no-alternative title

iPhone 13 Series នឹងបំពាក់មុខងារ Low Earth Orbit ដែលអាចខល ផ្ញើសារ និងប្រើអ៊ីនធ័រណិតបាន បើទោះបីជាទូរស័ព្ទគ្មានសេវាក៏ដោយ

របាយការណ៍ថ្មីចេញពីកំពូលអ្នកវិភាគឧបករណ៍ Apple iOS គឺលោក Ming-Chi Kuo បានឲ្យដឹងថា ទូរស័ព្ទ iOS ជំនាន់ថ្មីគឺ iPhone 13 Series នឹងបំពាក់នូវមុខងារថ្មីមួយហៅថា LEOs ឬ Low Earth Orbit Satellite ដែលមានភ្ជាប់មកជាមួយនឹងឈីបសេវា Qualcomm X60 ស្រាប់ ដែលមុខងារថ្មីនេះ គឺអនុញ្ញាតិឲ្យអ្នកប្រើ iPhone 13 Series អាចធ្វើការហៅទូរស័ព្ទចេញ ឬផ្ញើសារ និងប្រើប្រាស់អ៊ីនធ័រណិតបានដោយមិនចាំបាច់ពឹងលើប្រព័ន្ធសេវាស៊ីមកាត ឬក៏ស្ថិតនៅតំបន់ដែលគ្មានសេវា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Kuo បានពន្យល់បន្ថែមថា ប្រតិបត្តិករបណ្តាញនឹងត្រូវធ្វើការជាមួយអ្នកផ្តល់សេវាកម្មទំនាក់ទំនងប្រព័ន្ធផ្កាយរណបដូចជាក្រុមហ៊ុន Globalstar ជាដើម ដើម្បីភ្ជាប់ទូរស័ព្ទ iPhone ទៅកាន់បណ្តាញផ្កាយរណប LEOs របស់ពួកគេដោយមិនចាំបាច់មានកិច្ចសន្យាបន្ថែម ឬថ្លៃចំណាយផ្សេងនោះទេ។

ក្រុមហ៊ុនផ្តាយរណប Globalstar ក៏មានប្រេកង់សេវាកម្រិត n53 របស់ខ្លួនផងដែរ ដែលនឹងត្រូវបានគាំទ្រដោយម៉ូឌឹមសេវា X65 5G ជំនាន់ថ្មីរបស់ Qualcomm ដែលនឹងបង្ហាញវត្តមាននាពេលខាងមុខនេះ។ ចំនែកក្រុមហ៊ុន SpaceX គឺជាក្រុមហ៊ុនផ្កាយរណប LEO ផ្សេងទៀតដែលបាននឹងកំពុងប្រើនូវបច្ចេកវិទ្យាផ្តល់សេវាអ៊ីនធ័រណិតតាមប្រព័ន្ធ Satellite Broadband ទៅកាន់អតិថិជនរបស់ខ្លួនផងដែរ។

លោក Ming-Chi Kuo បានបញ្ជាក់ទៀតថា Apple មានសុទិដ្ឋិនិយមចំពោះការធ្វើទំនាក់ទំនងឧបករណ៍ជាមួយនឹងប្រព័ន្ធផ្កាយរណប ដើម្បីបង្កើតឱកាសក្នុងការពង្រឹងមូលដ្ឋានទីផ្សាររបស់ខ្លួនឲ្យកាន់តែមានភាពរឹងមាំជាងដៃគូប្រគូត។ ជាងនេះទៅទៀត Apple ត្រូវបានគេរាយការណ៍ថា បានបង្កើតក្រុមការងារផ្ទាល់ខ្លួន ដើម្បីបង្កើតឱកាសក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាតភ្ជាប់ផ្កាយរណបទៅកាន់ឧបករណ៍របស់ខ្លួននាពេលអនាគតថែមទៀតផង។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន