no-alternative title

Mazda នឹងចូលប្រឡូកក្នុងវិស័យឧស្សាហកម្មរថយន្តអគ្គិសនីសុទ្ធនៅឆ្នាំ 2028

ក្រុមហ៊ុនផលិតរថយន្តម៉ាក Mazda បានធ្វើបច្ចុប្បន្នភាពលើគម្រោងរបស់ខ្លួនដែលមានឈ្មោះថា Mid-Term Management Plan និងបានកែប្រែច្បាប់មួយចំនួនរបស់ខ្លួនដែលនឹងបញ្ចប់នៅឆ្នាំ 2030 ដែលជាពេលវេលានៃការផ្លាស់ប្តូរដ៏ធំបំផុតរបស់ក្រុមហ៊ុននេះសម្រាប់លើកដំបូងក្នុងការអនុវត្តន៍គម្រោងការនៃការអភិវឌ្ឍន៍រថយន្តអគ្គិសនី និងបច្ចេកវិទ្យា Surrounding Technology។

ក្រុមហ៊ុន Mazda បានទទួលស្គាល់ពីការផ្លាស់ប្តូរថ្មីៗនៅក្នុងទិដ្ឋភាពនៃការផលិតរថយន្ត ហើយក្រុមហ៊ុននេះបានសម្រេចចិត្តថា វាជាពេលវេលាស័ក្តិសមដើម្បីចូលប្រឡូកក្នុងទីផ្សាររថយន្តអគ្គិសនី។ Mazda ចង់ក្លាយជាក្រុមហ៊ុនដែលមិនបញ្ចេញផ្សែងពុលទៅក្នុងបរិស្ថានទាំងស្រុងនៅមុនដំណាច់ឆ្នាំ 2035 ហើយក្រុមហ៊ុននេះ បានបង្កើតផែនការចំនួន 3 ដំណាក់កាលដើម្បីជួយឱ្យក្រុមហ៊ុនសម្រេចបាននូវគោលដៅនេះ។ ដោយដំណាក់កាលទី 1 ក្រុមហ៊ុន Mazda នឹងខិតខំប្រឹងប្រែងផ្តោតទៅលើការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យារថយន្តថ្មីៗ, ដំណាក់កាលទី 2 នឹងចាប់ផ្តើមនៅក្នុងឆ្នាំ 2025 ដោយក្រុមហ៊ុនត្រូវចំនាយពេល 3 ឆ្នាំបន្ថែមទៀតដើម្បីធ្វើការផ្លាស់ប្តូរសង្វាក់ផលិតកម្មរថយន្តប្រើចំហេះឥន្ធនៈក្នុងទៅរថយន្តប្រើថាមពលអគ្គិសនីសុទ្ធ ហើយដំណាក់កាលទី 3 គឺនឹងចាប់ផ្តើមនៅឆ្នាំ 2028 ដែលជាពេលវេលារបស់ក្រុមហ៊ុន Mazda ចេញលក់រថយន្តអគ្គិសនីពេញលេញតែម្តង។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្នុងដំណាក់កាលទី 1 ក្រុមហ៊ុន Mazda មានបំណងផលិតរថយន្តអគ្គិសនីមួយចំនួន ប៉ុន្តែ ភាគច្រើន គឺជាប្រភេទរថយន្តកូនកាត់ ឬ Plug-in hybrid ឬស្រឡាយ EVs។ ហើយដំណាក់កាលទី 2 នឹងឃើញរថយន្តកូនកាត់ថ្មីជាមួយប្រព័ន្ធ Hybrid ដែលបានធ្វើបច្ចុប្បន្នភាពឡើងវិញ។ ដោយក្នុងដំណាក់កាលនោះ Mazda គ្រោងនឹងបង្ហាញរថយន្តអគ្គិសនីដំបូងរបស់ខ្លួនដែលត្រូវបានរចនាឡើងសម្រាប់ទីផ្សារប្រទេសចិន។ ក្រុមហ៊ុនបានព្យាករណ៍ថា ចាប់ពីឆ្នាំ 2030 ការលក់រថយន្តអគ្គិសនីទាំងអស់នឹងកើនឡើងដល់ 40% នៃការលក់រថយន្តសរុបរបស់ខ្លួននៅទូទាំងពិភពលោក។ បច្ចុប្បន្ន Mazda ម៉ូដែលរថយន្តកូនកាត់Hybrid តែពីរម៉ូដែលប៉ុណ្ណោះ។ សម្រាប់រថយន្តអគ្គិសនីជំនាន់ថ្មីម៉ាក Mazda MX-30 R-EV នឹងចូលរួមជាមួយផលប័ត្រក្រុមហ៊ុនចាប់ពីឆ្នាំក្រោយ (2023) ហើយក៏មានម៉ូដែលមួយចំនួនទៀតត្រូវបានគេដឹងថាកំពុងដំណើរការផលិតផងដែរ។

Mazda មានកិច្ចព្រមព្រៀងជាយុទ្ធសាស្ត្រ និងការបណ្តាក់ទុនរួមគ្នាជាច្រើនរួចមកហើយ ដែលអាចនឹងជួយឱ្យក្រុមហ៊ុននេះដាក់ផែនការរបស់ខ្លួនទៅក្នុងចលនានៃការផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្មរបស់ខ្លួននាពេលខាងមុខ។ Mazda និងដៃគូបាននឹងកំពុងបណ្តាក់ទុនរួមគ្នាចំនួន 10.6 ពាន់លានដុល្លារសម្រាប់ការអភិវឌ្ឍន៍ និងការស្រាវជ្រាវបច្ចេកវិទ្យាផលិតកម្មរថយន្តដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់ការអភិវឌ្ឍន៍អាំងវឺតទ័រ និងបច្ចេកវិទ្យាពាក់ព័ន្ធ រួមនិងការអភិវឌ្ឍន៍ម៉ូទ័រអេឡិចត្រិចទំនើបជាដើម៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន