no-alternative title

ក្រុមហ៊ុន Hyundai និងក្រុមហ៊ុន Kia នៅតែឈរនៅឈ្មោះជាក្រុមហ៊ុនផលិតរថយន្តធំបំផុតចំណាត់ថ្នាក់ទី 5 នៅលើពិភពលោក

ក្រុមហ៊ុន Hyundai Motor និងក្រុមហ៊ុន Kia Motors នៅតែរក្សានូវដំណែងជាក្រុមហ៊ុនផលិតរថយន្តចំណាត់ថ្នាក់លេខរៀងទី 5 នៅក្នុងពិភពលោកនៅក្នុងឆមាសទី 1 នៅក្នុងឆ្នាំ 2018 នេះ នេះបើតាមប្រភពទិន្នន័យបញ្ជាក់នៅថ្ងៃទី 5 ខែសីហានេះ។ ទិន្នន័យនេះ គឺផ្អែកទៅលើរបាយការណ៍ដែលចុះផ្សាយថា ក្រុមហ៊ុន Hyundai Motor Group ដែលមានក្រុមហ៊ុនផលិតរថយន្តចំនួនពីរស្ថិតនៅក្រោមចំណុះរបស់ខ្លួននោះ លក់រថយន្តបានចំនួន 3.59 លានគ្រឿង នៅក្នុងខែមករាដល់ខែមិថុនានេះ ហើយវានៅតែបន្តក្នុងការគ្រប់គ្រងទីផ្សារបរទេសផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Hyundai និង Kia ទាំងពីរនេះ មានការតស៊ូនៅក្នុងប៉ុន្មានឆ្នាំនេះ បន្ទាប់ពីការលក់របស់ក្រុមហ៊ុននេះ មានការថយចុះខ្លាំងនៅក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅក្នុងពិភពលោក និងដោយសាតែការធ្លាក់ចុះនៃរថយន្ត SUV នៅក្នុងប្រទេសនេះ។ សម្រាប់សហព័ន្ធនៃក្រុមហ៊ុន Nissan-Mitsubishi Alliance ឈរនៅចំណាត់ថ្នាក់កំពូលនៅក្នុងឆ្នាំ 2017 នេះជាមួយនឹងការលក់នូវរថយន្តច្រើនបំផុតនៅក្នុងរយៈពេល 6 ខែនេះ។

ក្រុមហ៊ុន Volkswagen Group របស់អាល្លឺម៉ង់ ក្រុមហ៊ុន Toyota Motor Corp របស់ជប៉ុន និងក្រុមហ៊ុន General Motors  នៅក្នុងសហរដ្ឋអាមេរិក ក៏ឈរនៅចំណាត់ថ្នាក់កំពូលទាំង 4 ផងដែរ។ សម្ព័ន្ធមិត្តរបស់បារាំង និងជប៉ុនលក់រថយន្តបានចំនួន 5.53 លានគ្រឿង ស្របពេលដែលក្រុមហ៊ុន Volkswage លក់បានចំនួន 5.51 លានគ្រឿង និងក្រុមហ៊ុន Toyota លក់រថយន្តក្រោម 5.21 លានគ្រឿងនោះ។

តួរលេខនៃក្រុមហ៊ុននេះ បានទម្លាយថា ការលក់សរុបសម្រាប់ក្រុមហ៊ុនសម្ព័ន្ធមិត្តនេះ គឺមានការធ្លាក់ចុះដំបូងបំផុតនៅក្នុងរយៈពេល 5 ឆ្នាំដោយសារតែវាមានការលក់ទាបនៅក្នុងទីផ្សារនៃអាមេរិកខាងជើង បើទោះបីជាក្រុមហ៊ុនផលិតរថយន្តទាំងនេះដំណើរការបានយ៉ាងល្អនៅក្នុងប្រទេសចិនក៏ដោយ។ ក្រុមហ៊ុន VW បានបញ្ជាក់ថា ខ្លួនលក់រថយន្តបាន 7.1% កើនឡើងនៅក្នុងឆ្នាំនេះ ស្របពេលដែលក្រុមហ៊ុន Toyota មានការកើនឡើង 1.6% ។ ក្រុមហ៊ុន GM វិញ គឺមានការលក់ធ្លាក់ចុះ 11.3% ប្រហែលជា 4.15 លានគ្រឿងនៅក្នុងទីផ្សារនៃប្រទេសរបស់ខ្លួននោះ៕

  

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន