no-alternative title

Infinix Concept Phone 2021 នឹងបំពាក់នូវបច្ចេកវិទ្យាសាកថ្មលឿន 160W Ultra-Fast Charge ដែលបញ្ចូលពេញ 100% ប្រើពេលតែ 11.28 នាទីប៉ុណ្ណោះ

ថ្មីៗនេះ ក្រុមហ៊ុន Infinix បានបញ្ចេញនូវស្មាតហ្វូនថ្មីរបស់ខ្លួន ដែលមានបច្ចេកវិទ្យាសាកថ្មលឿនថ្មីហៅថា Ultra Flash Charge (UFC) ដែលមានកម្រិតល្បឿនដល់ទៅ 160W។ បច្ចេកវិទ្យានេះ អាចសាកថ្មទំហំ 4000mAh ពេញនៅក្នុងពេលត្រឹមតែ 10 នាទីប៉ុណ្ណោះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន  Infinix Concept Phone 2021 នេះ មានការផ្តោតទៅលើបច្ចេកវិទ្យាសំខាន់ 2 នោះគឺ Solid Electrochromic film (SECF) ដែលអាចធ្វើការប្តូរទៅលើពណ៌ផ្នែកខាងក្រោយរបស់ស្មាតហ្វូន និង Electroluminescence (EL) film ដែលបញ្ចេញនូវពន្លឺយ៉ាងទាក់ទាញបំផុត។

ស្មាតហ្វូននេះ មានភ្ជាប់ជាមួយនឹង USB-C port ដែលមានផ្នែកខាងក្រោយជាមួយនឹងពាក្យថា “NOW”។ តើវាមានហានិភ័យនោះទេ នៅពេលដែលស្មាតហ្វូននេះ អាចសាកថ្មនៅក្នុងកម្រិត 160Wនោះ? ចម្លើយពីក្រុមហ៊ុន Infinix នេះ គឺមិនមានហានិភ័យនោះទេ។ ស្មាតហ្វូននេះ មានកម្រិតសីតុណ្ហភាពនៅក្រោម 40ºC/104ºF តែប៉ុណ្ណោះ។ លក្ខណៈពិសេសរបស់បច្ចេកវិទ្យា  UFC នេះ គឺការប្រើប្រាស់នូវ 160W Charger ដែលមានកម្រិត 20V នៅក្នុង 8A Output។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះ មានទម្ងន់មិនដល់ 200g នោះទេ។ 

ស្មាតហ្វូនមានការទ្រទ្រង់នូវបច្ចេកវិទ្យា Charging Protocols ជាច្រើនទៀត ដែលមានន័យថា វាអាចប្រើប្រាស់ក្នុងការសាកថ្មទៅកាន់កុំព្យូទ័របានថែមទៀតផង។ នៅក្នុងការសាកថ្មត្រឹមតែ 2 នាទី ថាមពលថ្មរបស់ស្មាតហ្វូននេះ គឺដល់ទៅ 22% ហើយវាឡើងដល់ទៅ 50% នៅពេលដែលសាកថ្មបាន 4.45 នាទី ។ នៅក្នុងពេល 10 នាទីស្មាតហ្វូននេះសាកថ្មបាន 90% ខណៈពេលដែលវាបញ្ចូលពេញ 100% នៅក្នុងពេល 11.28 នាទី។ 

ស្មាតហ្វូន Infinix Concept Phone 2021 នេះ មានអេក្រង់ទំហំ 6.67 អ៊ីង AMOLED ជាមួយនឹងកម្រិតភាពច្បាស់ 1080p+ ផងដែរ។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងក្រោយទំហំ 8MP periscope lens ដែលមាន 60x Digital Zoom។ មានកាមេរ៉ាគោលទំហំ 64 MP និង 8MP Ultra-Wide។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 32MP selfie៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន