no-alternative title

Xiaomi CEO បានបញ្ជាក់ថា ចំនួនការបញ្ជាទិញរថយន្តអគ្គិសនី Xiaomi SU7 កើនឡើងចំនួនដល់ 7 ម៉ឺនគ្រឿងហើយ

ក្រុមហ៊ុន Xiaomi Auto បានចាប់ផ្តើមក្នុងការនាំចេញរថយន្តអគ្គិសនីដំបូងរបស់ខ្លួនម៉ូដែល SU7 កាលពីដើមខែមេសានេះ។ ព្រឹត្តិការណ៍បើកសម្ភោធសម្រាប់ការនាំចេញរថយន្ត SU7 ដំបូងត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងទីតាំងរោងចក្រ  Xiaomi Automobile Factory ស្ថិតនៅក្នុងតំបន់់ Yizhuang ទីក្រុងប៉េកាំងប្រទេសចិន ដែលមានលោក Lei Jun ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិជាន់ខ្ពស់របស់ Xiaomi បានធ្វើការប្រគល់ជូននូវរថយន្ត SU7 ទៅកាន់ដៃអតិថិជនដោយផ្ទាល់។ ជាមួយគ្នានេះ ក្រុមហ៊ុនមានគម្រោងក្នុងការលក់រថយន្ត SU7 ដំបូងប្រមាណត្រឹមតែ 5,000 គ្រឿងប៉ុណ្ណោះនៅទូទាំងទីផ្សារសកល។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយក្នុងពេលនេះលោក Lu Weibing ដែលជាអគ្គនាយកក្រុមហ៊ុន Xiaomi Group និងជាអ្នកចាត់ការទូទៅនៃម៉ាកយីហោ Xiaomi បានប្រកាសថា CEO របស់ Xiaomi បានដាក់គោលដៅក្នុងការលក់រថយន្តអគ្គិសនី Xiaomi SU7 អាចបានជាង 10 ម៉ឺនគ្រឿងសម្រាប់ឆ្នាំ 2024 នេះ។ លោក Weibing បានប្រកាសពីលទ្ធផលនៃការនាំចេញចុងក្រោយនៃរថយន្ត SU7។ កាលពីថ្ងៃទី 20 កន្លងទៅ ចំនួននៃការបញ្ជាទិញសម្រាប់រថយន្ត Xiaomi SU7 គឺបានកើនឡើងដល់ចំនួន 7 ម៉ឺនគ្រឿង។ លោក Lei បានប្រកាសនៅក្នុងសន្និសិទស្តីពី Xiaomi Investor Conference ថា គិតត្រឹមថ្ងៃទី 20 ខែមេសា ចំនួននៃការបញ្ជាទិញ Xiaomi SU7 បានលើសពី 7 ម៉ឺនគ្រឿង!”។

Xiaomi Auto បានធ្វើការនាំចេញរថយន្ត SU7 ទៅកាន់ដៃអតិថិជនដំបូងនៅក្នុងទីក្រុងប៉េកាំង និងស៊ិនជិន។ ជាមួយគ្នានេះ ក៏មានរបាយការណ៍មួយបានបង្ហើបថា សម្រាប់ការនាំចេញនៅទូទាំងប្រទេសចិន គឺអាចនឹងចាប់ផ្តើមឡើងក្នុងពេលឆាប់ៗខាងមុខនេះ។ លោក Lei Jun ធ្លាប់បានបញ្ជាក់ថា សម្រាប់មញ្ឈមណ្ឌលចែកចាយរថយន្ត SU7 នឹងត្រូវធ្វើការចែកចាយនៅទូទាំងទៅក្រុងសំខាន់ៗចំនួន 29 នៅទូទាំងប្រទេស។ របាយការណ៍ក៏បានធ្វើការបញ្ជាក់ទៀតថា មញ្ឈមណ្ឌលចែកចាយរថយន្ត SU7 នឹងបង្កើនការនាំចេញទៅកាន់ទីក្រុងចំនួន 40 នៅទូទាំងប្រទេសចិននៅមុនដំណាច់ឆ្នាំ 2024។

ក្រុមហ៊ុន Xiaomi ត្រូវបានគេដឹងថា ត្រៀមបើកហាងលក់រថយន្ត SU7 របស់ខ្លួនចំនួន 59 នៅទូទាំងទីក្រុងទាំង 29 ដែលរួមមានទីក្រុង Beijing, Shanghai, Guangzhou, Tianjin, Changsha, Taiyuan, Shenzhen, Wuhan, Hangzhou, Chengdu, និងទីក្រុងសំខាន់ៗមួយចំនួនទៀតក្នុងប្រទេសចិន។ រថយន្តអគ្គិសនីដំបូងរបស់ Xiaomi បែកចែកជាបីម៉ូដែល ក្នុងនោះមានម៉ូដែលស្តង់ដារ SU7, SU7 Pro និង SU7 Max។ សម្រាប់តម្លៃវិញ គឺខ្ទង់ប្រហែល $29,797 សម្រាប់ម៉ូដែលស្តង់ដារ SU7, ខ្ទង់ប្រហែល $33,938 សម្រាប់ម៉ូដែល SU7 Pro និងដល់ប្រហែល $41,391 សម្រាប់ម៉ូដែល SU7 Max៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Galaxy S25 Ultra ប្រហែលជាមិនប្រើប្រាស់ Stacked Battery និងបច្ចេកវិទ្យាសាក 65W នោះទេ

Galaxy S25 Ultra ប្រហែលជាមិនប្រើប្រាស់ Stacked Battery និងបច្ចេកវិទ្យាសាក 65W នោះទេ

ដោយ ប៉េងលីន
ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន