no-alternative title

BlueImage បង្ហាញខ្លួនជាផ្លូវការហើយអាចនឹងមានប្រើនៅលើ vivo X100 Ultra ទៀតផង

នៅថ្ងៃនេះ ក្រុមហ៊ុន vivo បានប្រកាសចេញនូវ "BlueImage" ដែលជាបច្ចេកវិទ្យាកាមេរ៉ាជំនាន់ថ្មីរបស់ខ្លួន ដែលនេះ គឺជាសមិទ្ធិផលថ្មីមួយទៀតរបស់ក្រុមហ៊ុននេះ បន្ទាប់ពីការអភិវឌ្ឍនូវបន្ទះឈីបជំនួយដល់ការផលិតរូបភាពនាពេលកន្លងមក។ បច្ចេកវិទ្យាថ្មីនេះ ត្រូវបានគេរំពឹងថា នឹងមានការដាក់អោយប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី vivo X100 Ultra ផងដែរ។ ប្រភពខាងលើនេះ បានបន្តថា សម្រាប់ពាក្យថា "Blue" គឺត្រូវបានបញ្ជាក់យ៉ាងច្បាស់ពីស្លាកសញ្ញារបស់ vivo។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបញ្ជាក់នៅក្នុងប្រភពខាងលើនេះបន្តថា បច្ចេកវិទ្យា BlueImage នឹងមានការដាក់បញ្ចូលនូវបច្ចេកវិទ្យាដែលមានប្រើប្រាស់ដូចគ្នាជាមួយនិងបន្ទះឈីប V-series of imaging ផងដែរ។ បន្ទះឈីបនេះ ត្រូវបានប្រើប្រាស់ជាលើកដំបូងកាលពីឆ្នាំ 2021។ នៅពេលនេះ បន្ទះឈីប vivo V3 គឺត្រូវបានប្រើប្រាស់នៅលើស្មាតហ្វូន X100 series ផងដែរ។ មកដល់ថ្ងៃនេះ ក្រុមហ៊ុន vivo គឺមិនត្រឹមតែប្រើប្រាស់នូវបន្ទះឈីបសម្រាប់ជំនួយដល់ការផលិតរូបភាពនោះទេ គឺថែមទាំងមានការដាក់បញ្ចូលនូវដំណើរការនានាពាក់ព័ន្ធនឹងការផលិតរូបភាពទៀតផង។ 

 

ជាមួយនិងវត្តមានរបស់ BlueImage នេះ គឺនឹងជួយដល់ការផលិតរូបភាពនៅលើស្មាតហ្វូន vivo បានកាន់តែប្រសើរជាងមុន ជាពិសេសគឺទៅលើការជួយពន្លឺបន្ថែមសម្រាប់រូបភាពដែលមានកម្រិតពន្លឺទាបនៅផ្ទៃខាងក្រោយ  low-light imaging រួមជាមួយនិងការប្រើប្រាស់នូវ telephoto lens ហើយនិងការថតរូបជុំគ្នាជាដើម។ មួយវិញទៀត ក្រុមហ៊ុន vivo ក៏បានប្រកាសពីការបន្តចាប់ដៃគ្នាជាមួយនិងក្រុមហ៊ុន Zeiss ថែមទៀតផង។ ដៃគូរទាំងពីរនេះនឹងធ្វើការរួមគ្នាទៅលើការអភិវឌ្ឍឡែនសម្រាប់ស្មាតហ្វូនរបស់ខ្លួន។ បើតាមការបញ្ជាក់របស់ Jia Jingdong ដែលជានាយករង និងអ្នកទទួលខុសត្រូវទៅលើការផ្សព្វផ្សាយ និងទីផ្សាររបស់ vivo បានអោយដឹងថា កិច្ចសហការគ្នាជាមួយ vivo-Zeiss cooperation នឹងបង្កើតនូវជម្រើសថ្មីសម្រាប់អ្នកប្រើប្រាស់។ 

សូមជំរាបថា vivo X100 Ultra ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា នឹងមានការបំពាក់នូវបច្ចេកផ្តាច់មុខមួយ ដែលមានឈ្មោះថា “professional camera that can make calls”។ ស្មាតហ្វូននេះត្រូវបានពាក្យចចាមអារ៉ាមនិយាយថា នឹងប្រើសិនស័រ 1/0.98 អ៊ីង Sony Lytia LYT-900 (50MP) និង 100mm (4.3x) periscope ជាមួយនីង 200MP sensor។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Galaxy S25 Ultra ប្រហែលជាមិនប្រើប្រាស់ Stacked Battery និងបច្ចេកវិទ្យាសាក 65W នោះទេ

Galaxy S25 Ultra ប្រហែលជាមិនប្រើប្រាស់ Stacked Battery និងបច្ចេកវិទ្យាសាក 65W នោះទេ

ដោយ ប៉េងលីន
ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន