no-alternative title

វីដេអូបើកប្រអប់ជាលើកដំបូងរបស់ស្មាតហ្វូន Polestar ត្រូវបានគេទម្លាយចេញនៅមុនការបង្ហាញខ្លួនជាផ្លូវការ

ក្រុមហ៊ុនផលិតរថយន្តម៉ាក Polestar ត្រូវបានគេដឹងថា ត្រៀមប្រកាសចេញស្មាតហ្វូនដំបូងរបស់ខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ។ សម្រាប់ស្មាតហ្វូន Polestar ក៏ត្រូវបានគេដឹងថា រចនាឡើងដើម្បីធ្វើការភ្ជាប់នូវបច្ចេកវិទ្យាប្រើប្រាស់ទំនើបដែលអាចធ្វើការទំនាក់ទំនងគ្នារវាទូរស័ព្ទស្មាតហ្វូន និងរថយន្តរបស់ Polestar តែម្តង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ហើយនៅមុខពេលបង្ហាញវត្តមានផ្លូវការណ៍មកដល់ ក៏មានការទម្លាយចេញនូវវីដេអូបើកប្រអប់បង្ហាញច្បាស់ៗពីស្មាតហ្វូនដំបូងរបស់ក្រុមហ៊ុនផលិតរថយន្តនេះថែមទៀតផង។ បើតាមការបង្ហាញឲ្យឃើញថា ស្មាតហ្វូនស៊េរីថ្មីដំបូងរបស់ Polestar មានការឌីស្សាញរូបរាងឡើងបែបជ្រុងជាមួយផ្ទៃមុខងារក្រោយរាបស្មើ និងរំលេចជាមួយស្លាកសញ្ញារបស់ក្រុមហ៊ុន Polestar នៅខ្នងខាងក្រោយ។ ស្មាតហ្វូន Polestar មានដំឡើងកញ្ចប់លែនចំនួន 4 គ្រាប់ដាច់ៗពីគ្នាដាំបញ្ឈរចុះក្រោមដោយក្នុងនោះមានសែនស័រកាមេរ៉ាចំនួន 3 គ្រាប់ និងមួយទៀតអាចជាសែនស័រ TOF ដែលមានកង់ពណ៌ទឹកមាស។

បើតាមប្រភពព័ត៌មានចចាមអារាមបាននិយាយថា Polestar Phone នឹងមានអេក្រង់ទំហំ 6.65-inch ខ្នាត 21:9 aspect ratio។ ស្មាតហ្វូនរបស់ក្រុមហ៊ុនផលិតរថយន្តនេះ នឹងប្រើបន្ទះឈីប Qualcomm Snapdragon 8 Gen 3 ភ្ជាប់ដោយរ៉េមទំហំធំដល់ 16GB និងអង្គផ្ទុកទិន្នន័យទំហំធំបំផុតដល់ 1TB សម្រាប់សែនស័រកាមេរ៉ាទាំងបីរបស់ Polestar Phone វិញត្រូវបានគេទម្លាយថា អាចនឹងប្រើសែនស័រមេទំហំ 50MP ជាមួយទំហំ 13MP និង 10MP។ ចំនែកកាមេរ៉ាមុខ គឺមានទំហំ 32MP។ ស្មាតហ្វូន Polestar ត្រូវបានគេដឹងថា មានការសហការផលិតឡើងដោយក្រុមហ៊ុនផលិតរថយន្ត Polestar និងក្រុមហ៊ុនផលិតស្មាតហ្វូន Meizu ដែលបច្ចុប្បន្នក្រុមហ៊ុនទាំងពីរនេះ គឺស្ថិតនៅក្រោមដំបូលនៃក្រុមហ៊ុនផលិតរថយន្ត Geely។

សម្រាប់ប្រព័ន្ធកម្សាន្តទាំងនៅលើស្មាតហ្វូន Polestar និងរថយន្ត Polestar 4 នឹងដំណើរការដោយប្រតិបត្តិការ Meizu FlymeOS។ លោក Thomas Ingenlath ដែលជានាយកប្រតិបត្តិរបស់ Polestar បានមានប្រសាសន៍ថា សម្រាប់ប្រតិបត្តិការ Meizu Flyme នេះ នឹងធ្វើអន្តរកម្មរវាងស្មាតហ្វូន និងរថយន្តកាន់តែមានប្រសិទ្ធិភាពខ្ពស់ និងបទពិសោធន៍ថ្មីដ៏ទំនើបអស្ចារ្យ។ សម្រាប់គុណសម្បត្តិលម្អិត និងតម្លៃរបស់ Polestar Phone យើងនឹងបានដឹងជាក់ច្បាស់នៅថ្ងៃទី 23 មេសា នេះហើយ ដោយក្រុមហ៊ុននឹងមានការប្រកាសចេញស្មាតហ្វូនដំបូងរបស់ខ្លួននៅទីផ្សារប្រទេសចិនក្នុងថ្ងៃនេះ។ ដូចនេះ សូមរកចាំតាមដានទាំងអស់៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Galaxy S25 Ultra ប្រហែលជាមិនប្រើប្រាស់ Stacked Battery និងបច្ចេកវិទ្យាសាក 65W នោះទេ

Galaxy S25 Ultra ប្រហែលជាមិនប្រើប្រាស់ Stacked Battery និងបច្ចេកវិទ្យាសាក 65W នោះទេ

ដោយ ប៉េងលីន
ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន