no-alternative title

ក្រុមហ៊ុន Nissan សម្រេចបោះបង់ចោលនូវការលក់រថយន្ត Nissan Juke នៅក្នុងសហរដ្ឋអាមេរិកជាផ្លូវការហើយ បន្ទាប់ពីការលក់ធ្លាក់ចុះ

កាលពីឆ្នាំ 2011 នៅពេលដែលរថយន្ត Nissan Juke ប្រកាសលក់នៅក្នុងសហរដ្ឋអាមេរិកនោះ មានមនុស្សជាច្រើន មិនមានការចាប់អារម្មណ៍ជាមួយនឹងរថយន្តដែលមើលទៅតូចផ្នែកខាងមុខមានចង្កៀងដូចជាភ្នែកកង្កែប និងការរចនារូបរាងរបស់វានោះទេ។ ប៉ុន្តែចូលមកដល់ឆ្នាំ 2018 នេះ សឹងតែគ្រប់ទីកន្លែងគឺមានរថយន្ត Juke នេះ នៅលើដងផ្លូវជាច្រើន។ កាលពីពេលមុននេះ មានសេចក្តីរាយការណ៍ថា ក្រុមហ៊ុន Nissan នៅក្នុងប្រទេសអង់គ្លេស បានធ្វើការផលិតនូវរថយន្ត Juke ទី 1 លានរបស់ខ្លួន ហើយការផលិតនេះ គឺនៅតែបន្ត ប៉ុន្តែ មិនមែនសម្រាប់នៅសហរដ្ឋអាមេរិកនោះទេ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្មីៗនេះ Automotive News បានរាយការណ៍ថា ក្រុមហ៊ុន Nissan សម្រេចបោះបង់ចោលជាផ្លូវការនូវរថយន្ត Juke នៅក្នុងសហរដ្ឋអាមេរិកហើយ ដោយសារតែការលក់រថយន្តនេះមានការធ្លាក់ចុះដល់ទៅ 48% កាលពីឆ្នាំមុននេះ បើធៀបទៅនឹងឆ្នាំ 2016 នោះ។ ប៉ុន្តែក្រុមហ៊ុនជប៉ុនមួយនេះ មានការជំនួសមកវិញជាមួយនឹងរថយន្តស៊េរីថ្មី Nissan Kicks ។ ជនជាតិអាមេរិក មិនសូវជាចាប់អារម្មណ៍ទៅលើរថយន្ត Juke នោះទេ ហើយជនជាតិអ៊ឺរ៉ុប៏ដូចគ្នាដែរ ប៉ុន្តែវាមានការពេញនិយមនៅក្នុងអាមេរិកខាងជើង សម្រាប់ក្រុមហ៊ុន Nissan នេះ។ 

ក្រុមហ៊ុន Nissan បានអះអាងថា គោលដៅរបស់រថយន្ត Juke នៅក្នុងសហរដ្ឋអាមេរិក គឺមិនមែនសម្រាប់លក្ខណៈគ្រួសារនោះទេ ប៉ុន្តែវាគឺសម្រាប់ក្មេងៗនោះទេ។ រថយន្តប្រភេទថ្មីរបស់ក្រុមហ៊ុន Nissan គឺ Rogue ហើយអ្នកប្រើប្រាស់រថយន្តនេះ គឺជាលក្ខណៈគ្រួសារដោយសារតែវាមានទំហំធំជាង។ មួយវិញទៀត ដោយសារតែរថយន្ត Juke នេះ មិនដែលមានការពេញនិយមខ្លាំងនៅក្នុងសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែវាក៏មានការដាក់លក់នៅអ៊ឺរ៉ុបផងដែរ។ 

ការលក់ធ្លាក់ចុះទាបរបស់រថយន្ត Juke នៅក្នុងទីផ្សារសហរដ្ឋអាមេរិក គឺដោយសារតែវាមានលក្ខណៈតូចចង្អៀត និងទាបក្នុងការប្រើប្រាស់នោះ។ ជនជាតិអាមេរិកចូលចិត្តរថយន្តដែលមានទំហំធំល្មមក្នុងការប្រើប្រាស់ និងងាយស្រួលក្នុងការអង្គុយ ហើយនេះ គឺជាពេលវេលាដែលត្រូវនិយាយថាលាសិនហើយសម្រាប់រថយន្តនេះនៅក្នុងសហរដ្ឋអាមេរិកនោះ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន