no-alternative title

ក្រុមហ៊ុន McLaren នឹងបង្ហាញចេញកំពូលរថយន្ត Sports Series ម៉ូដែល 600LT ដែលមានល្បឿនលឿន និងស្រាលជាងម៉ូដែលមុន

កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុនផលិតរថយន្ត McLaren គ្រោងនឹងបង្ហាញនូវរថយន្តស៊េរីថ្មីរបស់ខ្លួន ដែលមានឈ្មោះថា 600LT ជារថយន្តជំនាន់ថ្មី ដែលត្រូវបានបំផុសគំនិតពីរថយន្ត 570S GT4។  រថយន្តនេះ អាចនឹងមានល្បឿនលឿន ហើយនឹងមានកម្លាំងខ្លាំងក្លា ហើយក៏ជារថយន្ត Sports Series ដ៏ប្រណិត ដែលមិនធ្លាប់ផលិតពីមុនមកនោះទេ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Paul Burnham ដែលជាប្រធានផ្នែកវិស្វកររបស់ក្រុមហ៊ុន McLaren បានអះអាងថា លោកចង់បាននូវរថយន្តប្រភេទ Sports Series ថ្មីនេះ មានល្បឿនលឿន។ លោកបញ្ជាក់ថា នេះគឺពិតជាអស្ចារ្យមែនទែនក្នុងការប្រើប្រាស់នូវរថយន្ត 600LT នៅលើដងផ្លូវនោះ ដោយសារតែរថយន្តនេះ គឺជារថយន្តដែលនឹងមានល្បឿនលឿនជាងម៉ូដែលមុនៗ។ រថយន្តស៊េរិថ្មី 600LT មានទំងន់ស្រាលជាងរថយន្ត 570S Coupe ប្រហែល 211.6 pounds ដោយសារតែវាប្រើប្រាស់នូវតួខ្លួនធ្វើពី Carbon Fiber។ សម្រាប់រថយន្ត 600 GT4 វិញ ត្រូវគេរំពឹងថា នឹងមានទំងន់ស្រាលជាងរថយន្ត 600LT។  

ក្រុមហ៊ុន McLaren បានបញ្ជាក់ថា ខ្លួនពិតជាចង់ចាប់ផ្តើមនូវរថយន្តប្រណាំងមួយស៊េរីថ្មី សម្រាប់ពិភពលោកនេះ ហើយវា គឺជារថយន្តស៊េរីថ្មីត្រកូល Sports Series ពិតៗ។ សម្រាប់រថយន្ត 600LT នឹងប្រើប្រាស់នូវម៉ាស៊ីនប្រភេទ twin-turbo 3.8-liter V8 engine ដែលមានកម្លាំង 592 សេះ និងកម្លាំងរមូលដល់ទៅ 457 lb-ft ។ សម្រាប់រថយន្ត GT4 ត្រូវគេរំពឹងថា នឹងមានកម្លាំងម៉ាស៊ីនដល់ទៅ 670 សេះ បើធៀបជាមួយនឹងរថយន្ត McLaren 720S Super Series គឺមានកម្លាំងតិចជាងត្រឹមតែ 50សេះ ប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន