no-alternative title

មានការទម្លាយថា ស្មាតហ្វូនបត់បានជំនាន់ថ្មី Honor Magic V2 នឹងស្បែកកម្មវិធី Magic UI 7.0 នឹងប្រកាសចេញនៅខែធ្នូ

Honor ត្រូវបានគេរាយការណ៌ថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនបត់បានជំនាន់ថ្មីរបស់ខ្លួនទៀតហើយ ដោយស្មាតហ្វូនជំនាន់ថ្មីនេះ នឹងបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិនជាមួយនិងឈ្មោះថា Honor Magic V2។ បើតាមអ្នកទម្លាយ ដែលចេញប្រទេសចិន ក៏មានការលើកឡើងដូចគគ្នាដែរ គឺនឹងមានការបង្ហាញវត្តមាននូវស្មាតហ្វូនម៉ូដែល Magic V2 ពិតមែន។ បន្ថែមពីនេះ ក៏មានប្រភពជាច្រើនទៀតនិយាយអំពីរទំហំថ្មរបស់ស្មាតហ្វូនផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្នកទម្លាយដដែលរូបនេះ ស្មាតហ្វូនបត់បានជំនាន់ថ្មី Magic V2 និងស្បែកកម្មវិធី Magic UI 7.0 គឺនឹងមានការប្រកាសសម្ពោធជាផ្លូវការជាមួយគ្នានៅខែធ្នូខាងមុខនេះហើយ។ លោកបានបន្ថែមថា ស្មាតហ្វូនបត់បានជំនាន់ថ្មី Magic V2 នឹងមានរូបរាងថ្មី មានកម្រ៉ាស់ស្តើងជាង និងស្រាលជាង ជំនាន់មុនម៉ូដែល Honor Magic V ដែលបានបង្ហាញចេញកាលពីខែមករាកន្លងមក។ ទាក់ទងជាមួយនិងព័ត៌មាននេះ គឺនៅមិនទាន់មានការបញ្ចេញព័ត៌មានលក្ខណៈសម្បត្តិណាមួយរបស់ស្មាតហ្វូន ម៉ូដែលថ្មី Magic V2 នេះនៅឡើយទេ។

គួរបញ្ជាក់ផងដែរថា គិតចាប់តាំងពីស្មាតហ្វូនជាច្រើនរបស់ចិនជាច្រើន បានបង្ហាញវត្តមានជាមួយនិងបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Plus Gen 1 មក មានព័ត៌មានថា ក្រុមហ៊ុននេះ អាចនឹងប្រើប្រាស់បន្ទះឈីបជំនាន់ថ្មីនេះ នៅលើស្មាតហ្វូនរបស់ខ្លួនម៉ូដែ Magic V2 នេះផងដែរ។ ថ្មីៗនេះ អ្នកទម្លាយ Digital Chat Station ក៏បានបញ្ជាក់ផងដែរថា ស្មាតហ្វូនបត់បានរបស់ Honor នេះ នឹងមានថ្មភ្លោះ ដែលមានទំហំ 2,030mAh និង 2,870mAh។ ដូច្នេះ ស្មាតហ្វូនបត់បានថ្មីនេះ នឹងថ្មសរុប 5,000mAh។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន