no-alternative title

កាមេរ៉ា និងថ្មរបស់ Samsung Galaxy S23 series ត្រូវគេទម្លាយចេញហើយ!

នៅថ្ងៃនេះមានលេចធ្លាយនូវព័ត៌មានចាប់អារម្មណ៌ថ្មីមួយ ដែលបញ្ជាក់ពីចំណុចសំខាន់របស់ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S23 Series ដោយស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល S-Series នេះ គឺនឹងមានប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗមួយចំនួន ហើយក៏មានបន្តប្រើប្រាស់នូវមុខងារចាស់ដែលមានស្រាប់នៅលើជំនាន់មុនៗផងដែរ។ យោងតាមព័ត៌មានចុងក្រោយដែលចេញពី GalaxyClub បានបញ្ចេញនូវចំណុចសំខាន់របស់ស្មាតហ្វូនស៊េរីថ្មីរបស់ Galaxy S23+ និង Galaxy S23 Ultra ទៀតហើយ។

រូបភាពពាណិជ្ជកម្ម
no-alternative title

របាយការណ៌ថ្មី បន្ថែមថា ស្មាតហ្វូនស៊េរីថ្មីទាំងពីរនេះ គឺនឹងមានថ្មទំហំខុសគ្នា។ សម្រាប់ស្មាតហ្វូន Galaxy S23+ ដែលមានលេខម៉ូដែល SM-S916 គឺនឹងមានថ្មទំហំ 4565mAh ខណៈដែលការលេចធ្លាយមួយទៀតបាននិយាយថា គឺនឹងមានទំហំប្រហែល 4,700mAh។ ចំពោះ Galaxy S23 Ultra ដែលមានលេខ EB-BS918ABY គឺនឹងមានថ្មទំហំ 4,855mAh ដោយគេរពឹងថា នឹងមានទំហំ 5,000mAh។ 

 

ជាមួយគ្នានេះ GalaxyClub ក៏បានទម្លាយចេញនូវនូវកាមេរ៉ាដែលប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S23+ ផងដែរ។ យោងតាមរបាយការណ៌កន្លងមក គឺបានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី Galaxy S23 Series នឹងមានការតម្លើងនូវទំហំកាមេរ៉ាមុខដល់ទៅ 12-Megapixel selfie camera ហើយសម្រាប់ទម្លាយចេញនៅថ្ងៃនេះ គឺបានបញ្ជាក់កាមេរ៉ាក្រោយរបស់ Galaxy S23 និង Galaxy S23+ មានទំហំ 12-Megapixel ដែលនេះ គឺជាប្រភេទ ultra-wide angle។ ហើយសិនស័រនេះ  ក៏អាចនឹងមានដាក់អោយប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S23 Ultra ដូចគ្នា។ សូមជំរាបថា ព័ត៌មានទាំងនេះ គឺមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ ដូច្នេះមានតែរង់ចាំតាមដានជាមួយគ្នានៅពេលបន្ទាប់រហូតដល់ពេលនៃការប្រកាសចេញជាផ្លូវការ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន