no-alternative title

តោះមកដឹងពីសមត្ថភាពរបស់ OPPO Watch ថាតើនាឡិកានេះ មានភាពឆ្លាតវៃ និងទាក់ទាញនៅក្នុងការប្រើប្រាស់ប៉ុណ្ណា?

បច្ចុប្បន្ននេះ នាឡិកាបានក្លាយជាវត្ថុដ៏សំខាន់នៅក្នុងការប្រើប្រាស់សម្រាប់ជីវិតប្រចាំថ្ងៃ។ ជាក់ស្តែង នាឡិកាពេលនេះ គឺមានមុខងារជាច្រើនកាន់តែសម្បូរបែបដែលអាចធ្វើអោយជីវិតរបស់អ្នកកាន់តែប្រសើរឡើង និងទាន់សម័យជាទីបំផុត។ នាឡិកា OPPO Watch មានរូបរាងស្រស់ស្អាត និងទាន់សម័យបំផុតក្នុងការប្រើប្រាស់។ ពេលនេះ យើងនឹងមើលទៅលើលក្ខណៈពិសេស និងមុខងារដ៏សម្បូរបែបរបស់នាឡិកាឆ្លាតវៃ OPPO Watch នេះទាំងអស់គ្នា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អេក្រង់ធំច្បាស់ស្រស់ស្អាតទាក់ទាញបំផុត:

នាឡិកា OPPO Watch នេះគឺមានអេក្រង់ទំហំ 1.91 អ៊ីង ដែលជាប្រភេទ AMOLED ដែលមានការទ្រទ្រង់នូវពណ៌ដល់ទៅ 16 លានថែមទៀត។ អេក្រង់នេះ គឺមានកម្រិតភាពច្បាស់ 402x476 pixels (326 ppi density) ហើយវាក៏មានកញ្ចក់ការពារ Schott Glass (46mm) និង Corning Gorilla Glass (41mm)។

កម្លាំងម៉ាស៊ីនខ្លាំងក្លាក្នុងការប្រើប្រាស់: 

នាឡិកា Oppo Watch នេះគឺមានប្រព័ន្ធប្រតិបត្តិការ Android Wear OS (សម្រាប់ទីផ្សារអន្តរជាតិ) និងប្រព័ន្ធប្រតិបត្តិការ ColorOS Watch OS  (សម្រាប់ទីផ្សាររបស់ចិន) ។ នាឡិកានេះដំណើរការនូវបន្ទះឈីប Qualcomm Snapdragon Wear 3100 (28 nm) សម្រាប់ទីផ្សារអន្តរជាតិ និងបន្ទះឈីប Qualcomm MSM8909W Snapdragon Wear 2500 (28nm) សម្រាប់ទីផ្សារនៅក្នុងប្រទេសចិនជាមួយនឹងអង្គគណនា Quad-core 1.09 GHz Cortex-A7 និងក្រាហ្វិកកាត Adreno 304 ថែមទៀត។ កាន់តែពិសេសជាងនេះទៀតនោះ នាឡិកានេះ គឺមានរ៉េមទំហំ 1GB និងម៉េមូរីទំហំ 8GB ប៉ុន្តែវាមិនមានរន្ធដោតកាតនោះទេ។ នាឡិកានេះមានភ្ជាប់ជាមួយនឹង Wi-Fi 802.11 b/g/n និងសេនស័រជាច្រើនទៀតដូចជា Accelerometer, gyro, heart rate, compass, barometer ហើយវាក៏មានថាមពលថ្មទំហំ 430mAh ថែមទៀត។ 

ការឌីស្សាញរូបរាងយ៉ាងទាន់សម័យ និងសម្បូរបែប:

នាឡិកា Oppo Watch បានប្រកាសបង្ហាញខ្លួនជាផ្លូវការនៅខែមីនា ឆ្នាំ 2020 នេះហើយវាមានកម្រាស់ស្តើងត្រឹមតែ 11.4mm ។ នាឡិកានេះមានភាពស្រស់ស្អាត និងទាក់ទាញខ្លាំងមែនទែន។ នាឡិកានេះមាន 4 ពណ៌យ៉ាងស្រស់ស្អាតគឺពណ៌ខ្មៅ ពណ៌មាស (Glossy Gold) ពណ៌ផ្កាឈូក (Pink Gold) និងពណ៌ប្រាក់ (Silver Mist) ។ នាឡិកានេះគឺមាន 2 ទំហំសម្រាប់ធ្វើការជ្រើសរើសនោះគឺទំហំ 46mm និង 41mm ដែលពិតជាទាក់ទាញបំផុត។

នាឡិកានេះមានវិមាត្រ 46 x 39 x 11.4 mm (1.81 x 1.54 x 0.45 in) និងទម្ងន់ត្រឹមតែ 40g ប៉ុណ្ណោះ ដូចនេះវាពិតជាស្រាលមែនទែនក្នុងការប្រើប្រាស់។ នាឡិកានេះអាចប្រើប្រាស់ជាមួយនឹង eSIM និងមុខងារការពារការជ្រាបទឹក 5ATM (សម្រាប់ម៉ូឌែល 46mm) និង 3ATM (សម្រាប់ម៉ូឌែល 41mm) ថែមទៀតផង។ សម្រាប់ព័ត៌មានបន្ថែម នឹងមានបង្ហាញជូនឆាប់ៗនេះ! សូមតាមដានជាមួយ www.eworldmagz.com  ទាំងអស់គ្នា!

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន