no-alternative title

ការលក់ស្មាតហ្វូនអេក្រង់បត់បាន កំពុងពង្រីកទីផ្សារយ៉ាងឆាប់រហ័ស នារយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

ទីផ្សារស្មាតហ្វូនអេក្រង់បត់ គឺនៅតែជាទីផ្សារថ្មីបំផុតមួយសម្រាប់ឧស្សាហកម្មស្មាតហ្វូន។ ជាការពិតណាស់ Samsung គឺជាក្រុមហ៊ុនដំបូងគេដែលបាន

ណែនាំបង្ហាញស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ខ្លួនកាលពីអំឡុងឆ្នាំ 2019។ រហូតមកទល់នឹងពេលបច្ចុប្បន្ននេះក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សលំដាប់ថ្នាក់ពិភពលោករបស់កូរ៉េខាងត្បូងមួយនេះ នៅតែជាក្រុមហ៊ុនដែលឈានមុខគេក្នុងឧស្សាហកម្មស្មាតហ្វូនមួយនេះដោយកាន់កាប់ចំនែកទីផ្សារស្ទើតែទាំងស្រុង បើទោះបីជា មានក្រុមហ៊ុនដៃគូប្រជែងធំៗមួយចំនួនបានប្រកាសចេញស្មាតហ្វូនអេក្រង់បត់បានដូចគ្នា ក្នុងនោះរួមមាន Huawei, Xiaomi, vivo និង OPPO ជាដើម។

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្មីៗនេះបើតាមរបាយការណ៍ស្រាវជ្រាវទីផ្សាររបស់ស្ថាប័ន IDC បានបង្ហាញថា មានស្មាតហ្វូនអេក្រង់បត់ចំនួន 13.5 លានគ្រឿងនឹងត្រូវបានលក់នៅទូទាំងទីផ្សារសកលនៅក្នុងឆ្នាំ 2022។ តាមតួរលេខនេះ បង្ហាញថា ស្មាតហ្វូនអេក្រង់បត់មានចំនែកទីផ្សារសរុប 1.1% ក្នុងចំនួនស្មាតហ្វូនលក់បានសរុប 1,352 ពាន់លានគ្រឿងនៅទូទាំងទីផ្សារសកលលោក។ IDC បានផ្តល់ការធ្វើព្យាករណ៍ក្នុងចន្លោះឆ្នាំ 2021 ទៅ 2026 គឺនៅត្រឹមឆ្នាំ 2026 ចំនែកទីផ្សារស្មាតហ្វូនអេក្រង់បត់នឹងកើនឡើងដល់ 38.7%។

ដោយបច្ចុប្បន្ននេះ ទីផ្សារស្មាតហ្វូនអេក្រង់បត់នឹងក្តោបបានចំនែកទីផ្សារ 2.8% នៃស្មាតហ្វូនទាំងអស់ដែលលក់បានទូទាំងពិភពលោក ដូចនេះចំនែកទីផ្សារស្មាតហ្វូនអេក្រង់បត់នឹងបន្តកើនឡើងជាលំដាប់ចាប់ពីអំឡុងពេលនេះ។ យោងទៅលើរបាយការណ៍របស់ IDC បានបញ្ជាក់ថា ប្រសិនបើតម្លៃរបស់ស្មាតហ្វូនអេក្រង់បត់ជាមធ្យមធ្លាក់មកនៅត្រឹម $400 ឡើងទៅ នោះទីផ្សារស្មាតហ្វូនប្រភេទនឹងមានទីផ្សាររីកចម្រើនកាន់តែខ្លាំង និងមានចំនែកទីផ្សារកាន់តែខ្ពស់។ 

ទោះបីជាយ៉ាងណាក៏ដោយ យោងទៅតាម IDC ទូរស័ព្ទអេក្រង់បត់បាននឹងនៅតែជាផលិតផលដែលមានលក្ខណៈពិសេស និងមានតម្លៃថ្លៃបំផុត។ សរុបសេចក្តីមក វាច្បាស់ណាស់ថាទូរស័ព្ទអេក្រង់បត់នឹងមិនក្លាយជាទីផ្សារភាគច្រើនសម្រាប់អ្នកប្រើប្រាស់នៅឆ្នាំ 2026 នោះទេ។ ផ្ទុយទៅវិញ ពួកស្មាតហ្វូនប្រភេទនេះនឹងបន្តស្ថិតនៅក្នុងកម្រិតទីផ្សារបែប Premium Products ដែលមានថ្លៃៗជាមួយនឹងបច្ចេកវិទ្យាទំនើបបំផុត។ ក្នុងនោះ Samsung នៅតែត្រូវបានគេមើលឃើញថា សម្រេចបានផលិតផលអេក្រង់បត់ដែលបំពាក់នូវបច្ចេកវិទ្យាដ៏អស្ចារ្យ និងឈានមុខគេ។

ជាឧទាហរណ៍ស្រាប់ ក្រុមហ៊ុនកូរ៉េខាងត្បូងនេះបានលក់ទូរស័ព្ទអេក្រង់បត់បានរាប់សិបលានគ្រឿងក្នុងតម្លៃជាងមួយពាន់ដុល្លារឡើង ដែលក្តោបបានចំនែកទីផ្សារសរុប 1% នៃការលក់ស្មាតហ្វូនទាំងអស់នៅទូទាំងពិភពលោក បើទោះបីជាស្ថិតក្នុងបរិបទជំងឺរាតត្បាត Covid-19 សង្គ្រាមវាទីរវាងរុស្ស៊ីទៅលើអ៊ុយក្រែន និងកើតមានវិបត្តិអតិផរណាសកលលោកក៏ដោយ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន