no-alternative title

ការតំឡើងប្រព័ន្ធប្រតិបត្តិការ HarmonyOS 2.0 ទៅលើស្មាតហ្វូន ឬ ថេប្លេត Huawei គឺមិនមានការប៉ះពាល់ដល់ទិន្នន័យ និងកម្មវិធីដែលផ្អែកលើ Android នោះទេ

កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Huawei បានប្រកាសជាផ្លូវការនូវប្រព័ន្ធប្រតិបត្តិការ HarmonyOS 2.0 ដើម្បីដំណើរការលើផលិតផលជាច្រើនរបស់ខ្លួន។ អ្វីដែលគួរអោយចាប់អារម្មណ៍ទៅលើប្រព័ន្ធប្រតិបត្តិការ HarmonyOS 2.0 នេះ គឺថា វាអាចប្រើប្រាស់បានជាមួយនឹងស្មាតហ្វូន និងថេប្លេត។ ក្រុមហ៊ុន Huawei បានប្រកាសថា ឧបករណ៍ជាង 100 របស់ Huawei និងឧបករណ៍ជាង 35 របស់ Honor បានប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការនេះហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ស្មាតហ្វូនដំបូងរបស់ Huawei ដែលទទួលបាននូវប្រព័ន្ធប្រតិបត្តិការ HarmonyOS 2.0 នេះ គឺមានដូចជា ស្មាតហ្វូន Mate 40 series, Mate 30 series, P40 series, Mate X2, nova 8 series, MatePad Pro series ហើយនិងផលិតផលជាច្រើនទៀត។ ថ្មីៗនេះ ក្រុមហ៊ុន Huawei ក៏បានឆ្លើយតបទៅនឹងសំណួរជាច្រើនដែលពាក់ព័ន្ធទៅនឹងប្រព័ន្ធប្រតិបត្តិការ HarmonyOS 2 នេះផងដែរ។

ជាមួយនឹងគ្នានេះ ផ្នែកសេវាកម្មអតិថិជនផ្លូវការរបស់ក្រុមហ៊ុន Huawei ក៏បានបង្ហាញនូវចំណុចមួយចំនួនដើម្បីអោយអ្នកប្រើប្រាស់អាចធ្វើការ Upgrade បានផងដែរ។ ជាដំបូងអ្នកត្រូវធ្វើការចុះឈ្មោះសម្រាប់ Beta សិន ដើម្បីអាចទទួលបាននូវការ Upgrade Package នៅលើប្រព័ន្ធប្រតិបត្តិការ HarmonyOS 2 នេះ។ បន្ថែមពីនេះ ផ្នែកសេវាកម្មរបស់ Huawei ក៏បានបញ្ជាក់ទៀត បើទោះបីជាលោកអ្នកធ្វើការអាប់ដែតពី EMUI មកកាន់ប្រព័ន្ធប្រតិបត្តិការ HarmonyOS 2.0 រួចហើយក៏ដោយ ក៏គណនី Huawei ID, លេខទូរស័ព្ទ ហើយនិងគណនីបណ្តាញសង្គមជាច្រើនដូចជា WeChat ID, QQ ក៏៏ដូចជា Game ដែលលោកអ្នកបានតំឡើងកាលពីមុននោះ គឺមិនមានបញ្ហានោះទេ។ លោកអ្នកនៅតែអាចបន្តការប្រើប្រាស់បណ្តាញសង្គមទាំងនេះជាមួយនិង EMUI បានដដែល៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន