no-alternative title

Xiaomi 12 Series អាចនឹងបង្ហាញខ្លួននៅថ្ងៃទី 16 ខែធ្នូខាងមុខនេះជាមួយនឹងវត្តមានជំនាន់ថ្មីរបស់ Xiaomi Mix Fold ផងដែរ

យើងបានដឹងរួចហើយថា ព្រឹត្តិការណ៍ដ៏ធំមួយរបស់ក្រុមហ៊ុន Xiaomi អាចនឹងធ្វើឡើងនៅក្នុងខែធ្នូខាងមុខនេះ ដែលក្រុមហ៊ុននេះ នឹងមានការបង្ហាញនូវវត្តមានរបស់ស្មាតហ្វូនXiaomi 12 Series របស់ខ្លួន។ នៅពេលនេះ មានពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់បន្ថែមថា ការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន Flagship នេះគឺនៅថ្ងៃទី 16 ខែធ្នូខាងមុខនេះ ហើយអ្វីដែលគួរអោយចាប់អារម្មណ៍នោះ ព្រឹត្តិការណ៍នេះ នឹងមានរយៈពេលដល់ទៅ 4 ម៉ោងេណោះ ដែលពិតជាមានរយៈពេលយូរមែនទែនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនតែមួយនោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មានការព្យករណ៍ថា ក្រុមហ៊ុននេះ នឹងប្រកាសចេញនូវផលិតផលជាច្រើនទៀតផងដែរ។ ក្រៅពីស្មាតហ្វូន Xiaomi 12 ក្រុមហ៊ុននេះអាចនឹងបង្ហាញចេញនូវវត្តមានរបស់ MIUI 13 និង version ថ្មីនៃស្មាតហ្វូនដែលអាចបត់បាន Xiaomi Mix Fold។ នេះយើងមិនទាន់រាប់នូវវត្តមានរបស់ស្មាតហ្វូន Xiaomi 12 Pro និង Xiaomi 12 Ultra នោះទេ។ ក្រុមហ៊ុននេះអាចនឹង បង្ហាញនូវស្មាតហ្វូនទាំងនេះនៅក្នុងឆ្នាំ 2022 ។

បើតាមការបញ្ជាក់ចេញពីព័ត៌មាននេះ គឺបាននិយាយថា ស្មាតហ្វូន Xiaomi 12 នឹងមានអេក្រង់ AMOLED ជាមួយនឹងកម្រិត  refresh rate ខ្ពស់ និងកម្រិតភាពច្បាស់ 2K បន្ទះឈីប Snapdragon 8 Gen1 platform, 120W wired charging និងកាមេរ៉ាខាងក្រោយ 3 គ្រាប់ជាមួយនឹងកាមេរ៉ាគោល 50MP។ ក្រុមហ៊ុននេះ អាចនឹងទម្លាយនូវព័ត៌មានជាច្រើនទៀតមុនការប្រកាសជាផ្លូវការនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន