no-alternative title

Rolls-Royce បានសម្រេចបាននូវកំណត់ត្រាអាជីវកម្មជាប្រវត្តិសាស្ត្ររបស់ខ្លួនជាមួយនិងការលក់បាន ចំនួន 4,107 គ្រឿង នៅឆ្នាំ 2018 នេះ

នៅថ្ងៃទី 10 មករា 2019 ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars បានប្រកាសព័ត៌មានថា នៅក្នុងឆ្នាំ 2018 នេះ ខ្លួនបានលក់រថយន្តក្នុងចំនួនច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររយៈពេល 115 ឆ្នាំរបស់ក្រុមហ៊ុន ដោយនៅក្នុងនោះ រថយន្តចំនួន 4,107 គ្រឿង ត្រូវបានប្រគល់ទៅឲ្យអតិថិជននៅក្នុងបណ្ដាប្រទេសជាង 50 នៅទូទាំងពិភពលោក ហើយក្រុមហ៊ុននៅតែបន្តរួមចំណែកជាវិជ្ជមានដល់ភាគហ៊ុននិករបស់ខ្លួនគឺសម្ព័ន្ធក្រុមហ៊ុន BMW Group។ នៅក្នុងឆ្នាំ 2018 ដែលមានការសម្រេចបាននូវកំណត់ត្រាជាច្រើននោះ ក្រុមហ៊ុនប្រណីតជាងគេបំផុតរបស់ពិភពលោកនេះ ក៏មើលឃើញពីតម្រូវការឲ្យច្នៃរថយន្តបែប Bespoke ក្នុងចំនួនច្រើនពុំធ្លាប់មានពីមុនមកដែរ ហើយក្រុមហ៊ុនថែមទាំងបានចាប់ផ្ដើមបញ្ចេញលក់រថយន្ត Cullinan ដែលជាម៉ូដែលរថយន្ត SUV ថ្មីសន្លាងពី Rolls-Royce ដោយមានការកោតសរសើរជាអន្តរជាតិ។

ឆ្លើយតបទៅនឹងលទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំ 2018 លោក Torsten Müller-Ötvös ដែលជានាយកប្រតិបត្តិក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars បានថ្លែងថា៖ “2018 គឺជាឆ្នាំបំបែកកំណត់ត្រា និងជោគជ័យបំផុតសម្រាប់រថយន្ត Rolls-Royce។ យើងបានមើលឃើញកំណើននៃការលក់នៅគ្រប់តំបន់ទាំងអស់ទូទាំងពិភពលោក។ នៅក្នុងក្រុមហ៊ុនរថយន្ត Rolls-Royce យើងពិតជាមានការផ្ដោតការយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់លើគ្រប់អតិថិជនម្នាក់ៗ ហើយតម្រូវតាមការរំពឹងទុករបស់ពួកគាត់។ រោងចក្ររថយន្ត Rolls-Royce នៅទីក្រុង Goodwood ត្រូវបានទទួលស្គាល់ និងសាទរថាជា មជ្ឈមណ្ឌលសកលមួយសម្រាប់ភាពល្អឥតខ្ចោះផ្នែកផលិតកម្មទំនិញប្រណីត ។ នៅទីនោះ ក្រុមការងារជំនាញ និងមានចិត្តពុះពារ បានបង្កើតនូវផលិតផលជារថយន្តប្រណីតល្អបំផុត និងមានការនិយមចង់បានជាងគេបំផុតក្នុងពិភពលោក។ យើងបានបង្កើតកំណត់ត្រាយ៉ាងរឹងមាំនៅក្នុងឆ្នាំ 2018 ហើយខ្ញុំមានជំនឿចិត្តថា សមិទ្ធផលនេះនឹងជំរុញឲ្យមានជោគជ័យកាន់តែខ្លាំងថែមទៀតក្នុងឆ្នាំ 2019”។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

កំណើននៃការលក់ទូទាំងពិភពលោក ៖ ក្នុងឆ្នាំ 2018 ទ្វីបអាមេរិកនៅតែជាទីផ្សារធំបំផុតរបស់ក្រុមហ៊ុនរថយន្ត Rolls-Royce។ ទន្ទឹមនឹងនេះការលក់ក៏បានកើនឡើងនៅគ្រប់តំបន់ទាំងអស់នៅក្នុងឆ្នាំ 2018 ដោយតម្រូវការពីអតិថិជនមានការកើនឡើងសម្រាប់រថយន្តគ្រប់ម៉ូដែល។ Phantom គឺជាម៉ូដែលសំខាន់ដែលជំរុញដល់កំណើននៃការលក់ អមដោយម៉ូដែល Wraith និង Dawn ដែលទំនើបទាន់សម័យ និងមានភាពទាក់ទាញ។

 

Bespoke: ធាតុសំខាន់ពិតៗនៃប្រណីតភាព ៖ Rolls-Royce ជារថយន្តបែប Bespoke។ សេរីភាពក្នុងការជ្រើសរើស បង្កើត និងច្នៃកុម្ម៉ង់នូវវត្ថុស្រស់ស្អាតផ្សេងៗ គឺជាសេចក្តីត្រេកអរមួយក្នុងចំណោមសេចក្តីត្រេកអរក្នុងជីវិតរបស់មនុស្សម្នាក់ៗ ហើយទន្ទឹមនឹងនេះ Rolls-Royce គឺជាក្រុមហ៊ុនឈានមុខគេដល់ផ្ដល់សេវាច្នៃកុម្ម៉ង់បែបនេះ។  តាមរយៈសមត្ថភាពរបស់ខ្លួនក្នុងការច្នៃបែប Bespoke ក្រុមហ៊ុនរថយន្ត Rolls-Royce ផ្ដល់ដល់អតិថិជននូវឱកាសសឹងតែគ្មានដែនកំណត់ក្នុងការកែប្រែចក្ខុវិស័យផ្ទាល់ខ្លួន ឲ្យកើតចេញជារថយន្តរបស់ខ្លួន ដែលត្រង់នេះហើយធ្វើឲ្យម៉ាកយីហោរថយន្ត Rolls-Royce កាន់តែមានកិត្តិនាមរឹងមាំក្នុងនាមជាក្រុមហ៊ុនផលិតទំនិញប្រណីតឈានមុខគេក្នុងពិភពលោក។ ក្នុងឆ្នាំ 2018 ហត្ថករជំនាញរបស់ Rolls-Royce បានច្នៃរថយន្តសម្រាប់អតិថិជនដែលមានមហិច្ឆិតាខ្លាំងបំផុត ពុំធ្លាប់មានពីមុនមកឡើយនៅឯមូលដ្ឋានរបស់ក្រុមហ៊ុននៅ Goodwood ដែលធ្វើឲ្យទឹកដៃដ៏អស្ចារ្យផ្នែករចនាម៉ូត វិស្វកម្ម និងវត្ថុធាតុដើម ក៏ដូចជាវិធីសាស្ត្រក្នុងការផលិត បានកើនឡើងមួយកម្រិតទៀតទាំងផ្នែកបច្ចេកទេស និងសោភណ័ភាព។

រថយន្ត Cullinan៖ ចំណាប់អារម្មណ៍ទូទាំងពិភពលោក ៖ រថយន្ត Rolls-Royce Cullinan បានកំណត់ឡើងវិញទាំងស្រុងនូវវិស័យរថយន្ត SUV បែបប្រណីត។ ម៉ូដែលថ្មីនេះបានទទួលនូវការស្វាគមន៍យ៉ាងរីករាយពីសំណាក់សារព័ត៌មាននៅទូទាំងពិភពលោក អំឡុងពេលការសម្ពោធម៉ូដែលនេះ។ រថយន្ត Cullinan មួយចំនួនដំបូងគេត្រូវបានប្រគល់ដល់ដៃអតិថិជនរបស់ខ្លួនទាន់ពេលវេលាសម្រាប់ការអបអរបុណ្យណូអែល ហើយកំពុងបំពេញបញ្ជីកុម្ម៉ង់ទុកសម្រាប់ឆមាសទីមួយឆ្នាំ 2019 នេះ។ 

កំណើនប្រកបដោយចីរភាព ៖ ដើម្បីបំពេញតាមកំណើនតម្រូវការផលិតផលរថយន្ត Rolls-Royce នៅទូទាំងពិភពលោក ក្នុងឆ្នាំ 2018 ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars បានផ្ដល់ការងារដល់មនុស្សចំនួន 200 នាក់បន្ថែមទៀត ដែលភាគច្រើនសម្រាប់មុខតំណែងផលិតកម្មជំនាញ។ មុខតំណែងថ្មីទាំងនេះ បានធ្វើឲ្យកម្លាំងពលកម្មសរុបនៅក្នុងរោងចក្ររបស់រថយន្ត Rolls-Royce កើនឡើងដល់ជាង 2000 នាក់ ជាលើកដំបូងតាំងពីរោងចក្ររបស់ខ្លួនបានបើកទ្វារនៅឆ្នាំ 2003។ នៅក្នុងពេលនោះដែរ កម្មវិធីហាត់ការដែលទទួលបានជោគជ័យយ៉ាងខ្លាំងរបស់ក្រុមហ៊ុនក៏បានទទួលយកអ្នកហាត់ការថ្មីៗចំនួន 23 នាក់ ដែលជាចំនួនច្រើនបំផុតពុំធ្លាប់មានពីមុនមកឡើយ។ កម្មវិធីនេះត្រូវបានដាក់ឲ្យអនុវត្តក្នុងឆ្នាំ 2006 ហើយចាប់តាំងពីពេលនោះមក អ្នកហាត់ការជាង 100 នាក់ហើយ ដែលបានទទួលជោគជ័យក្នុងការអភិវឌ្ឍខ្លួនពីអ្នកថ្មីសន្លាង រហូតក្លាយជាអ្នកជំនាញខ្ពស់ប្រកបដោយទំនុកចិត្ត ហើយភាគច្រើនបំផុតបានបន្តបម្រើការងារជាមួយនឹងក្រុមហ៊ុននៅឡើយ ដោយក្នុងនោះ មានមនុស្សជាច្រើនដែលបានកាន់តួនាទីផ្នែកបច្ចេកទេសជាន់ខ្ពស់ និងជាប្រធានដឹកនាំ។ 

សូមជំរាបថា ប្រព័ន្ធចង្វាក់ផលិតកម្មទោល នៅឯរោងចក្រក្នុងទីក្រុង Goodwood ត្រូវបានដំឡើងក្នុងឆ្នាំ 2017 ហើយប្រព័ន្ធនេះ បានទទួលជោគជ័យទាំងស្រុងសម្រាប់ប្រតិបត្តិការពេញមួយឆ្នាំរបស់ខ្លួន។ នៅឆ្នាំនេះមានការសម្រិតសម្រាំងបន្ថែមទៀតទៅលើឋាបនភ័ណ្ឌ ឧបករណ៍ និងដំណើរការផលិតកម្ម ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម និងធានាឲ្យបាននូវគុណភាពក្នុងកម្រិតខ្ពស់បំផុត តាមសេចក្តីត្រូវការរបស់អតិថិជនរថយន្ត Rolls-Royce។ 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន