no-alternative title

បែកធ្លាយតម្លៃរបស់ស្មាតហ្វូន Samsung Galaxy M01 និង Galaxy M11 នៅមុនការបង្ហាញខ្លួនជាផ្លូវការនៅខែថ្មីនេះ

ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថា នឹងបង្ហាញនូវស្មាតហ្វូនចំនួន 3 របស់ខ្លួននៅក្នុងប្រទេសឥណ្ឌា នៅក្នុងសប្តាហ៍ដំបូងនៅក្នុងខែមិថុនានេះ។ លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Galaxy M01 និងព័ត៌មានលម្អិតរបស់ស្មាតហ្វូន Galaxy M11 ក៏មានការបង្ហាញខ្លួនរួចហើយផងដែរចាប់តាំងពីការបង្ហាញវត្តមានរបស់ស្មាតហ្វូននេះនៅក្នុងទីផ្សារជាច្រើនដូចជាវៀតណាម និងអារ៉ាប់រួមកាលពីពេលថ្មីៗនេះ។ ស្មាតហ្វូន Galaxy A31 នេះ គឺនឹងបង្ហាញខ្លួននៅក្នុងសប្តាហ៍ដំបូងនៅក្នុងខែមិថុនានេះដូចគ្នាដែល មានតម្លៃ Rs. 23,000 (~$303)។ Ishan Agarwal ប្រភពទម្លាយដែលអាចទុកចិត្ត បានទម្លាយនូវតម្លៃរបស់ស្មាតហ្វូន Galaxy M01 និង Galaxy M11 ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Samsung Galaxy M11 នេះត្រូវគេរំពឹងថានឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាដែលមាន 2 ជម្រើសនោះគឺ 3GB+32GB និង 4GB+64GB។ស្មាតហ្វូននេះគឺមានតម្លៃ Rs.10,999 (~$145) និង Rs.12,999 (~$171)។ ស្មាតហ្វូននេះគឺមានពណ៌ខ្មៅ ពណ៌ខៀវ និងពណ៌ Violet ។ តម្លៃរបស់ស្មាតហ្វូននេះ គឺនៅតាមហាងលក់រាយ ខណៈពេលដែលតម្លៃនៅលើអនឡាញរបស់វាក៏មានភាពខុសគ្នាផងដែរ។ ស្មាតហ្វូន Galaxy M11 នេះគឺមានអេក្រង់ 6.4-inch punch-hole ដែលមានកម្រិតភាពច្បាស់ HD+។ ស្មាតហ្វូននេះ ប្រើប្រាស់នូវបន្ទះឈីប Snapdragon 450 និងថាមពលថ្មទំហំ 5,000mAh ជាមួយនឹងបច្ចេកវិទ្យា 15W charging។ ស្មាតហ្វូននេះគឺមានកាមេរ៉ា 3 គ្រាប់ទំហំ 13-megapixel + 5-megapixel + 2-megapixel និងកាមេរ៉ាខាងមុខទំហំ 8-megapixel ។

នៅក្នុងការបែកធ្លាយថ្មីនេះ មានការទម្លាយថា ស្មាតហ្វូន Samsung Galaxy M01 នេះនឹងមានតម្លៃ Rs.8,999 (~$120)។ ស្មាតហ្វូននេះគឺមានទំហំតែ 3GB និង 32GB តែប៉ុណ្ណោះ។ ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាជាមួយនឹងពណ៌ខ្មៅ ខៀវ និងក្រហម។ ស្មាតហ្វូន Galaxy M01 នេះមានអេក្រង់ 5.71-inch IPS LCD notch ដែលមានការទ្រទ្រង់នូវកម្រិតអេក្រង់ HD+។ វាមានបន្ទះឈីប Snapdragon 439។ ស្មាតហ្វូននេះ គឺមានថាមពលថ្មទំហំ 4,000mAh និងបច្ចេកវិទ្យា 5W charging។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះ គឺមានទំហំ 5-megapixel និងកាមេរ៉ាភ្លោះទំហំ 13-megapixel + 2-megapixel ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន