no-alternative title

មានការទម្លាយថា វត្តមានរបស់ iPhone 13 Series នាពេលដ៏ខ្លីនេះ គឺនឹងមាន 4 ម៉ូដែល ហើយក៏និងមានពណ៌ថ្មី Rose Gold ផងដែរ

កាលពីប៉ុន្មានសប្តាហ៍មុននេះ មានរបាយការណ៍ជាច្រើន ដែលនិយាយអំពីស្មាតហ្វូន Apple iPhone 13 series។ ស្មាតហ្វូន Apple series ថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងរដូវស្លឹកឈើជ្រុះខាងមុខនេះ ហើយវក៏នឹងដាក់លក់ឆាប់ៗនេះផងដែរ។ នៅក្នុងរបាយការណ៍ជាច្រើនកន្លងមកបានបង្ហាញថា ក្រុមហ៊ុនApple នឹងប្រកាសចេញនូវស្មាតហ្វូន iPhone 13 series នៅក្នុងខែកញ្ញាខាងមុខនេះហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន iPhone 13 series នេះ គឺមាន 4 ម៉ូដែល សម្រាប់ធ្វើការជ្រើសរើសនោះគឺ iPhone 13 mini, iPhone 13, iPhone 13 Pro និង  iPhone 13 Pro Max។ បន្ទាប់ពីមានការបែកធ្លាយរូបរាងជាច្រើនរបស់ស្មាតហ្វូន  iPhone 13 series នោះ នៅពេលនេះ យើងក៏មានការបែកធ្លាយគំរូរបស់ស្មាតហ្វូននេះផងដែរ។ សម្រាប់គំរូថ្មីរបស់ស្មាតហ្វូននេះ គឺមានពណ៌ Rose Gold ។

សម្រាប់ពណ៌ Rose Gold នេះ គឺពិតជាទាក់ទាញមែនទែនសម្រាប់ស្ត្រី និងយុវវ័យ។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូនiPhone 13 Pro series នេះក៏មានការកាត់បន្ថយទៅលើ notch កាន់តែតូចជាងមុនផងដែរ។ ស្មាតហ្វូននេះគឺមានបច្ចេកវិទ្យាFace ID ថែមទៀត។ នេះគឺជាលើកដំបូងបំផុតដែលក្រុមហ៊ុន Apple ធ្វើការផ្លាស់ប្តូរទៅលើការឌីស្សាញអេក្រង់ចាប់តាំងពីការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន iPhone X នៅក្នុងឆ្នាំ 2017 ។ ស្មាតហ្វូននេះមានកាមេរ៉ា 3 គ្រាប់នៅខាងក្រោយជាមួយនឹងសេនស័រ  LiDAR sensor ថែមទៀតផង។

iPhone 13 series នឹងប្រើប្រាស់នូវអេក្រង់ដែលមាន notch តូចជាងមុន។ ស្មាតហ្វូននេះ មានអេក្រង់  LTPO OLED របស់ក្រុមហ៊ុន Samsung និងទ្រទ្រង់នូវ 120Hz adaptive refresh rate ថែមទៀត។ កម្រិត  refresh rate នេះអាចដូរនៅក្នុងចន្លោះពី 1 – 120Hz ។ ស្មាតហ្វូននេះក៏មានការទ្រទ្រង់ទៅលើ Face ID និង Touch ID ផងដែរ។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបន្ទះឈីប  A15 Bionic processor ជាមួយនឹងបច្ចេកវិទ្យា  Wi-Fi 6E technology ផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់នូវ ultra-wide-angle lens, 5P (f/2.4 ) និង focus (FF) 6P (f/1.8)។ វាក៏មានការទ្រទ្រង់នូវ auto focus (AF) ផងដែរ។ នៅក្នុងរបាយការណ៍ជាច្រើនបញ្ជាក់ថា ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងខែកញ្ញា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន