no-alternative title

លឺថា…! Galaxy Note 20 ដែលលក់សម្រាប់ទីផ្សារអាមេរិក នឹងប្រើកំពូលឈីប Snapdragon 865+ ខណៈដែល Note 21 ដែលចេញឆ្នាំក្រោយនឹងប្រើឈីបខ្នាត 3nm

បើនិយាយពីព័ត៌មានចចាមអារ៉ាមដែលបានចុះផ្សាយពីកំពូលស្មាតហ្វូនកូនកាត់ហ្វាប់ប្លែតជំនាន់ថ្មីរបស់ Samsung គឺ Galaxy Note 20 Series ហាក់ចេញមិនលស់ថ្ងៃសោះម៉ងរហូតមកទល់នឹងពេលនេះ ហើយសម្រាប់ព័ត៌មានច្បាស់ការណ៍ចុងក្រោយបំផុតនៃការមកដល់សម្រាប់ពូកវាគឺនៅថ្ងៃទី 05 សប្តាហ៍ទីមួយនាខៃសីហា 2020 ខាងមុខនេះ។ សម្រាប់ព័ត៌មានចចាមអារ៉ាមដែលនិយាយតៗគ្នាកន្លងមករួមនឹងការបែកធ្លាយទៅលើការ Design រូបរាងរបស់ Note ជំនាន់ថ្មីនេះគឺពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតពិសេសគឺត្រង់ប្រព័ន្ធកាមេរ៉ាខាងក្រោយ និងបច្ចេកវិទ្យាប៊ិចវៃឆ្លាតរបស់វាតែម្តង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យើងដឹងហើយកំពូលស្មាតហ្វូត្រកូល Galaxy S ក្តី Galaxy Note ក្តីតែងតែបង្ហាញវត្តមានជាមួយជម្រើសម៉ាស៊ីនពីរផ្សេងគ្នាគឺមួយម៉ូដែលប្រើប្រាស់ឈីប Snapdragon របស់ក្រុមហ៊ុន Qualcomm សម្រាប់តែទីផ្សារអាមេរិក និងចិន ហើយមួយម៉ូដែលទៀតប្រើប្រាស់បន្ទះឈីប Exynos របស់ Samsung ផ្ទាល់សម្រាប់ចេញលក់លើទីផ្សារសកល។ ឥលូវនេះងាកមកព័ត៌មានចចាមអារ៉ាមចុងក្រោយនេះវិញដែលបាននិយាយថាកំពូលស្មាតហ្វូន Galaxy Note 20 Series សម្រាប់ទីផ្សារអាមេរិកនឹងបំពាក់មកនូវបន្ទះឈីបកំពូលចុងក្រោយគឺ Qualcomm Snapdragon 865+ ខណៈដែលម៉ូដែលសម្រាប់ទីផ្សារសកលប្រើប្រាស់បន្ទះឈីប Samsung Exynos 992 ដែលជាឈីបជំនាន់ថ្មីផលិតឡើងតាមខ្នាតស្តង់ដារ 5nm ដែលស្តង់ដារថ្មីនេះត្រូវបានគេដឹងថានឹងប្រើជាមួយឈីប A14 របស់ Apple ដែលត្រៀមប្រើនៅលើ iPhone 12 Series ផងដែរ។ 

ការបំពាក់ឈីបជំនាន់ថ្មីនេះត្រូវបានការដឹងថាវានឹងធ្វើការកែប្រែទៅលើបច្ចេកវិទ្យាអេក្រង់ថ្មីហៅថា “HOP Display Tech” ដែលជួយរុញកម្រិត Refresh rate អេក្រង់របស់ Note 20 Series ឡើងដល់ 120Hz និងដោះស្រាយបញ្ហាស៊ីថាមពលថ្មខ្លាំងដែលកើតមានឡើងនៅលើឈីប Exynos 990 ដែលប្រើនៅលើ Galaxy S20 Series ផងដែរ។ យ៉ាងណាមិញសម្រាប់ Galaxy Note ជំនាន់ក្រោយ ឬ Note 21 Series ដែលនឹងចេញនៅឆ្នាំក្រោយ Samsung  អាចនឹងប្តូរទៅប្រើឈីបដែលផលិតឡើងតាមស្តង់ដារថ្មីខ្នាត 3nm នេះបើតាមប្រភពមួយចេញពីឧស្សាហកម្មផលិតបន្ទះឈីបរបស់តៃវ៉ាន់។ ជំនូសពីការប្រើប្រាស់ខ្នាតស្តង់ដារផលិតឈីប 4nm ដូច Samsung ធ្លាប់បានធ្វើការរំលងលើស្តង់ដារ 8nm ដែលគេបាននិយាយថាប្រើនៅលើ S20 Series មុនពេលនៃការប្រកាសបន្ទះឈីប 7nm Exynos 990 ក្រុមហ៊ុន Samsung ក៏បានចេញរបាយការណ៍បញ្ជាក់ថាក្រុមហ៊ុនគឺបាននឹងកំពុងផ្តោតទៅលើការផលិតបន្ទះឈីបខ្នាត 3nm រួចហើយ។ 

ជាយ៉ាងណាសម្រាប់គុណសម្បត្តិរបស់បន្ទះឈីបដែលផលិតឡើងតាមខ្នាតស្តង់ដារថ្មី 3nm មិនទាន់ត្រូវបានទម្លាយនៅឡើយទេ ប៉ុន្តែច្បាស់ណាស់ Samsung នឹងបង្ហាញវាជាមួយកំពូលស្មាតហ្វូនកាត់ហ្វាប់ប្លែតជំនាន់ក្រោយ Galaxy Note 21 ដែលចេញនាឆ្នាំក្រោយនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន