no-alternative title

ស្មាតហ្វូន Hi Nova 12 SE នឹងចាប់ផ្តើមការលក់មុននៅថ្ងៃទី 25 ខែមេសានេះហើយ

ស្មាតហ្វូន Hi Nova 12 SE ត្រូវបានគេទម្លាយថា គ្រោងនឹងមានការប្រកាសជាផ្លូវការនៅក្នុងពេលឆាប់ៗនេះ ដោយការលក់មុន (pre-sale) ទៅលើស្មាតហ្វូននេះ គឺនឹងធ្វើថ្ងៃទី 25 ខែមេសានេះ។ ថ្មីៗនេះ ក្រុមហ៊ុននេះ ទើបតែទម្លាយជាផ្លូវការអំពីស្មាតហ្វូននេះ នៅលើបណ្តាញ Weibo ដែលមានការបង្ហាញអំពីការឌីស្សាញទាំងស្រុង និងមុខងារជាច្រើនទៀតផងដែរ។ បើមើលទៅលើនៅក្នុងរូបភាព Poster ផ្សព្វផ្សាយថ្មីនេះមានការបង្ហាញអំពីការឌីស្សាញរូបរាងរបស់ស្មាតហ្វូន Hi Nova 12 SE នេះដែលមានភាពស្រដៀងគ្នាទៅនឹងរូបភាព render ដែលបែកធ្លាយកាលពីប៉ុន្មានសប្តាហ៍មុននេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនជំនាន់ថ្មី Hi Nova 12 SE នេះ គឺមានប្រើប្រាស់នូវគែម ovated-rectangular frame ជាមួយនឹងការឌីស្សាញរង្វង់ធំមួយនៅផ្នែកខាងលើយ៉ាងទាក់ទាញ។ គេសង្កេតឃើញនៅលើរង្វង់នេះ មានកាមេរ៉ាគោល និងក្រោម lens មានភ្លើង LED Flash ផងដែរ។ ភាគច្រើនឧបករណ៍របស់ក្រុមហ៊ុន China Post Communication គឺមានភាពស្រដៀងគ្នាច្រើនទៅនឹងស្មាតហ្វូន Huawei Nova។ ប៉ុន្តែសម្រាប់ពេលនេះ អតិថិជនជាច្រើន នឹងបានឃើញនូវការឌីស្សាញទម្រង់ថ្មីនៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ ជាមួយនឹងឡូហ្គោពណ៌ទឹកប្រាក់ផងដែរ។ ចំពោះផ្នែកខាងមុខរបស់ស្មាតហ្វូននេះគឺមាន punch-hole នៅកណ្តាលសម្រាប់កាមេរ៉ា Selfie ។ ស្មាតហ្វូននេះនឹងមាន ២ ពណ៌គឺពណ៌ខ្មៅ និងពណ៌ស។

ស្មាតហ្វូន Hi Nova 12 SE នេះនឹងមានកាមេរ៉ាគោលទំហំ 100MP នៅផ្នែកខាងក្រោយជាមួយនឹងមុខងារដ៏អស្ចារ្យជាច្រើន។ សម្រាប់ព័ត៌មានលម្អិតជាច្រើនទៀតនៅលើ Poster នេះ ក៏មានការបង្ហាញថា ស្មាតហ្វូនថ្មីនេះនឹងមានការទ្រទ្រង់ទៅលើ 5G dual-mode ដែលផ្តល់នូវការទំនាក់ទំនងកាន់តែអសា្ចរ្យសម្រាប់អ្នកប្រប្រាស់ថែមទៀតផង។ ស្មាតហ្វូន Hi Nova 12 SE នឹងទម្លាយនូវមុខងារជាច្រើនទៀតនៅពេលខាងមុខទំរាំដល់ពេលដែលចាប់ផ្តើមលក់មុន (pre-sale) នៅថ្ងៃទី 25 ខែមេសាខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Galaxy S25 Ultra ប្រហែលជាមិនប្រើប្រាស់ Stacked Battery និងបច្ចេកវិទ្យាសាក 65W នោះទេ

Galaxy S25 Ultra ប្រហែលជាមិនប្រើប្រាស់ Stacked Battery និងបច្ចេកវិទ្យាសាក 65W នោះទេ

ដោយ ប៉េងលីន
ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន