no-alternative title

realme GT Neo2 នឹងបង្ហាញខ្លួនជាមួយបន្ទះឈីប Dimensity 1200 និងមានថ្មទំហំ 4500mAh ហើយនឹងមានតម្លៃ $310

បើតាមការបញ្ជាក់កន្លងមក គឺបាននិយាយថា realme GT Neo2 នឹងបង្ហាញវត្តមាននៅថ្ងៃទី 22 ខែកញ្ញានេះហើយ ក្នុងនោះក៏មានការប្រកាសជាផ្លូវការណ៍ថា ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 870 SoC ផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុន realme ក៏បានបញ្ជាក់ទៀតថា realme GT Neo2 នឹងមានអេក្រង់ប្រភេទ E4 ដែលមានកម្រិតល្បឿន 120Hz ហើយនឹងមានរន្ធ Punch Hole Display ផងដែរ។ ស្មាតហ្វូននេះ នឹងបំពាក់នូវកាមេរ៉ាចំនួន 3 គ្រាប់ ដែលលែនគោលគឺមានទំហំ និងមានថ្មទំហំ 5000mAh ទ្រទ្រង់នូវកម្លាំងសាកកម្រិត 65W charging ថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប៉ុន្តែបើយយើងងាកមកមើលការទម្លាយរបស់ Digital Chat Station វិញ គឺបានបញ្ចេញនូវព័ត៌មានថ្មីថា ស្មាតហ្វូន realme GT Neo2 នឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 1200 AI ទៅវិញ។ អ្នកទម្លាយរូបនេះ បាបន្តថា ជាមួយនឹងការដាក់អោយដំណើរការលើបន្ទះឈីប Dimensity 1200 នេះ ស្មាតហ្វូន GT Neo2 ត្រូវបានក្រុមហ៊ុនប្រើប្រាស់តូចជាងការទម្លាយកាលពីពេលមុន គឺត្រឹមតែ 4500mAh ប៉ុណ្ណោះ។ 

បន្ថែមពីនេះ ជាមួយនឹងម៉ូដែលថ្មីនេះ ក្រុមហ៊ុន realme នឹងប្រើប្រាស់អេក្រង់ទំហំ 6.43 អ៊ីង FullHD+ មានកម្រិតល្បឿន 120Hz ដែលជាប្រភេទកញ្ចក់ OLED panel មានរន្ធ Punch Hole មួយនៅផ្នែកខាងលើនៃផ្នែកខាងឆ្វេងនៃអេក្រង់ ដែលមានដាក់នូវកាមេរ៉ាមួយគ្រាប់ដែលមានទំហំ 16MP ដែលជានេះគឺជា Selfie Camera។ សម្រាប់ម៉ូដែលប្រើប្រាស់ឈីប Snapdragon វិញ ស្មាតហ្វូន GT Neo2 ត្រូវបានគេនិយាយថា ក៏នឹងប្រើប្រាស់កាមេរ៉ាមុខទំហំ 16MP សម្រាប់ Selfie Shooter ផងដែរ ស្របពេលដែលនៅលើស្ថាប័ន TENAA បានបង្ហាញថាស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 6.62 អ៊ីង ដែលធំជាងម៉ូដែលប្រើនូវបន្ទះឈីប Dimensity 1200។ 

ជាមួយគ្នានេះក៏មានការបញ្ជាក់ថា realme GT Neo2 ដែលប្រើឈីប Dimensity នេះ ក៏នឹងមាន កាមេរ៉ាគោលទំហំ 64MP ហើយនិងមានប្រព័ន្ធស្កែនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ។ ស្មាតហ្វូននេះ និងមានកម្រ៉ាស់ 8.4mm និងមានទម្ងន់ 186 grams ហើយ និងចេញលក់ក្នុងប្រទេសចិនជាមួយតម្លៃប្រហែលជា CNY2,000 ($310/€265)។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន