no-alternative title

Mazda 3 ស៊េរី 2019 នឹងបង្ហាញខ្លួននៅក្នុងទីក្រុង Los Angeles ដែលមានការផ្លាស់ប្តូររូបរាងអស្ចារ្យ និងមានភាពទាក់ទាញបំផុត

នេះគឺជារថយន្តជំនាន់ថ្មី ដែលមានថាមពល និងអានុភាពខ្លាំងក្លា ដែលជាការបង្កើតឡើងដោយក្រុមហ៊ុនរថយន្ត Mazda ដោយបានផ្តោតទៅលើការរចនារូបរាងដ៏ស្រស់ស្អាត និងទាក់ទាញជាទីបំផុត។ Mazda 3 ជំនាន់ថ្មីនេះ គ្រោងនឹងបង្ហាញខ្លួននៅក្នុងខែវិច្ឆិកានៅក្នុងព្រឹត្តិការណ៍ Auto Show នៅក្នុងទីក្រុង Los Angeles ក្នុងនោះ ក៏មានការដាក់តាំងបង្ហាញនូវរថយន្តជំនាន់ក្រោយរបស់ម៉ូដែល Mazda 3 sedan ផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់ Auto Express រថយន្តស៊េរីថ្មីជំនាន់ទី 4 នេះ នឹងមានការពង្រឹងទៅលើរូបរាងខាងក្រៅកាន់តែអស្ចារ្យ។ រថយន្ត Mazda 3 ស៊េរីឆ្នាំ 2019 នេះ នឹងប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗជាច្រើន ហើយទំនងប្រហែលជាប្រើប្រាស់នូវប្រព័ន្ធ SkyActiv-X gasoline engine ផងដែរ។ បន្ថែមពិលផនេះ រថយន្តនេះ ក៏មានការប្រើប្រាស់នូវប្រព័ន្ធ Spark Controlled Compression Ignition ដែលក្រុមហ៊ុន Mazda ហៅថា SCCI ទៀតផង។ បច្ចេកវិទ្យាថ្មីៗទាំងអស់នេះ នឹងអនុញ្ញាតឱ្យធ្វើការផ្លាស់ប្តូរទៅលើការបញ្ឆេះម៉ាស៊ីនជាប្រភេទម៉ាស៊ូតបានផងដែរ។ 

យោងតាមការទស្សនា ការរចនារូបរាងផ្នែកខាងក្នុងរបស់រថយន្តស៊េរីថ្មីនេះ គឺជាការបោះជំហានទៅមុខ ដ៏ធំមួយទៀតបើធៀបជាមួយនឹងម៉ូដែលជំនាន់មុននេះ។ ដែលមានការពង្រឹងទៅលើសម្ភារៈកាន់តែល្អអស្ចារ្យបំផុត។  ថ្មីៗនេះ ក្រុមហ៊ុន Mazda ក៏មានការបញ្ចេញនូវរថយន្តស៊េរីថ្មី Mazda 6 និងការរចនារូបរាងសារជាថ្មីនៃរថយន្ត CX-5 និង CX-9 ផងដែរ។ នេះគឺជាពេលវេលាដ៏អស្ចារ្យបំផុត សម្រាប់ក្រុមហ៊ុនផលិតរថយន្ត Mazda នៅក្នុងការបង្ហាញនូវគំនិតរបស់ខ្លួននេះបន្ទាប់ពីក្រុមហ៊ុន Volkswagen ក៏បានត្រៀមខ្លួនបញ្ចេញនូវរថយន្តស៊េរីថ្មីរបស់ខ្លួនផងដែរនាពេលដ៏ខ្លីខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន