កាលពីទី 28 ខែកុម្ភៈ ឆ្នាំ 2019 កន្លងទៅនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនត្រូវបានទទួលស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិត ផលយានយន្ត និងគ្រឿងបន្លាស់ម៉ាក តូយ៉ូតា បានរៀបចំនូវពិធីសូត្រមន្ត ដើម្បីបើកសម្ពោធសាខាថ្មីរបស់ខ្លួន គឺសាខាទួលសង្កែ។ សាខាថ្មីនេះ មានអាសយដ្ឋានស្ថិតនៅ ឃ្លាំងលេខ 21A ផ្លូវលេខ 598 (ផ្លូវជាសុផារ៉ា) ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក ឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) លោក ហ៊ីរ៉ូយ៉ូគិ អ៊ីតុ អគ្គនាយកក្រុមហ៊ុន ព្រមទាំងវត្តមានថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនជាច្រើនកុះករ។
សូមបញ្ជាក់ផងដែរថា គិតរហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានដំណើរការអាជីវកម្មរបស់ខ្លួនអស់រយៈពេល 26 ឆ្នាំមកហើយ។ ដោយសង្កេតឃើញថា សន្ទុះ និងការគាំទ្រពីអតិថិជនមានការកើនឡើងឥតឈប់ឈរ និងដើម្បីបំពេញតម្រូវការ ក៏ដូចជា ដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជនផងដែរនោះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានសម្រេចបង្កើតសាខាថ្មីមួយទៀត ដែលមានបម្រើសេវាកម្មដូចជា៖ លក់រថយន្តថ្មី ផ្តល់សេវាកម្មជួលជុលរថយន្ដ និងផ្គត់ផ្គង់គ្រឿងបន្លាស់។ នាយកសាខាថ្មីរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ទួលសង្កែ បានបញ្ជាក់ជំហរយ៉ាងច្បាស់ថា “ពួកយើងទាំងអស់គ្នា បានត្រៀមខ្លួនរួចជាស្រេច ជាមួយនឹងការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការសម្រឹតសម្រាំងជ្រើសរើសយកអ្នកជំនាញឯកទេសយ៉ាងពិតប្រាកដ ក៏ដូចជាបុគ្គលិកបម្រើការងារប្រកបដោយវិជ្ជាជីវៈ ដើម្បីមកផ្តល់សេវាកម្មយ៉ាងល្អបំផុតជូនដល់អតិថិជន”។
បន្ទាប់ពីការពង្រីកសាខាជាច្រើនមកនេះ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) មានសង្ឃឹមយ៉ាងមុតមាំថា សាខាថ្មីនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបំពេញសេចក្តីត្រូវការរបស់អតិថិជនប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
សម្រាប់ ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) មានសាខាសរុបចំនួន 6 ព្រមទាំងទីស្នាក់ការបណ្ដោះអាសន្នចំនួន 3 ដែលរួមមាន៖
- ទីស្នាក់ការបណ្ដោះអាសន្ន៖
1 .ទីស្នាក់ការលក់ និងជួសជុលបណ្តោះអាសន្ន (សាខាបាក់ទូក)៖ មហាវិថីសាធារណរដ្ឋឆែក សង្កាត់វាលវង់ ខ័ណ្ឌ 7 មករា ក្រុងភ្នំពេញ។ ទូរស័ព្ទទំនាក់ទំនងលេខ៖ 017 222 730/ 017 333 695
2 .ទីស្នាក់ការលក់បណ្តោះអាសន្ន (សាខាទឹកថ្លា)៖ ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទូរស័ព្ទទំនាក់ទំនងលេខ៖ 017 222 730
3 .ទីស្នាក់ការកណ្តាលបណ្តោះអាសន្ន៖ មជ្ឈមណ្ឌលពាណិជ្ជកម្មអ៊ែតវូត (ជាន់ទី 3) ផ្លូវសហព័ន្ធរុស្សី សងា្កត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទូរស័ព្ទទំនាក់ទំនងលេខ៖ 023 880 183
- អតិថិជនក៏អាចធ្វើការទិញនិងជួលជុលរថយន្ត តាមរយៈទីតាំង ដូចខាងក្រោម៖
1.ទីស្នាក់ការលក់ និងជួសជុល សាខាចំការមន៖ ផ្លូវលេខ 360 ភូមិ 5 សង្កាត់បឹងកេងកងទី 3 ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។ ទូរស័ព្ទទំនាក់ទំនងលេខ៖ 017 222 415
2.ទីស្នាក់ការលក់ និងជួសជុល សាខាបាត់ដំបង៖ ភូមិរំចេក 4 ឃុំរតនៈ ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ ទូរស័ព្ទទំនាក់ទំនងលេខ៖ 017 222 520
3. ទីស្នាក់ការលក់ និងជួសជុល សាខាសៀមរាប៖ ភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ទូរស័ព្ទទំនាក់ទំនងលេខ៖ 017 333 485/ 017 222 829
4. ទីស្នាក់ការលក់ សាខាបឹងកេងកង៖ មហាវិថីព្រះមុន្នីវង្ស សង្កាត់បឹងកេងកងទី 1 ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។ ទូរស័ព្ទទំនាក់ទំនងលេខ៖ 017 333 730
5. ទីស្នាក់ការលក់ និងជួសជុល សាខាទួលសង្កែ៖ ឃ្លាំងលេខ 21 អា ផ្លូវលេខ 598 ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ទូរស័ព្ទទំនាក់ទំនង៖ 017 333 635
6. ទីស្នាក់ការលក់រថយន្តមួយទឹកមានការធានា (សាខាទឹកថ្លា)៖ ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទូរស័ព្ទទំនាក់ទំនងលេខ៖ 017 333 203