no-alternative title

មិនគួរអោយជឿ បុរសម្នាក់អ្នកត្រូវឆ្នោតបាន 273 លានដុល្លារអាមេរិក បែជាសម្រេចជ្រើសរើសរថយន្ត Ford F-150 Raptor ទៅវិញ!

ថ្មីៗនេះ លោក Michael J. Weirsky វ័យ 54 ឆ្នាំ គឺប្រជាពលរដ្ឋម្នាក់រស់នៅក្នុងទីក្រុង New Jersey សហរដ្ឋអាមេរិក មានសំណាងបានឈ្នះឆ្នោត Mega Millions ដែលមានទឹកប្រាក់ចំនួនដល់ទៅ 273 លានដុល្លារអាមេរិក។ ជាមួយនឹងទឹកប្រាក់យ៉ាងច្រើននេះ លោកពិតជាមានភាពត្រេកអរជាខ្លាំង ពីព្រោះថា នេះគឺជាទឹកប្រាក់ច្រើនបំផុតដែលលោកមិនដែលនឹកស្មានថា នឹងបានប៉ះផង។ លោក Weirsky គឺជាបុរសកំសត់ម្នាក់ ដែលបានលែងលះអស់រយៈពេលជាង 15 ឆ្នាំហើយ។ មានរឿងមួយ ដែលមិនគួរអោយជឿ ដោយលោកមិនបានយកប្រាក់ជាច្រើននេះ ទៅទិញរថយន្តស៊េរីទំនើប Ferrari, Lamborghini ឬ Bugatti ដូចបណ្តាអ្នកដែលធ្លាប់មានលុយកន្លងមកនោះទេ លោក Weirsky បែជាសម្រេចចិត្តមកទិញរថយន្តស៊េរីថ្មី Ford F-150 Raptor ទៅវិញ ដែលរថយន្តនេះ មានតម្លៃត្រឹមតែ $60,000 ប៉ុណ្ណោះ។ 

គាត់និយាយថា “រឿងដំបូងដែលខ្ញុំធ្វើនោះ គឺការជ្រើសរើសនូវរថយន្ត Pickup ស៊េរីថ្មីរបស់ខ្ញុំនោះ គឺរថយន្ត Ford Raptor ដែលនេះគឺជារថយន្តដែលខ្ញុំធ្វើការរង់ចាំជាយូរមកហើយ ហើយនៅពេលនេះ ខ្ញុំអាចទិញវាបានហើយ។”កន្លងមក លោកបានប្រាប់ថា ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកជាច្រើន លោកតែងតែមានក្តីស្រម៉ៃចង់ក្លាយជាម្ចាស់របស់រថយន្ត Ford Raptor នៅថ្ងៃណាមួយ ដែលនេះគឺជាសម្ពាធមួយទៀតនៅក្នុងជីវភាពនៃការរស់នៅប្រចាំថ្ងៃរបស់លោកកាលគ្រានោះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប៉ុន្តែនៅពេលនេះ អ្វីគ្រប់យ៉ាងមានការផ្លាស់ប្តូរហើយ។ លោក Weirsky ដែលមានការលំបាកទៀតហើយ ពេលនេះគាត់អាចទិញរថយន្តក្នុងក្តីស្រម៉ៃរបស់គាត់បានហើយ។ រថយន្តស៊េរីថ្មី Ford Raptor នេះ អាចមានតម្លៃរហូតដល់ទៅប្រហែលជា $80,000 សម្រាប់ការបំពាក់នូវ SuperCrew។ ផ្អែកទៅលើតម្លៃរបស់ម៉ូដែល CrewCab គឺប្រហែលជា $55,000 ហើយពេលនេះ គាត់មានលទ្ធភាពទិញរថយន្តដែលគាត់ប្រាថ្នានេះហើយ។ 

សរុបមកនេះគឺជាពិតជារឿងមួយដ៏ល្អមែនទែនសម្រាប់គាត់ ហើយក៏ជាការចាប់ផ្តើមនូវជីវិតថ្មីរបស់គាត់ នៅពេលដែលគាត់បានឈ្នះឆ្នោតដ៏មហាសាលនៅពេលនេះ ដែលគ្មានអ្នកណាម្នាក់ ធ្លាប់បានគិតស្រម៉ៃថា នឹងមានសំណាងឈ្នះទឹកប្រាក់ជាច្រើននេះទេ។ ហើយនៅពេលដែលឈ្នះ តើត្រូវរៀបចំលុយទាំងនោះដោយរបៀបណាទៅ? សម្រាប់លោក Weirsky នៅពេលនេះ គឺលោក អាចរីករាយជាមួយនឹងរថយន្តថ្មីនេះដែលជារថយន្តក្នុងក្តីស្រមៃរបស់គាត់ហើយ។ រថយន្តនេះ នាំគាត់ទៅកាន់ដំណើរផ្សងព្រេងដ៏អស្ចារ្យក្នុងជីវិតរបស់គាត់ជាក់ជាមិនខាន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន