no-alternative title

ស្មាតហ្វូនស៊េរីថ្មី HMD Pulse នឹងបង្ហាញវត្តមានផ្លូវការណ៍នៅថ្ងៃទី 24 ខែមេសា ស្អែកនេះហើយ

ថ្មីៗនេះក្រុមហ៊ុន HMD បានប្រកាសពីគម្រោងក្នុងការប្រកាសចេញស្មាតហ្វូនដែលប្រើប្រាស់ស្លាកយីហោផ្ទាល់ខ្លួនតែម្តង ក្រោយពីការប្រកាសចេញស្មាតហ្វូនដែលជ្រកក្រោមស្លាកយីហោ Nokia អស់រយះពេលជាច្រើនឆ្នាំកន្លងមកនេះ។ សម្រាប់ស្មាតហ្វូនដំបូងរបស់ HMD ផ្ទាល់ត្រូវបានគេដឹងថាមានឈ្មោះថា Pulse។ ហើយស្មាតហ្វូនដំបូងរបស់ HMD នេះ ទើបតែបានលេចធ្លាយកាលពីដើមខែនេះ ហើយត្រូវបានគេដឹងថា អាចនឹងបង្ហាញវត្តមានផ្លូវការណ៍នៅក្នុងខែកក្តដា ក្នុងឆ្នាំនេះ។ ប៉ុន្តែ អ្វីៗអាចនឹងប្រែប្រួលព្រោះថា ការបង្ហាញវត្តមានរបស់ HMD Pulse គឺនឹងធ្វើឡើងឆាប់ៗជាងការរំពឹងទុក។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើផ្អែកទៅលើការចុះបញ្ចីលក់របស់បណ្តាញលក់រាយ Gigantti របស់ប្រទេសហ្វ្រាំងឡង់ បង្ហាញថា ស្មាតហ្វូន HMD Pulse គឺមានតម្លៃខ្ទង់ €179 ហើយនៅលើបញ្ចីក៏បានបញ្ជាក់ផងដែរថា ស្មាតហ្វូននេះនឹងបង្ហាញវត្តមាននៅថ្ងៃទី 24 ខែមេសា ត្រូវនឹងថ្ងៃពុធ សប្តាហ៍នេះ។ HMD Pulse គឺជាស្មាតហ្វូនកម្រិតថវិកាដែលនឹងមានអេក្រង់ទំហំ 6.56-inch ប្រភេទ LCD Display គាំទ្រកម្រិតបង្ហាញ HD+ (720x1480px) ជាមួយល្បឿន 90Hz។ ស្មាតហ្វូននេះ នឹងបំពាក់បន្ទះឈីប Unisoc T606 SoC ភ្ជាប់ជាមួយរ៉េមទំហំ 6GB និងអង្គផ្ទុកទិន្នន័យទំហំ 128GB។ HMD Pulse នឹងមានថ្មទំហំ 5,000mAh រួមនឹងមានលែនកាមេរ៉ាក្រោយពីរគ្រាប់ទំហំ 50MP Main + 2MP (Macro)និងកាមេរ៉ាសែលហ្វីទំហំ 50MP ជាលែនទំលុះថ្ងាសអេក្រង់។ 

សម្រាប់ប្រព័ន្ធសុវត្ថិភាពវិញ គឺមានសែនស័រស្កែនក្រយ៉ៅមម្រាមដៃស្ថិតនៅលើប៊ូតុងចាក់សោរផ្ទាល់តែម្តងស្ថិតនៅលើគែមខាងស្តាំ។ HMD Pulse អាចនឹងដំឡើងមកជាមួយប្រតិបត្តិការ Android 14 ចេញពីប្រអប់តែម្តង។ ដោយក្រុមហ៊ុនទំនងជានឹងផ្តល់ជូនការធ្វើបច្ចុប្បន្នភាពប្រតិបត្តិការ Android  រយះពេល 2 ឆ្នាំ និងប្រព័ន្ធសុវត្ថិភាពរយះពេល 3 ឆ្នាំ។ HMD Pulse គឺមានទំហំវិមាត្រ 163.19 x 75.02 x 8.55 mm ជាមួយទំងន់ 196 ក្រាម ព្រមទាំងមានប្រព័ន្ធការពារធូលី និងទឹកកម្រិតស្រាល IP52 dust and splash resistance ថែមទៀតផង។ HMD ក៏បានអះអាងថា Pulse ក៏នឹងផ្តល់នូវភាពងាយស្រួលក្នុងការដោះជួសជុលផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Galaxy S25 Ultra ប្រហែលជាមិនប្រើប្រាស់ Stacked Battery និងបច្ចេកវិទ្យាសាក 65W នោះទេ

Galaxy S25 Ultra ប្រហែលជាមិនប្រើប្រាស់ Stacked Battery និងបច្ចេកវិទ្យាសាក 65W នោះទេ

ដោយ ប៉េងលីន
ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន