no-alternative title

លេចធ្លាយរូបភាពពិតរបស់ Vivo X Fold+ ខណៈដែលការបង្ហាញវត្តមាននៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ

ក្រុមមហ៊ុន Vivo នឹងធ្វើការសម្ពោធជាផ្លូវការនូវស្មាតហ្វូនបត់បានជំនាន់ថ្មីរបស់ខ្លួន Vivo X Fold+ នៅថ្ងៃនេះហើយ។ ស្មាតហ្វូនបត់បានជំនាន់ថ្មីនេះ គឺមានរូបរាងដូចគ្នាមែនទែនជាមួយនិងម៉ូដែលមុន Vivo X Fold ដែលក្រុមហ៊ុននេះបានប្រកាសចេញកាលពីដើមឆ្នាំនេះ។ នៅមុនការប្រកាសល្ងាចនេះ ស្មាតហ្វូននេះ ត្រូវបានគេទម្លាយចេញនូវរូបភាពពិតហើយជាមួយនឹងជម្រើសពណ៌ក្រហម។ បើតាមការបង្ហាញនៅលើ Weibo ដែលមានឈ្មោះថា iDealPark理想公园  នោះ គឺបានធ្វើការចែករំលែកនូវរូបភាពរបស់ Vivo X Fold+ ពណ៌ក្រហមពិតមែន។

រូបភាពពាណិជ្ជកម្ម
no-alternative title

រូបភាពខាងលើនេះ គឺបានបញ្ជាក់ច្បាស់ថា ស្មាតហ្វូនបត់បានជំនាន់ថ្មីនេះ នឹងមានការបំពាក់នូវបច្ចេកវិទ្យាកាមេរ៉ារបស់ក្រុមហ៊ុន Zeiss ហើយនិងមានការប្រើប្រាស់នូវប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ខាងក្រៅថែមទៀតផង។ សម្រាប់ពណ៌ក្រហមនៅផ្នែកខាងក្រោយក៏មានការឌីស្សាញជាមួយពណ៌មាសសម្រាប់ឡូហ្គូរបស់ Vivo ផងដែរ។ Vivo X Fold+ ត្រូវបានគេនិយាយថា នឹងមានអេក្រង់ដូចគ្នាជាមួយនិង X Fold ដែរ។ មានន័យថា ស្មាតហ្វូននេះ នឹងមានអេក្រង់ខាងក្នុងទំហំ 8.03-អ៊ីង E5 LTPO OLED 3.0 បង្ហាញចេញបានកម្រិត 2K resolution ល្បឿន 120Hz refresh rate និងមានខ្នាត 4:3.5 aspect ratio។ សម្រាប់អេក្រង់ខាងក្រៅ គឺមានទំហំ 6.53-អ៊ីង E5 OLED panel បង្ហាញចេញបាន Full HD+ resolution ល្បឿន120Hz refresh rate និងមានការគាំទ្រដោយ HDR10+ ទៀតផង។

ស្មាតហ្វូនបត់បានជំនាន់ថ្មីនេះ គឺនឹងប្រើប្រាស់បន្ទះឈីប Snapdragon 8+ Gen 1 និងមានពីរជម្រើស គឺមានរ៉េមទំហំ 12GB និងអង្កចងចាំក្នុងម៉ាស៊ីនទំហំ 256GB និងម៉ូដែលមួយទៀតមានរ៉េមទំហំ 12GB និងអង្គចងចាំទំហំ 512GB។ ស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា នឹងមានកាមេរ៉ាគោលប្រភេទ Samsung GN5 ទំហំ 50-Megapixel និងគ្រាប់ទីពីរមានទំហំ 48-Megapixel ultra-wide-angle  ខណៈដែលគ្រាប់ទីបីមានទំហំ 12-Megapixel portrait lens និងគ្រាប់ទីបួនមានទំហំ 5-Megapixel periscopic telephoto lens ហ៊្សូមបាន 5x optical zoom និង 60x digital zoom។ សម្រាប់កាមេរ៉ាមុខមានទំហំ 16-Megapixel។ និយាយដល់ថាមពលថ្ម Vivo X Fold+ នឹងមានការបំពាក់មកជាមួយនូវថ្មទំហំ 4,730mAh គាំទ្រដោយកម្លាំង 80W wired charging និង 50W of wireless charging.

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន