no-alternative title

Huawei P50 Pro ទំនងជានឹងប្តូរទៅប្រើបន្ទះឈីប Snapdragon វិញ ដោយសារតែបន្ទះឈីប Kirin មិនមានស្តុកគ្រប់គ្រាន់

ការដាក់ទ័ណ្ឌកម្មរបស់សហរដ្ឋអាមេរិកមកលើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei របស់ចិន បានជះឥទ្ធពលយ៉ាងខ្លាំងដល់អាជីវកម្មស្មាតហ្វូនក្រុមហ៊ុននេះដោយមានភាពដុនដាបជាខ្លាំង។ ពោល គឺរហូតមកទល់នឹងពេលនេះបច្ចុប្បន្ននេះក្រុមហ៊ុន Huawei នៅតែស្ថិតក្នុងបម្រាមរបស់រដ្ឋាភិបាលអាមេរិក ដែលហាមមិនអោយក្រុមហ៊ុនបច្ចេកវិទ្យាអាមរិកបន្តការរកស៊ីជាមួយក្រុមហ៊ុនចិននេះបាននៅឡើយទេ ដែលជាហេតុធ្វើអោយសង្វាក់ផលិតស្មាតហ្វូនជំនាន់ថ្មីៗរបស់ Huawei ត្រូវបានពន្យាពេល ដោយសារតែខ្វះខាតនៅគ្រឿងបន្លាស់ជាពិសេសគឺបន្ទះឈីបតែម្តង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យ៉ាងណាក៏ដោយរដ្ឋាភិបាលអាមេរិកអាចអនុញ្ញាតិអោយក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិករកស៊ីបានជាមួយ Huawei លុះត្រាតែមានការកែប្រែនៅកិច្ចកុងត្រាសំខាន់ៗមួយចំនួនជាមួយក្រុមហ៊ុននេះ ដែលការធ្វើបែបនេះ គឺមានន័យថា ក្រុមហ៊ុនមួយចំនួនរបស់អាមេរិកគឺអាចផ្តល់នូវ License  បច្ចេកវិទ្យាទៅអោយ Huawei បានត្រឹមការប្រើនូវប្រព័ន្ធ 4G LTE  ឬទាបជាងនេះប៉ុណ្ណោះ គឺមិនអនុញ្ញាតិអោយប្រើនូវប្រព័ន្ធ 5G នោះទេ។

សូមបញ្ជាក់ថា នៅមុនពេលដែលសហរដ្ឋអាមេរិកដាក់បម្រាម ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនតែមួយគត់ដែលមានសន្ទុះក្នុងការអភិវឌ្ឍន៍បច្ចេក វិទ្យា 5G  ឈានគេនៅទូទាំងសកលលោក ដោយក្រុមហ៊ុននេះបានប្រកាសចេញកំពូលឈីប Kirin ដំបូងគេក្នុងលោកចំនួនពីរស៊េរីដែលគាំទ្រ 5G។ ហើយបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយនាពេលថ្មីៗនេះ Huawei ត្រៀមនឹងប្រកាសចេញកំពូលស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Huawei P50 នៅពាក់កណ្តាខែសីហា និងត្រៀមចេញលក់ក្នុងកញ្ញា ឆ្នាំ 2021 ដោយម៉ូដែលនេះ ត្រូវបានគេដឹងថា នឹងបំពាក់បន្ទះឈីប Qualcomm Snapdragon 888 ដែលមានលទ្ធភាពគាំទ្រត្រឹមប្រព័ន្ធសេវា 4G LTE ប៉ុណ្ណោះ មិនដល់ 5G នោះទេ។ ការប្តូរទៅប្រើបន្ទះឈីប Snapdragon គឺដោយសារតែបន្ទះឈីបកំពូល Kirin 9000 មិនមានបរិមាណគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការដល់សង្វាក់ផលិតកម្ម។ 

ប្រភពក៏បានបញ្ជាក់ទៀតថា Huawei អាចនឹងពុំមានស្តុកកំពូលឈីប Kirin ផ្ទាល់ខ្លួនទៀតនោះទេសម្រាប់ប្រើប្រាស់នៅឆ្នាំក្រោយ។ ចំនែករបាយការណ៍មួយចំនួនទៀតបាននិយាយថា ម៉ូដែល Huawei P50 Pro អាចនឹងប្រកាសចេញលក់ក្នុងទីផ្សារនៅក្នុងខែសីហាខាងមុខនេះជាមួយនឹងការប្រើប្រាស់កំពូលឈីប Kirin 9000 5G។ ដោយឡែកសម្រាប់ម៉ូដែល Huawei P50+ គឺមិនទាន់មានរបាយការណ៍ណាមួយបង្ហើបអោយដឹងនោះទេ។ 

ដំណើរការផលិតទូរស័ព្ទស្មាតហ្វូនមួយអាចកើតឡើងទៅបាន គឺមានមែនជារឿងងាយស្រួលនោះទេ ព្រោះថា មានតម្រូវការសមាសធាតុបង្គុំសំខាន់ៗដូចជា CPU, GPU, Camera, Screen, Battery និងផ្នែកសំខាន់ៗជាច្រើនទៀតដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនផលិតផ្សេងៗគ្នា។ បន្ថែមពីនេះ គេមិនទាន់ច្បាស់ទេថា តើសម្រាប់កំពូលស្មាតហ្វូនជំនាន់ថ្មី Huawei Mate 50 Series នឹងមានវត្តមានដែរ ឬយ៉ាងណា នៅឆ្នាំក្រោយនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន