no-alternative title

ក្រុមហ៊ុន Jaguar Land Rover បង្ហាញចេញនូវរថយន្តម៉ូដែល Velar ជំនាន់ថ្មីនៅក្នុងទីផ្សារប្រទេសកូរ៉េ

សម្រាប់អ្នកដែលស្រឡាញ់រថយន្តស៊េរីទំនើបនៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងបានជួបនូវរថយន្តថ្នាក់ប្រណិត SUV ជំនាន់ថ្មីមួយទៀត ដែលបំពាក់នូវម៉ាស៊ីន V8 supercharged engine និងមានស្រោមស្បែកពូកដ៏ប្រណិតបំផុត។ ក្រុមហ៊ុន Jaguar Land Rover នៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងបង្ហាញនូវរថយន្តស៊េរីថ្មី Range Rover Velar SV Autobiography Dynamic Edition នៅក្នុងព្រឹត្តិការណ៍ពិពរណ៍រថយន្ត Seoul Motor Show ដែលនឹងចាប់ផ្តើមនៅថ្ងៃទី 2019 ខែមីនានៅក្នុងព្រឹត្តិការណ៍ Kintex ។

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្ត Range Rover Velar SVA-D ស៊េរីថ្មីនេះ ត្រូវបានគេដាក់ឈ្មោះថា គឺជារថយន្ត Velar ដែលបានធ្វើការផលិតដោយក្រុមប្រតិបត្តិការពិសេស (Special Vehicle Operations) របស់ក្រុមហ៊ុន Land Rover។ រថយន្តនេះ គឺមានការពង្រឹងកាន់តែប្រសើរជាងរថយន្ត Range Rover Velar ដែលទទួលពានរង្វាន់នៃការរចនាល្អបំផុតប្រចាំឆ្នាំ 2018 World Car Design នោះ។ រថយន្តនេះ មានបំពាក់ជាមួយនឹងកម្លាំងម៉ាស៊ីន 5.0-liter V8 supercharged engine ហើយរថយន្ត Range Rover Velar SVA-D ចំណាយពេលវេលាត្រឹមតែ 4.5 វិនាទីប៉ុណ្ណោះក្នុងការសម្រេចល្បឿនដល់ទៅ 100 គីឡូម៉ែត្រក្នុងមួយម៉ោង។ សម្រាប់កម្លាំងម៉ាស៊ីនរថយន្តនេះគឺខ្លាំងជាងមុនដល់ទៅ 45% បើធៀបជាមួយនឹងរថយន្ត V6 Range Rover Velar នោះ។

ផ្នែកខាងក្នុងរបស់រថយន្តស៊េរីថ្មីនេះបំពាក់នូវស្បែកពូកប្រណិត Windsor ដែលផ្តល់នូវប្រណិតភាព និងផាសុកភាពបំផុតសម្រាប់ការធ្វើដំណើរនោះ។ កៅអីខាងមុខរបស់រថយន្តនេះ គឺអាចប្រើប្រាស់សម្រាប់ការប្រាស់ជាកៅអីកំដៅ ត្រជាក់ ឬម៉ាស្សា។ បន្ថែមពីនេះ ទៀតនោះ មុខងារ Driver Assist របស់រថយន្តនេះ ក៏នឹងមានប្រើប្រាស់នូវមុខងារ adaptive cruise control, lane keep assist, park assist និង steering assist រួមទាំង blind spot detection ថែមទៀតផង។ សម្រាប់រថយន្តម៉ូដែលនេះ នឹងធ្វើការផលិតនៅក្នុងចំនួនកំណត់ប៉ុណ្ណោះ និងនៅក្នុងឆ្នាំនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន