no-alternative title

Xiaomi 15 នឹងបង្ហាញវត្តមានជាមួយការបំពាក់ Oyon CPU ជំនាន់ថ្មីនៅលើបន្ទះឈីប Snapdragon 8 Gen 4

កំពូលឈីបជំនាន់ថ្មី Snapdragon 8 Gen 3 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ Qualcomm Snapdragon Summit ដែលធ្វើឡើងនៅថ្ងៃទី 25 ខែតុលា ឆ្នាំ 2023។ នៅថ្ងៃបន្ទាប់ក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi បានធ្វើការប្រកាសចេញស្មាតហ្វូនជំនាន់ Xiaomi 14  Series ដែលបំពាក់កំពូលឈីប Snapdragon 8 Gen 3 ដំបូងគេនៅក្នុងទីផ្សារប្រទេសចិន និងមានលក់នៅប៉ុន្មានថ្ងៃបន្ទាប់។ ហើយនៅក្នុងពេលនេះបើតាមការបង្ហើបនៅលើគណនី Yogesh Brar បានបញ្ជាក់ថា Xiaomi នឹងប្រើប្រាស់បន្ទះឈីបជំនាន់ថ្មីរបស់ Qualcomm គឺ Snapdragon 8 Gen 4 ដំបូងគេសម្រាប់ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់នៅលើគណនីដដែលបានឲ្យដឹងថា Xiaomi នឹងធ្វើការប្រកាសចេញស្មាតហ្វូនកំពូលជំនាន់ថ្មីរបស់ខ្លួនដំបូងគេដែលប្រើបន្ទះឈីបកំពូលជំនាន់ថ្មី Snapdragon 8 Gen 4។ ហើយក្រុមហ៊ុនបន្ទាប់ពី Xiaomi គឺ OnePlus និង iQOO។ សម្រាប់កំពូលស្មាតហ្វូនជំនាន់ថ្មី Xiaomi ដែលនឹងបំពាក់កំពូលឈីបជំនាន់ថ្មី Snapdragon 8 Gen 4 គឺ Xiaomi 15 Series ដែលមានដូចជា Xiaomi 15 និង 15 Pro។

 

ចំនែកកំពូលស្មាតហ្វូនពីរម៉ូដែលបន្ទាប់ដែលបំពាក់បន្ទះឈីបកំពូលជំនាន់ថ្មីនេះដែរ នឹងមានដូចជា  OnePlus 13 និង iQOO 13 Series។ ចំនែកកំពូលស្មាតហ្វូន Galaxy S25 Series របស់ Samsung ដែលនឹងបំពាក់កំពូលឈីប Oryon CPU ជំនាន់ថ្មីនៅលើ Snapdragon 8 Gen 4 គឺនឹងបង្ហាញវត្តមាននៅខែមករា ឬកុម្ភៈ ឆ្នាំ 2025។ 

ហើយសម្រាប់ Snapdragon 8 Gen 4 ដែលត្រូវប្រើនៅលើ Galaxy S-Phone ឆ្នាំ 2025 នឹងមានការបង្កើនសមត្ថភាពលើល្បឿន Over-clock ដូចអ្វីដែល Samsung បានធ្វើសម្រាប់រយះពេល 2 ឆ្នាំ ឬពីជំនាន់ចាបតាំងពី Galaxy S23 និង Galaxy S24 Series ដូច្នេះដែរ។ សម្រាប់កំពូលឈីបជំនាន់ថ្មី Snapdragon 8 Gen 4 ត្រូវបានលោក Don McGuire ដែលជា CMO របស់ Qualcomm បានបញ្ជាក់ថា នឹងបង្ហាញវត្តមាននៅក្នុងខែតុលា ឆ្នាំ 2024 នៅក្នុងព្រឹត្តិការណ៍ Snapdragon Summit 2024។

បន្ទះឈីបជំនាន់ថ្មី Snapdragon 8 Gen 4 នឹងដំណើរការលើប្រព័ន្ធ Oryon-core CPU ជំនាន់ថ្មី ហើយក៏ជាឈីបកំពូលដំបូងគេដែលដំណើរការជាមួយប្រព័ន្ធ Custom-core ថ្មីពី Qualcomm។ សម្រាប់ប្រព័ន្ធOryon-core CPU ត្រូវបានប្រើនៅលើឈីប Snapdragon X Elite CPU ដែលប្រើសម្រាប់ម៉ាស៊ីនកុំព្យូទ័រ Desktop ដែលផ្តល់នូវប្រសិទ្ធិភាពល្បឿនដ៏ប្រសើរបំផុត និងប្រើប្រាស់ថាមពលថ្មតិចបំផុត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Galaxy S25 Ultra ប្រហែលជាមិនប្រើប្រាស់ Stacked Battery និងបច្ចេកវិទ្យាសាក 65W នោះទេ

Galaxy S25 Ultra ប្រហែលជាមិនប្រើប្រាស់ Stacked Battery និងបច្ចេកវិទ្យាសាក 65W នោះទេ

ដោយ ប៉េងលីន
ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន