no-alternative title

Huawei Nova 8 SE 4G បានប្រកាសចេញផ្លូវការណ៍ដោយមានបំពាក់ជាមួយបន្ទះឈីប Kirin 710A រួមនឹងអេក្រង់ OLED ទំហំ 6.5 អ៊ីញ

Huawei ក្នុងប្រទេសកម្ពុជាយើងបាននឹងកំពុងត្រៀមប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Nova 8i នៅដើមខែក្រោយនេះ។ ដោយឡែកនៅឯប្រទេសចិនដែលជាប្រទេសកំណើត Huawei វិញ កាលពីម្សិលមិញនេះបានប្រកាសចេញសមាជិកថ្មីមួយទៀតក្នុងគ្រួសារ Nova 8 ម៉ូដែល Nova 8 SE មួយបន្ថែមទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សមាជិកថ្មី Nova 8 SE ត្រូវបានក្រុមហ៊ុនបំពាក់នូវបន្ទះឈីប Kirin 710A ដែលជាឈីប 4G ផ្ទាល់របស់ក្រុមហ៊ុន Huawei។ ស្មាតហ្វូនស៊េរីថ្មីនេះគាំទ្រនូវបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 66W និងមានថ្មទំហំ 3,800mAh។ Nova 8 SE 4G ភ្ជាប់ជាមួយរ៉េមទំហំ 8GB និងម៉េមូរីក្នុងម៉ាស៊ីនស្រាប់ទំហំ 128GB ព្រមទាំងប្រតិបត្តិការដោយ HarmonyOS 2 ចេញពីប្រអប់តែម្តង។

Huawei Nova 8 SE 4G បំពាក់នូវបន្ទះអេក្រង់ Waterdrop-OLED Display ទំហំ 6.5 អ៊ីញដែលគាំទ្រកម្រិតបង្ហាញ Full-HD និងមានបច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃដោះសោរក្រោមអេក្រង់ផងដែរ។ សម្រាប់ប្រព័ន្ធកាមេរ៉ាវិញ Nova 8 SE 4G ត្រូវបាន Huawei ដំឡើងនូវកាមេរ៉ាក្រោយចំនួន 4 គ្រាប់ស្ថិតនៅលើកញ្ចប់លែនរាងការ៉េដោយមានសែនស័រមេទំហំ 64MP ជាមួយសែនស័រ Ultra-wide ទំហំ 8MP រួមនឹងសែនស័រ Macro និង Depth Sensor ទំហំ 2MP ដូចគ្នា ព្រមទាំងមានអំពូលភ្លើង LED Flash មួយគ្រាប់ស្ថិតនៅកណ្តាលលែនកាមេរ៉ាទាំង 4 គ្រាប់។ ហើយសម្រាប់សែនស័រសែលហ្វីស្ថិតក្នុងឆកដំណក់ទឹករបស់អេក្រង់មានទំហំ 16MP។

Huawei បានប្រកាសចេញលក់ Nova 8 SE 4G នៅទីផ្សារប្រទេសចិនជាមួយតម្លៃខ្ទង់ CNY 2,099 ឬប្រហែល $330 ជាមួយជម្រើសពណ៌ប្រដេញ Sky Gradient, ទឹកប្រាក់ Silver, ខ្មៅ Black និងខៀវ Blue៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន