no-alternative title

Samsung Galaxy A21s បង្ហាញខ្លួនជាមួយនឹងអេក្រង់ Infinity-O មានថាមពលថ្មទំហំ 5000mAh និងមានកាមេរ៉ារូបរាងអក្សរ L

ក្រុមហ៊ុន Samsung បានបង្ហាញជាផ្លូវការនូវវត្តមានរបស់ស្មាតហ្វូនម៉ូឌែលថ្មី Galaxy A21S របស់ខ្លួននៅក្នុងទីផ្សាររបស់អ៊ឺរ៉ុបនៅថ្ងៃនេះ។ ស្មាតហ្វូននេះ គឺជាស្មាតហ្វូនថ្នាក់កណ្តាលមួយទៀតនៅក្នុងគ្រួសាររបស់ A-series ដែលមានថាមពលថ្មធំ និងកាមេរ៉ាដល់ទៅ ៤ គ្រាប់។ ស្មាតហ្វូន Galaxy A21s បង្ហាញខ្លួនជាមួយនឹងនិន្នាការបច្ចុប្បន្ន មានអេក្រង់ Infinity-O punch-hole។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Galaxy A21s នេះ មានការ upgrade ទៅលើកាមេរ៉ា និងទំហំរ៉េមរបស់វាបើធៀបទៅនឹងស្មាតហ្វូន Samsung Galaxy A21។ ស្មាតហ្វូននេះ គឺមានអេក្រង់ទំហំ 6.5-inch HD+ Infinity-O Super AMOLED ជាមួយនឹងកាមេរ៉ាខាងមុខទំហំ 13MP selfie នៅផ្នែកខាងលើគែមផ្នែកខាងឆ្វេងរបស់វា។ វាដំណើរការនូវ octa-core CPU (Exynos 850) ដែលមានល្បឿនកម្រិត 2.0GHz ហើយអ្នកអាចជ្រើសរើសបាននូវទំហំ 3GB ទៅដល់ 6GB និងម៉េមូរីទំហំ 32GB និង 64GB ។

ភាពខុសគ្នារវាងស្មាតហ្វូន A21 និង A21s នេះគឺនៅលើកាមេរ៉ា។ ម៉ូឌែលថ្មីនេះ គឺមានកាមេរ៉ាទំហំ 48MP, 8MP ultrawide sensor, 2MP macro shooter និង 2MP depth shooter ដែលមានការឌីស្សាញជាទម្រង់អក្សរ L ។ វាមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយ។ ស្មាតហ្វូន Samsung Galaxy A21s មានថាមពលថ្មទំហំ 5000mAh ជាមួយនឹងបច្ចេកវិទ្យា 15W wired charging និងប្រព័ន្ធប្រតិបត្តិការ Android 10 ដែលផ្អែកនៅលើ OneUI ថែមទៀត។ ស្មាតហ្វូននេះនឹងដាក់លក់នៅអ៊ឺរ៉ុបក្នុងតម្លៃ €200 ($217) ហើយការលក់គឺចាប់ពីថ្ងៃទី ១៩ ខែឧសភានេះ។ ស្មាតហ្វូននេះមាន ៣ ពណ៌គឺពណ៌ខ្មៅ ស និងខៀវ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន