no-alternative title

Apple នឹងកាត់បន្ថយទៅលើការផលិត iPhone 13 ដោយសារតែកង្វះខាតទៅលើបន្ទះឈីប

មានរយៈពេលជាច្រើនសប្តាហ៍ហើយចាប់តាំងពីក្រុមហ៊ុន Apple ចាប់ផ្តើមដាក់លក់នូវស្មាតហ្វូន iPhone 13 Series នៅក្នុងទីផ្សារជាច្រើននៅជុំវិញពិភពលោក។ ក្រុមហ៊ុនបច្ចេកវិទ្យានេះប្រឈមមុខទៅនឹងបញ្ហាជាច្រើនជាមួយនឹងផលិតកម្មរបស់ខ្លួនទៅលើផលិតផលថ្មីៗដោយសារតែខ្វះទៅលើបន្ទះឈីប ហើយពេលនេះ គឺហាក់ដូចជាមានបញ្ហាជាច្រើនបានកើតឡើងផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការរាយការណ៍ចុងក្រោយបំផុតនោះ ក្រុមហ៊ុន Apple នឹងធ្វើការកាត់បន្ថយទៅលើការផលិតស្មាតហ្វូន iPhone 13 រហូតដល់ទៅ 10 លានគ្រឿងដោយសារតែកង្វះខាតទៅលើបន្ទះឈីប។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះគ្រោងនឹងធ្វើការផលិតនូវស្មាតហ្វូនដល់ទៅ 90 លានគ្រឿងនៅក្នុងត្រីមាសទី 4 នៅក្នុងឆ្នាំនេះ ប៉ុន្តែក្រុមហ៊ុនដៃគូជាច្រើនរបស់ក្រុមហ៊ុន Apple បានជូនដំនឹងទៅកាន់ក្រុមហ៊ុននេះថាការផលិតនឹងមានចំនួនតិចជាងនេះដោយសារតែកង្វះខាតទៅលើសមាសភាគក្នុងការផលិត នេះបើតាមការរាយការណ៍របស់ក្រុមហ៊ុន Broadcom  និងTexas Instruments ។

បញ្ហានេះកើតឡើងនៅចំពេលដែលតម្រូវការទៅលើស្មាតហ្វូន Apple iPhone 13 series គឺមានការកើនឡើងខ្លាំង ហើយជាពិសេសវាដល់ពេលរដូវកាលនៃការឈប់សម្រាកនាពេលខាងមុខនេះ។ ស្មាតហ្វូន Apple iPhone 13  ប្រើប្រាស់នូវ  Broadcom AFEM-8215 front-end module និង  Broadcom BCM59365 wireless power receiver ជាមួយនឹង  display power management IC, array driver, flash LED driver  និង dual repeater ដែលជាសមាសភាគសម្រាប់ធ្វើការផ្គត់ផ្គង់ដោយក្រុមហ៊ុន  Texas Instruments ។ 

គួរបញ្ជាក់ផងដែរថា កង្វះខាតទៅលើការផ្គត់ផ្គង់ទៅលើបន្ទះឈីបនេះនឹងមានការជះឥទ្ធិពលទៅលើម៉ូឌែល MacBook Pro ដែលនឹងប្រើប្រាស់នូវបន្ទះឈីប Apple M1X ហើយវាគ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅសប្តាហ៍ក្រោយនេះ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន