no-alternative title

vivo មិនបោះបង់ Zeiss នោះទេ ថែមទាំងប្តេជ្ញាបន្តកិច្ចសហការបង្កើតនូវសករាជថ្មីដ៏អស្ចារ្យកាន់តែខ្លាំងថែមទៀត

ក្រុមហ៊ុនប vivo ទើបតែបង្ហាញនូវម៉ាកយីហោ "BlueImage" ដែលនឹងក្លាយជាបច្ចេកវិទ្យាកាមេរ៉ាថ្មី សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន vivo X100 Ultra។ សម្រាប់ពាក្យថា "Blue" នេះ ត្រូវបានគេបញ្ជាក់ថា ប្រើប្រាស់ទៅលើម៉ាកយីហោរបស់ Vivo ខណៈពេលដែលឈ្មោះ "Blue Factory" អាចនឹងក្លាយជា nickname ថ្មីសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនថ្មីនាពេលខាងមុខនេះ។ មកដល់ពេលនៅមិនទាន់មានព័ត៌មានច្បាស់លាស់ពី BlueImage នេះនោះទេ។ បច្ចេកវិទ្យាថ្មីនេះត្រូវបានគេបញ្ជាក់ថា នឹងមានបញ្ចូលនូវបច្ចេកវិទ្យាជាច្រើនដូចជាបន្ទះឈីប V-series អញ្ចឹង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា បន្ទះឈីប V-Series ត្រូវបានក្រុមហ៊ុនប្រកាសដាក់អោយប្រើប្រាស់ជាលើកដំបូងបំផុតនៅក្នុងឆ្នាំ 2021 កន្លងទៅ។ ហើយបន្ទះឈីបនេះ V3 ក៏ត្រូវបានដាក់អោយប្រើប្រាស់នៅលើស្មាតហ្វូននៃត្រកូល vivo X100 series កាលពីពេលថ្មីនេះផងដែរ។ គួរបញ្ជាក់ថា នៅពេលនេះ ក្រុមហ៊ុន vivo មិនត្រឹមតែបង្កើតនូវបន្ទះឈីបសម្រាប់ជំនួយដល់ការផលិតរូបភាពនោះទេ ក្រុមហ៊ុន Vivo ក៏បានធ្វើការអភិវឌ្ឍទៅលើ image processing algorithms ផ្ទាល់ខ្លួនផងដែរ។

 

ក្រុមហ៊ុននេះ បញ្ជាក់ថា BlueImage នឹងមានសមត្ថភាព អាចនឹងដោះស្រាយទៅលើបញ្ហាជាច្រើននៃការថតរូបភាពដូចជាការថតរូបភាពនៅកន្លែងដែលមានពន្លឺទាបនៅពេលដែលប្រើប្រាស់នូវ telephoto lens, group shotsនិងជាច្រើនទៀត។ ក្រុមហ៊ុននេះ ក៏បានប្រកាសបន្តនូវកិច្ចសហការជាមួយនឹងក្រុមហ៊ុន Zeiss ហើយនិងប្តេជ្ញាបន្តក្នុងការអភិវឌ្ឍទៅលើ lenses សម្រាប់ស្មាតហ្វូនរបស់ខ្លួនថែមទៀតផង។ កិច្ចសហការវាងក្រុមហ៊ុន vivo និង Zeiss នេះ នឹងអាចបង្កើតនូវសករាជថ្មីដ៏អស្ចារ្យនៅក្នុងការថតរូបភាព។

 

ប្រភពខាងលើនេះបន្តថា ស្មាតហ្វូន vivo X100 Ultra នេះ នឹងមានប្រើប្រាស់នូវ 1/0.98 អ៊ីង Sony Lytia LYT-900 (50MP) និងឡែន 100mm (4.3x) periscope ហើយក៏មានអមជាមួយនឹងសិនស័រទំហំ 200MP។ ក្រុមហ៊ុន vivo ក៏មានគម្រោង Blue-Themed Projects ជាច្រើនដូចជា  BlueOS (Blue River OS) និងបច្ចេកវិទ្យាថាមពលថ្ម  Blue Ocean ដែលប្រើប្រាស់នៅលើស្មាតហ្វូន X100 ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Galaxy S25 Ultra ប្រហែលជាមិនប្រើប្រាស់ Stacked Battery និងបច្ចេកវិទ្យាសាក 65W នោះទេ

Galaxy S25 Ultra ប្រហែលជាមិនប្រើប្រាស់ Stacked Battery និងបច្ចេកវិទ្យាសាក 65W នោះទេ

ដោយ ប៉េងលីន
ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន