ុនមួយដែលតែងតែបញ្ចេញនូវស្មាតហ្វូនដែលមានលំដាប់ថវិកានៅក្នុងទីផ្សារជាច្រើននៅជុំវិញពិភពលោកជាពិសេស គឺប្រទេសឥណ្ឌា។ សម្រាប់ពេលនេះ ក្រុមហ៊ុននេះ គឺបានក្លាយជាម៉ាកយីហោក្រុមហ៊ុនឯករាជ្យមួយ ដែលមានភាពល្បីល្បាញខ្លាំងមែនទែន។ ថ្ងៃនេះ មានការបែកធ្លាយថ្មីមួយ តែវាមិនមានការពាក់ព័ន្ធជាមួយនឹងស្មាតហ្វូនទៀតនោះ គឺក្រុមហ៊ុននេះ បានពង្រីកវត្តមានទៅកាន់ Categories ថ្មីទៀតហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមដំណឹងថ្មី បបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យានេះ បានត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវផលិតផលថ្មីៗជាច្រើននៅក្នុងនៅពេលនេះ និងពេលអនាគតនោះ។ នៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ក៏បានត្រៀមខ្លួនក្នុងការង្ហាញនូវ category ថ្មីជាមួយនឹងការបង្ហាញនូវវត្តមានរបស់កុំព្យូទ័រយួរដៃដំបូងបំផុតដែលទម្លាយដោយលោក Madhav Sheth ដែលជាCEO របស់ក្រុមហ៊ុន Realme នៅក្នុងប្រទេសឥណ្ឌា និងនៅក្នុងអ៊ឺរ៉ុប។

នៅក្នុងរូបភាពដែលបែកធ្លាយនេះ គឺមានការបង្ហាញថា កុំព្យូទ័រថ្មីរបស់ក្រុមហ៊ុន realme នេះគឺមានតួខ្លួនធ្វើពីលោហធាតុ ហើយវាមានពណ៌ទឹកប្រាក់ដែលស្រដៀងគ្នាទៅនឹង MacBook របស់ក្រុមហ៊ុន Apple ផងដែរ។ ក្រៅពីនេះ លោក Madhav Sheth ក៏បានចែករំលែកនូវកូដមួយដែលមានពាក្យថា “Hello World!” ផងដែរ។ នៅក្នុងរយៈពេល 2 ខែកន្លងទៅនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Realme អាចនឹងប្រកាសបង្ហាញនូវផលិតផលជាច្រើននៅក្នុងទីផ្សារដែលក្នុងនោះគឺមាន MeowBook laptop, Meow AI speaker និង Meow VR glasses ផងដែរ។ នេះមានន័យថា កុំព្យូទ័រនាពេលខាងមុខនេះគឺមានកូដហៅថា MeowBook។

កុំព្យូទ័រនេះ គឺនឹងប្រើប្រាស់នូវបន្ទះឈីប Intel ឬ AMD។ កុំព្យូទ័រនេះគឺមានរ៉េម និង Storage ជាច្រើនសម្រាប់ធ្វើការជ្រើសរើសផងដែរ។ សម្រាប់ Notebook នេះ គឺមានប្រព័ន្ធប្រតិបត្តិការ Windows 10 ។ នៅដើមឆ្នាំនេះ របាយការណ៍ជាច្រើនអះអាងថា realme laptop នេះ អាចនឹងប្រកាសបង្ហាញខ្លួននៅក្នុងខែមិថុនានៅក្នុងឆ្នាំនេះ។ វត្តមានរបស់ realme laptop ត្រូវបានគេនិយាយថា គឺនឹងប្រកួតប្រជែងជាមួយនឹង Mi Notebook និង RedmiBook ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន