no-alternative title

Haval Raptor Hi4 រថយន្ត off-road SUV ស៊េរីឆ្នាំ 2024 បានប្រកាសចេញលក់ជាផ្លូវការណ៍ជាមួយតម្លៃ $22,900

កាលពីថ្ងៃទី 23 មេសា ម្សិលមិញនេះ ស្លាកយីហោរថយន្ត Haval របស់ក្រុមហ៊ុន Great Wall Motor បានធ្វើការប្រកាសចេញលក់រថយន្ត off-road SUV ស៊េរីថ្មីឆ្នាំ 2024 ម៉ូដែល Haval Raptor Hi4 នៅទីផ្សារប្រទេសចិន ដែលមានតម្លៃខ្ទង់ចាប់ពី $22,900 ដល់ $26,600 ជាមួយជម្រើស 4 ម៉ូដែលក្នុងនោះរួមមាន Haval Raptor Hi4-102 Air, Hi4-102 Pro, Hi4-145 Pro និង Hi4-145 Chuanyue។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Haval Raptor Hi4-2024 បានបន្ថែមជម្រើសពណ៌ថ្មីចំនួនពីរបន្ថែមទៀតដែលមានពណ៌លឿងហៅថា Storm Yellow និងពណ៌ប្រផេះហៅថា Ink Jiangnan Gray។ រថយន្ត Off-road SUV ស៊េរីថ្មីនេះប្រើសម្បកកង់ខ្នាត 225/60 R19 និង 265/60 R18។ Haval Raptor Hi4-2024 បានពាក់នូវប្រព័ន្ធ Hi4 four-wheel drive plug-in hybrid system របស់ក្រុមហ៊ុន Great Wall Motor ដំណើរការជាមួយម៉ាស៊ីនចំនុះ 1.5-Liter turbocharged engine មានលេខកូដសំគាល់ GW4B15E ដែលអាចផលិតកំលាំងបាន 123kW និងកំលាំងរមូល 243Nm។

 

រថយន្តស៊េរីថ្មីឆ្នាំ 2024 នេះនៅមានបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន 2 (Front+ Rear Motor) ដែលម៉ូទ័រខាងមុខអាចផលិតកំលាំងបាន 70kW និងម៉ូទ័រខាងក្រោយអាចផលិតកំលាំងបាន 150kW ជាមួយកំលាំងរមូល 160Nm និង 350Nm។ រថយន្ត off-road SUV នេះ អាចជាន់ល្បឿន Top-Speed បានដល់ 190km/h។ សម្រាប់កញ្ចប់អាគុយអគ្គិសនីវិញ ប្រើប្រភេទ  lithium iron phosphate batteries ដែលមានទំហំពីរជម្រើស គឺ 19.09kWh និង 27.54kW ដែលទាំងពីរជម្រើស គឺគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន និងល្បឿនធម្មតា (Fast/Low Charging) ដូចគ្នា។ សម្រាប់ការសាកភ្លើងល្បឿនលឿន Fast Charging គឺអាចសាកពី 30% ទៅ 80% ប្រើពេលខ្ទង់ 28 នាទី។ សម្រាប់ថាមពលក្នុងការបើកបរវិញ គឺអាចបានដល់រយះចំងាយផ្លូវជាង 1,000 គីឡូម៉ែត្រ។

បើតាមការធ្វើតេស្តសមត្ថភាពសន្ទុះល្បឿនដោយស្ថាប័ន NEDC បានបង្ហាញថា សម្រាប់ម៉ូដែល Hi4-102 Air និង Hi4-102 Pro អាចជាន់ពីកុងទ័រ 0 ទៅ 100km/h ប្រើពេល  6 វិនាទី ហើយទាំងពីរម៉ូដែលនេះអាចបើកបរបានចំងាយផ្លូវដល់ 102km ដោយប្រើថាមពលអាគុយអគ្គិសនីសុទ្ធ។ ចំនែកម៉ូដែល Hi4-145 Pro និង Hi4-145 Chuanyue វិញអាចជាន់សន្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលខ្ទង់ 6.2 វិនាទី និងអាចបើកបរដោយប្រើថាមពលអាគុយសុទ្ធបានចំងាយផ្លូវ 145km។

 

សម្រាប់ការតុងតែងលម្អសោភ័ណ្ឌភាពខាងក្នុងវិញ Haval Raptor Hi4-2024 រំលេចដោយពណ៌ខ្មៅ ជាមួយកៅអីពណ៌ទឹកដោះគោ និងដៃចង្កូតរចនាមូល ដោយនៅខាងក្រោយដៃចង្កូតមានបំពាក់នូវអេក្រង់  LCD Digital Instrument ទំហំ 12.3-inch ជាមួយអេក្រង់កម្សាន្តនៅកណ្តាលទំហំ 14.6-inch ជាអេក្រង់ថាច់ស្រ្គីន ក៏ដូចជាមានប្រព័ន្ធបាញ់បង្ហាញលើកញ្ចក់ខាងមុខ Head-Up Display (W-HUD) បានក្នុងទំហំ 9-inch ថែមទៀតផង។ ដោយឡែកសម្រាប់ម៉ូដែលកំបូល Hi4-145 Pro និង Hi4-145 Chuanyue មានបំពាក់ជាមួយអំពូលភ្លើងបំភ្លឺនៅក្នុងកាប៊ីន Camping light និងមុខងារកំដៅដៃចង្កូត មុខងារកំនត់ការចង់ចាំសម្រាប់ការបើកបរ driving record, ប្រព័ន្ធ Speaker បំពងសំឡេងចំនួន 10 គ្រាប់, មានកញ្ចក់មើលក្រោយជាប្រភេទ Anti-glare rearview mirror និងប្រព័ន្ធម៉ាស៊ីនត្រជាក់គុណភាពខ្ពស់ Air quality system ថែមទៀតផង។

ជាមួយគ្នានេះ Haval ក៏បានបង្កើនសមត្ថភាពនៅលើប្រព័ន្ធសុវត្ថិភាពនៅលើ Raptor Hi4-2024 ផងដែរជាមួយប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពកម្រិត L2+ advance driving  assistant function ដែលធ្វើការជាមួយប្រព័ន្ធសែនស័រចំនួន 11 គ្រាប់ ដើម្បីផ្តល់ជូននូវសុវត្ថិភាពក្នុងការបើកបរប្រកបដោយសុវត្ថិភាព និងផាសុខភាព។ បន្ថែមពីនេះនៅលើរថយន្តទាំងមូលមានកន្លែងសម្រាប់ទុកដាក់សំភារៈចំនួន 44 កន្លែង ជាមួយផ្នែកខាងក្រោយអាចផ្ទុកទំងន់បានចំនួន 586 លីត្រផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Galaxy S25 Ultra ប្រហែលជាមិនប្រើប្រាស់ Stacked Battery និងបច្ចេកវិទ្យាសាក 65W នោះទេ

Galaxy S25 Ultra ប្រហែលជាមិនប្រើប្រាស់ Stacked Battery និងបច្ចេកវិទ្យាសាក 65W នោះទេ

ដោយ ប៉េងលីន
ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន