no-alternative title

ស្មាតហ្វូន iQOO 3 5G Transformers Limited Edition នឹងដាក់អោយ Pre-orders នៅថ្ងៃទី 1 ខែមិថុនាខាងមុខនេះជាមួយតម្លៃ $560

កាលពីប៉ុន្មានថ្ងៃមុននេះ ស្មាតហ្វូន iQOO 3 5G Transformers Limited Edition ត្រូវបានបង្ហាញខ្លួនជាផ្លូវការ។ នៅពេលនេះ ក្រុមហ៊ុននេះ បានទម្លាយបង្ហាញអំពីតម្លៃរបស់ស្មាតហ្វូននេះ។ សម្រាប់ version របស់ស្មាតហ្វូននេះ គឺមានទំហំ 12GB+128GB ជាមួយនឹងតម្លៃ3,998 Yuan ($561)។ ស្មាតហ្វូននេះ អាចធ្វើការ Pre-orders បាននៅលើ Jingdong ដែលនឹងចាប់ផ្តើមនៅថ្ងៃទី 1 ខែមិថុនាខាងមុខនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនស៊េរីថ្មី IQOO 3 5G Transformers Limited Edition នេះ នឹងមានការឌីស្សាញជាលក្ខណៈ kevlar matte texture នៅផ្នែកខាងក្រោយ ដែលជាកញ្ចក់ជាមួយនឹងពណ៌មាសរំលេចយ៉ាងស្រស់ស្អាតបំផុត។ ស្មាតហ្វូននេះ ក៏មានឡូហ្គោ ‘Autobots logo’ នៅផ្នែកខាងក្រោយរបស់វា ជាមួយនឹងម៉ាកសញ្ញា  iQOO និងពាក្យស្លោកថា ‘Monster Inside’។ ស្មាតហ្វូននេះ គឺមានលក្ខណៈសម្បត្តិដែលដូចគ្នាទៅនឹងស្មាតហ្វូន iQOO 3 5G មានន័យថា ស្មាតហ្វូននេះ គឺប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 865 SoC ជាមួយនឹង  LPDDR5 RAM និង UFS 3.1 storage។ ស្មាតហ្វូននេះ ក៏មានបច្ចេកវិទ្យា  carbon fibre VC liquid cooling technology ផងដែរ។

ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.44-inch HDR10+ AMOLED ជាមួយនឹងកម្រិត 180Hz touch sampling rate ។ បន្ថែមពីនេះទៀតនោះ វាមានកាមេរ៉ាខាងក្រោយ 4 គ្រាប់ដែលមានទំហំ 48MP primary shooter, 13MP ultra-wide snapper, 13MP telephoto និង 2MP depth sensor ថែមទៀត។ សម្រាប់កាមេរ៉ាខាងមុខវិញនោះ ស្មាតហ្វូននេះគឺមានទំហំ  16MP selfie នៅក្នុងរន្ធប្រហោង punch-hole ដែលនៅគែមខាងស្តាំនៃអេក្រង់នេះ។ ស្មាតហ្វូននេះ ទ្រទ្រង់ជាមួយនឹងបច្ចេកវិទ្យា  5G connectivity និង iQOO UI ដែលផ្អែកនៅលើ Android 10 ថែមទៀត។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ iQOO UI និងទ្រទ្រង់នូវបច្ចេកវិទ្យា 55W Super FlashCharge technology ថែមទៀត។

ប្រអប់របស់ស្មាតហ្វូន iQOO 3 5G Transformers Limited Edition

សម្រាប់ស្មាតហ្វូន iQOO 3 5G Transformers Limited Edition នេះគឺជាខួបលើកទី ១៧ នៅលើ  Jingdong (JD.com) ហើយនៅក្នុងប្រអប់នេះមានដូចជា៖

•iQOO 3 5G Transformers Limited Edition

•Transformers-themed Accessories

•55W Super FlashCharge Power Adaptor

•USB Type-C cable

•Hard case

•Gifts

•iQOO Earphones

•Transformers Bumblebee Action Figure

តម្លៃរបស់ស្មាតហ្វូនiQOO 3 5G Transformers Limited Edition

ស្មាតហ្វូន iQOO 3 5G Transformers Limited Edition នេះគឺមានតម្លៃ 3,998 Yuan ($560) ។ ស្មាតហ្វូននេះ ដាក់លក់ផ្តាច់មុខនៅក្នុងប្រទេសចិន ហើយការលក់នេះគឺចាប់ផ្តើមនៅថ្ងៃទី 1 ខែមិថុនានេះ។ អតិថិជនដែលចាប់អារម្មណ៍អាចរកទិញស្មាតហ្វូននេះបាននៅលើវេបសាយ  Jingdong (JD.com) ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន