no-alternative title

Xiaomi Mi 11 នឹងដំណើរការលើឈីប Snapdragon 875 ហើយនិងមានកាមេរ៉ាទំហំ 48MP ដែលបានពង្រឹងទៅលើមុខងារ Ultra-Wide-Angle កាន់តែខ្លាំង

នៅថ្ងៃទី 1 ខែធ្នូខាងមុខនេះ ក្រុមហ៊ុន Qualcomm នឹងបញ្ចេញនូវបន្ទះឈីប Snapdragon 875 ដែលជាបន្ទះឈីបជំនាន់ចុងក្រោយរបស់ខ្លួនជាផ្លូវការណ៍ហើយ បន្ទះឈីបនេះ ត្រូវបានគេប្រកាសថា នឹងប្រើប្រាស់ជាផ្លូវការដោយក្រុមហ៊ុន Xiaomi ផងដែរ។ នៅថ្ងៃនេះ អ្នកប្រើប្រាស់នៅលើ Weibo បាននិយាយថា ស្មាតហ្វូនដែលនឹងប្រើប្រាស់នូវបន្ទះឈីបនេះ នឹងមានការពង្រឹងទៅលើកាមេរ៉ា Ultra-Wide-Angle ថែមទៀតផង។ កាមេរ៉ារបស់ស្មាតហ្វូននេះ គឺមានកម្រិតភាពច្បាស់ចំនួន 48MP។ សម្រាប់សេនស័រនេះ គឺមានកម្រិតទំហំភិចសែល គឺនឹងមានទំហំ 0.8μm។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Xiaomi តែងតែបង្ហាញនូវបន្ទះឈីប Snapdragon Flagship Platform ជំនាន់បន្ទាប់របស់ក្រុមហ៊ុន Qualcomm ជានិច្ច។ សម្រាប់ស្មាតហ្វូនថ្មីនេះ គឹអាចនឹងមានឈ្មោះជាស្មាតហ្វូន Xiaomi Mi 11។ សម្រាប់កាមេរ៉ាគោលរបស់ស្មាតហ្វូន គឺជាប្រភេទ Ultra-Wide-Angle ដែលមានទំហំ 48MP ខណៈដែលស្មាតហ្វូន Mi 10 គឺមានទំហំត្រឹមតែ 13MP ប៉ុណ្ណោះ។ ស្មាតហ្វូននេះ គឺជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុន Xiaomi ដែលនឹងប្រើប្រាស់នូវបន្ទះឈីប 5nm។ តាមការបញ្ជាក់នៅក្នុងការបែកធ្លាយកាលពីពេលមុននេះ បានអោយដឹងថា បន្ទះឈីប Snapdragon 875 នេះ គឺប្រើប្រាស់នូវរចនាសម្ព័ន្ធប្រភេទ 1+3+4 three-Cluster Architecture។ ហើយបន្ទះឈីបនេះ គឺមានភ្ជាប់ជាមួយនឹងល្បឿន Cortex A78 និង Cortex A55។ 

 

សូមជំរាបថា ស្មាតហ្វូន Xiaomi Mi 11 នេះ ក៏មានការបែកធ្លាយនៅលើ GeekBench 5 ផងដែរ ដោយក្នុងនោះ ត្រូវបានគេបង្ហាញថា ស្មាតហ្វូននេះមានលេខម៉ូឌែល M2012K11C ហើយនិងដំណើរលើការមានបន្ទះឈីប Qualcomm 8-Core Processor។ ស្មាតហ្វូននេះ គឺមានពិន្ទុ 1105 នៅលើ single-core  និងពិន្ទុចំនួន 3512 នៅក្នុងការតេស្ត Multi-Core  បន្ទាប់ពីការធ្វើតេស្តទៅលើសមត្ថភាពរួចមក៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន