no-alternative title

តោះក្រឡេកមើលរថយន្តស៊េរីថ្មីម៉ូដែល Cadillac XT4 2019 ដែលមានរាងតូចស្រស់ស្អាតនេះបន្តិចមើល! តម្លៃលក់តែជាង $35,790 ប៉ុណ្ណោះ

ក្រុមហ៊ុន Cadillac បានបង្ហាញនូវរថយន្ត SUV របស់ខ្លួន ម៉ូដែលថ្មី Cadillac XT4 2019 មានការរចនាថ្មី គឺពិតជាស្រស់ស្អាតបំផុត។ រថយន្តនេះ មានកៅអីចំនួន 5 ដែលអាចផ្ទុកមនុស្សបានច្រើនជាងរថយន្ត XT5 ដែលលក់ដាច់ខ្លាំងជាងគេបំផុត។ សម្រាប់ការរចនារូបរាងរបស់រថយន្តស៊េរីថ្មីរបស់ក្រុមហ៊ុន Cadillac នេះ ត្រូវបានគេមើលឃើញថា រថយន្ត 2019 XT4 គឺជាបងប្អូនជាមួយនឹងរថយន្ត XT5 ប៉ុន្តែរថយន្តនេះ ក៏មានលក្ខណៈខុសប្លែកគ្នាជាច្រើនផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅផ្នែកខាងមុខរបស់រថយន្តស៊េរីថ្មីនេះ គឺមានការរចនាថ្មី យ៉ាងប្រណិត ដែលបានធ្វើឱ្យរថយន្ត XT4 នេះ មានរូបរាងថ្មី កាន់តែស្អាត និងទាក់ទាញយ៉ាងខ្លាំង ។ សម្រាប់ភ្លើងចង្កៀងរបស់រថយន្តនេះ គឺភ្លឺច្បាស់ រួមជាមួយនឹងម៉ូតថ្មី។ បើធៀបជាមួយនឹងរថយន្ត XT5 នោះ ផ្នែកខាងក្រោយរបស់រថយន្តស៊េរី XT4 គឺមានរូបរាងតូចស្រាលជាង។ រថយន្តថ្មីនេះ មានរូបរាងតូច ប៉ុន្តែមិនចង្អៀតនោះទេ។ សម្រាប់ដំបូលរបស់រថយន្តនេះគឺជាប្រភេទ Panoramic sunroofs ។

នៅផ្នែកខាងក្នុង ក្រុមហ៊ុន Cadillac ក៏បានប្រើប្រាស់នូវ 8-inch touchscreen សម្រាប់ការផ្តល់ព័ត៌មានជាមួយនឹងមុខងារជាច្រើនដូចជា Cadillac User Experience ភ្ជាប់ជាមួយនឹង CarPlay និង Android Auto ផងដែរ។ នៅលើរថយន្តនេះ គឺមានភ្ជាប់ជាមួយនឹង wireless charging pad ដែលមានភ្លើង 15W សម្រាប់ប្រើប្រាស់ជាមួយនឹងរថយន្តជាច្រើនស៊េរី ជាពិសេសនោះ ក្រុមហ៊ុន ក៏បានដាក់អោយមានការប្រើប្រាស់ជាមួយនឹង NFC ទៅកាន់ស្មាតហ្វូនផងដែរ។ 

រថយន្ត 2019 XT4 ប្រើប្រាស់ម៉ាស៊ីន 4 ស៊ីឡាំង 2.0L ដែលមានកម្លាំងម៉ាស៊ីន 237 សេះ និងកម្លាំងរមួល 258 lb-ft ហើយនិងមានចង្កឹះលេខ 9 វគ្គ ប៉ុន្តែមិនប្រើប្រាស់នូវ Hybrid នោះទេ ។ ក្រុមហ៊ុន Cadillac បានសម្រេចប្រើប្រាស់ថាមពលប្រេង 30mpg នៅលើផ្លូវ Highway, 25mpg នៅក្នុងក្រុង និង 27 mpg សម្រាប់ការរួមបញ្ចូលគ្នានោះ។ ក្រុមហ៊ុន Cadillac ក៏ដាក់តម្លៃរបស់រថយន្តស៊េរីថ្មី 2019 XT4 Luxury ចាប់ផ្តើមពី $35,790  ហើយសម្រាប់រថយន្ត XT4 Sport  គឺមានតម្លៃខ្ពស់ជាងនេះទៀត៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន