no-alternative title

OPPO K12 បង្ហាញខ្លួនជាមួយឈីប Snapdragon 7 Gen 3 ថាមពលថ្មទំហំ 5,500mAh និងមានកម្លាំងសាក 100W SuperVOOC

នៅថ្ងៃនេះ ក្រុមហ៊ុន OPPO បានប្រកាសចេញនូវសមាជិកថ្មីមួយទៀតនៃត្រកូល OPPO K-series នៅលើទីផ្សារប្រទេសចិន។ ស្មាតហ្វូនថ្មីនេះ គឺមានឈ្មោះថា OPPO K12 នឹងមានការបំពាក់នូវលក្ខណៈសម្បត្តិដូចគ្នាជាមួយនិងស្មាតហ្វូន OnePlus Nord CE 4 5G ដែលបានបង្ហាញវត្តមាននៅលើទីផ្សារឥណ្ឌាកលពីដើមខែនេះអញ្ចឹង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

 OPPO K12 មានអេក្រង់ទំហំ 6.7-អ៊ីងកម្រិត FHD+ AMOLED និងមានល្បឿន 120Hz refresh rate ហើយថែមទាំងមានការគាំទ្រដោយបច្ចេកវិទ្យា HDR10+ compliance រួមជាមួយនិងកម្រិតពន្លឺ 1100 nits of peak brightness ថែមទៀតផង។ នៅអេក្រង់នេះក៏មានការប្រើប្រាស់ប្រព័ន្ធស្កែនម្រាមដៃនៅអេក្រង់ផងដែរ។ ស្មាតហ្វូននេះមានរន្ធមួយគ្រាប់លើអេក្រង់ និងមានការញាត់នូវកាមេរ៉ាមុខទំហំ 16-Megapixel។

 

ស្មាតហ្វូននេះ មានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 7 Gen 3 គាំទ្រដោយរ៉េមទំហំ 12GB of LPDDR4x RAM និងមេម៉ូរីទំហំ 512GB of UFS 3.1 storage។ ស្មាតហ្វូននេះក៏មានរន្ទ hybrid SD card slot អាចបន្ថែមកាតបានផងដែរ។ អ្វៅដែលចាប់អារម្មណ៌នោះនៅលើស្មាតហ្វូននេះ គឺមានការបំពាក់នូវប្រព័ន្ធបំភាយកំដៅទំហំ 15277mm2 graphite cooling system និងបន្ទះទប់កំដៅទំហំ 4129mm2 liquid VC ថែមទៀតផង។

ស្មាតហ្វូននេះមានថ្មទំហំ 5,500mAh គាំទ្រនូវកម្លាំងសាក 100W SuperVOOC flash charging។ ក្រុមហ៊ុន OPPO បានបញ្ជាក់ថា ថ្មនេះគឺមានសមត្ថភាពអាចប្រើប្រាស់បាន 4 ឆ្នាំ ដោយគ្មានបញ្ហា។ នៅលើស្មាតហ្វូននេះមាកាមេរ៉ា 2 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50-megapixel image sensor ទ្រទ្រង់នូវមុខងារ optical image stabilisation (OIS) និងមួយគ្រាប់ទៀតមានទំហំ 8-megapixel ultra-wide camera។ ស្មាតហ្វូន Oppo K12 ក៏មានការតម្លើងនូវប្រព័ន្ធប្រតិបត្តិការថ្មី ដែលអាចធ្វើការលប់រូបមួយចំនួននៅលើរូបភាពបន្ទាប់ពីថតបានផងដែរ។

 

ស្មាតហ្វូន K12 រត់នៅលើស្បែកមុខកម្មវិធី ColorOS 14 ផ្អែកលើ Android 14 ហើយនិងមានការបំពាក់នូវបច្ចេកវិទ្យាការពារជ្រាបទឹក និងធូលី IP54 ថែមទៀតផង។ ស្មាតហ្វូននេះក៏ទទួលបាននូវារបញ្ជាក់ពីវិញ្ញាបនបត្រ SGS Gold Label កម្រិត 5-star ទាក់ទងនឹងការទម្លាក់ និងការប៉ះទង្កិចផងដែរ។ K12 ក៏មានការបំពាក់នូវ stereo speakers, x-axis linear motor សម្រាប់ដំណើរការ 4D game vibrations និង multi-functional NFC, IR blaster និងកម្រិត 360° 5G coverage ទៅលើអង់តែន 8 ទៀតផង។ ស្មាតហ្វូននេះកម្រ៉ាស់ 8.37mm និងមានទម្ងន់ 186 grams។

OPPO K12 ដាក់លក់នៅលើទីផ្សារចិន ជាមួយនិងទំហំ 8GB+256GB, 12GB+256GB និង 12GB+512GB ហើយនិងមានទម្លៃ 1,899 យ៉ន់ (~$260), 2,099 យ៉ន់ (~$290) និងតម្លៃ 2,499 យ៉់ន់ (~$345) ។ ស្មាតហ្វូននេះមានពណ៌ Clear Sky និង Starry Night។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Galaxy S25 Ultra ប្រហែលជាមិនប្រើប្រាស់ Stacked Battery និងបច្ចេកវិទ្យាសាក 65W នោះទេ

Galaxy S25 Ultra ប្រហែលជាមិនប្រើប្រាស់ Stacked Battery និងបច្ចេកវិទ្យាសាក 65W នោះទេ

ដោយ ប៉េងលីន
ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន